抖阴社区

CHAPTER 22: ?????????

Start from the beginning
                                    

"វាក៏ព្រោះតែពួកឯងជាក្រុមមនុស្សឥតប្រយោជន៍ ដែលមិនប្រុងប្រយ័ត្ន និងមិនទទួលខុសត្រូវ ប្រសិនបើឯងយកចិត្តទុកដាក់បន្តិច គ្មាននរណាម្នាក់អាចធ្វើល្បិចបានឡើយ! នឹងមិនធ្វើឱ្យយើងបាក់មុខទៀតទេ ថ្ងៃនេះតហរូវពិន័យ បើមិនចឹងទេពួកឯងនឹងមិនរាងឡើយ ឆាប់អោយពួកគេទៅខាងក្រៅហើយឱ្យពួកគេសម្អាតអាងហែលទឹកនិងបង្គន់ទាំងអស់នៅក្នុងបន្ទប់នីមួយៗនៅក្នុងវិមាននេះរយៈពេលមួយសប្តាហ៍!"

"ក្រែងហ្វូតធ្វើការនៅបន្ទប់ស្រាដែលតា ហេតុអ្វីមិនដាក់ទោស???"

ភូវិនស្រាប់តែនិយាយឡើង

ហ្វត ក៏ងាកសម្លឹងមើលហ្វូតនិងសាតាំងហើយឆ្លើយតបទៅ
ភូវីនយ៉ាងលឿន

"ហ្វូតគឺជាអ្នកបំរើផ្ទាល់ខ្លួនរបស់លោកប្រុសជេមទេ វាមិនមានជាប់ទាក់ទងនឹងបន្ទប់ស្រាទេ!អ្នកប្រុសតូច"

អីនក៏ស្ទុះ​ចេញ​មក​និយាយ

"ខ្ញុំឃើញហ្វូត ព្រឹកនេះគេក៏នៅក្នុងបន្ទប់ស្រាដែរ ប៉ុន្តែគេមិនមែនជាអ្នកបំរើនៅទីនោះទេ? ប៉ុនែ្តគេនៅទីនោះពេញមួយព្រឹក វាពិតជាគួរឱ្យសង្ស័យណាស់!"

"ថ្ងៃនេះមានពិធីជប់លៀងធំមួយ ហ្វូតបានទៅទីនោះដើម្បីជួយអ្នកផ្សេងទៀតរៀបចំ ឯងអ្នកថ្មីនៅទីនេះ កុំចេះតាព្រុស រឿងមិនពិត?"

"ឯងគឺជាមិត្តស្និទ្ធបំផុតរបស់ហ្វូត ស្រួលមិនស្រួលឯងនឹងជួយលាក់បាំងផងមិនដឹង"

ភូវីននិយាយ​ខណៈ​ក៏លើក​ដៃ​ព័ន្ធលើ​ទ្រូង

"នេះអ្នកប្រុសតូចសង្ស័យ​ថាខ្ញុំ​លួច​ដប​ស្រា​ឬ?"

ហ្វូតសួរដោយសំឡេងអត់ចិត្ត សម្លឹងមើលមុខភូវិន

"ប្រហែលទេដឹង.."

អ្នកស្រី ណាំមីស្រាប់តែស្រែកឡើង

"ឯងនេះពូកែលេងល្បិចណាស់? មនុស្សដែលគួរឱ្យសង្ស័យបំផុតគឺឯង ហើយគ្មាននរណាម្នាក់ផ្សេងទៀតទេ គ្មានឆ្ងល់ទេដោយសារតែឯងច្រណែន ហើយព្យាយាមបំផ្លាញពិធីជប់លៀងណាត់ជួបនេះ! ឯង​យក​ស្រា​មួយ​ដប​មក​លាក់ធ្វើ​ឱ្យ​ពួក​យើង​បាត់​មុខ ឯង​គិត​ថា​ធ្វើ​បែប​នេះ មង្គល​ការ​របស់​ជេម​មិន​ឡើងមែនទេ?"

?????????????? (Khmer translation ?????????????????) Where stories live. Discover now