"យកអ្នកដែកធ្វើការក្នុងបន្ទប់ស្រាចាប់មកនៅទីនេះទាំងអស់!"
អ្នកបម្រើដែលធ្វើការក្នុងបន្ទប់ស្រាត្រូវបានអង្គរក្សអូសទៅខាងក្រៅបន្ទប់ដោយរៀបចំទទួលកំហឹងពីលោក កូត
ហ្វតក៏ដូចគ្នាដែរ គេត្រូវបានអង្គរក្សវាយទម្លាក់ ហើយធ្លាក់ចូលទៅក្នុងកន្លែងដែលអ្នកបម្រើកំពុងលុតជង្គង់
ហ្វតក៏ក្រឡេកមើលសាតាំងឱ្យរកវិធីជួយហ្វត សាតាំងដែលឈរក្បែរគេបានត្រឹមតែអេសក្បាលរបស់គេដោយមិនដឹងធ្វើយ៉ាងមិច
ហ្វូតក្រឡេកមើលទិសដៅរបស់ជេមស្រាប់តែក្រឡេកមកមើលឃើញគេកំពុងលេងទូរសព្ទហាក់បីដូចជាកំពុងជជែកលេងជាមួយនរណាម្នាក់
ហ្វូតបានឈរនៅឆ្ងាយបន្តិច គេមិនបានឃើញខ្លឹមសារនៃសារនោះទាល់តែសោះ"តើឯងជាអ្នកគ្រប់គ្រងប្រភេទណាហ្វត? ហាស!? តើឯងនៅចង់ធ្វើការឬអត់!? សំណាងហើយ ដែលយើងមិនបានប្រាប់គ្រួសារផ្សេងទៀតជាមុនទេ បើមិនដូច្នេះទេ តើយើងនឹងយកស្រាមួយដបនោះទៅកំដរភ្ញៀវនៅឯណា? ចុះឯងធ្វើអីហ្នឹង!? ឬមួយឯងចង់បើកប្រាក់ខែ ហើយលុបចោលការទទួលខុសត្រូវទាំងអស់របស់ខ្លួន?"
"វាជាការធ្វេសប្រហែសរបស់ខ្ញុំ ហើយមិនបានពិនិត្យមើលឲ្យបានល្អិតល្អន់ទេ អ្នកផ្សេងមិនពាក់ព័ន្ធទេ លោកម្ចាស់សូមដាក់ទោសមកខ្ញុំតែម្នាក់គត់បានហើយ ខ្ញុំទទួលយករាល់កំហុសរបស់ខ្ញុំ"
លោកប្រុសទីពីរជុងមានសួរឡើង
"ចុះបន្ទប់ស្រាអត់មានកាមេរ៉ាទេ?"
“បាទគឺមាន! ប៉ុន្តែអង្គរក្សនៅក្នុងបន្ទប់សន្តិសុខបាននិយាយថា កាមេរ៉ារបស់បន្ទប់ស្រា VIP មានបញ្ហាហើយកុំព្យូទ័រដែលចាក់ការថតរបស់កាមេរ៉ាក៏ស្រាប់តែឆ្លងមេរោគដែរ គេសង្ស័យថាមាននរណាម្នាក់លួចចូលទិន្នន័យកុំព្យូទ័រ លើសពីនេះទៅទៀត មនុស្សម្នាក់នេះក៏បានរំខានដល់កាមេរ៉ាសុវត្ថិភាពផងដែរ"
ជុងនិយាយពេលកំពុងសង្រ្កើតជើងធ្មេញ
"ច្បាស់ជាមានគេលេងល្បិច! អាក្រក់ណាស់ ហ៊ានបង្កបញ្ហានៅក្នុងផ្ទះនេះទេ? បើរកឃើញមុខហើយសូម្បីតែព្រះមិនអាចជួយបានទេ!"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 22: ?????????
Start from the beginning