"លោកប្រុសជេម ខ្ញុំសូមអង្វរលោក សូមអត់ទោសឱ្យសាតាំង ទៀត កុំច្របាច់ក គេ គេជិតស្លាប់ហើយ ខ្ញុំសូមអង្វរលោក"
ភូវិនក៏បាននិយាយឡើង
"ជេម ខ្ញុំអង្វរឯងព្រលែងគេទៅ!"
ហ្វួតបានប្រើកម្លាំងរបស់គេដើម្បីបង្ខំចុងកាំបិតឱ្យផ្លាស់ទីទៅទិសផ្សេង
"សាតាំងមិនបានបញ្ចាអោយខ្ញុំថាត្រូវធ្វើយ៉ាងណានោះគឺជាការរបស់ខ្ញុំផ្ទាល់ខ្ញុំធ្វើដោយខ្លួនឯងទេ សូមអភ័យទោសឱ្យគេទៅណា៎!"
នៅពេលដែលពួកគេឃើញជេមកាន់កាំបិតដ៏មុតស្រួចនោះ មនុស្សគ្រប់គ្នាមានការភ័យខ្លាច ហើយលួចគេចខ្លួនដោយសម្ងាត់ចំណែកហ្វូត គេបានធ្វើអោយគ្រប់គ្នាមានភ្ញាក់ផ្អើលនឹងកម្រិតនៃភាពក្លាហានរបស់នាយល្អិត
ហ្វូតហ៊ានប្រញាប់ចូលចាប់ដៃដែលកាន់កាំបិតនោះ ស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់ កាំបិតឥឡូវក៏ចង្អុលត្រង់ទ្រូងរបស់ហ្វូតតែម្តង
ជេមក៏បានប្រលែង ក សាតាំងវិញភ្លាមៗ ហើយក៏បោះកាំបិតនោះចោល
ជេមបានឃើញមនុស្សសំណប់របស់គេកំពុងលុតជង្គង់ ជេមក៏ជួយលើរាងតូចឱ្យក្រោកឈរឡើងដោយដៃម្ខាងជេមក៏បានរុញហ្វត ហើយសាតាំងអោយខិតទៅឆ្ងាយ
"ឯងមិនអីទេឬអាតាំង អាហ្វត??"
នាយល្អិយបានសួរខណៈកំពុងអង្អែលខ្នងរបស់សាតាំង ដោយគេកំពុងដកដង្ហើមយ៉ាងញាប់ខ្លាំង
ជេមបានដកបារីចេញ រួចក៏ដុតដោយដែកកេះ បង្ហុយផ្សែង"បើមានពេលលើកក្រោយទៀត.. យើងនឹងកាត់ត្រចៀកឯងចោល"
សាតាំង ក្អក ដកដង្ហើមយ៉ាងញាប់ ព្យាយាមទប់អារម្មណ៍ ដើម្បីឆ្លើយ
"បាទ.. បាទ បាទ.. បាទ លោកម្ចាស់ ខ្ញុំនឹងចងចាំ"
ដោយងាកទៅឃើញលោកម្ចាស់កូតមកពីចំងាយ ហ្វត និងហ្វូតក៏ស្ទុះយកសាំងតាងទៅក្បែរ
ក្រោយឃើញភាគីម្ខាងទៀតរបស់ក្រុមគ្រួសារឡើងរថយន្តរួច លោកកូតបានត្រឡប់មកតុអាហារវិញដោយទឹកមុខខុសពីមុនទាំងស្រុង
លែងស្រស់ស្រាយ ជំនួសមកវិញដោយកំហឹងដែលធ្វើអោយមុខរបស់គាត់ឡើងក្រហម គាត់ក៏ធាក់តុ ហើយស្រែកខ្លាំងៗ

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 22: ?????????
Start from the beginning