"ក្រោយពីជួយបង្កើតទំនាក់ទំនងជាមួយគ្រួសារណូអីនរ៉ាជីរ៉ូក ហើយនៅលើករឿងនេះមកពាក់ព័ន្ធជាមួយខ្ញុំទៀត ប្រយ័ត្នប្រយែងខ្លួនបន្តិចផងណា! កុំអាលស្លាប់ឆាប់ពេក..."
នៅប្រយោគចុងក្រោយ ជេមបាននៅសម្លឹងមើលលោក កូត ចំៗ បន្ទាប់ពីនិយាយរួច គេក៏ញញឹមបែបមានអ្វី
លាក់គំនួច ពេលលោកកូតបានឮដូច្នោះលោកក៏ប្តូរទឹកមុខហើយបន្ទាបសំឡេងភ្លាមៗ"អ-អឺ អឺគឺ ជេម មិនអីទេ ប៉ាស្របតាមអ្វីដែលឯងចង់បាន ប៉ានឹងស្តាប់ឯង! គឺកូនចង់រៀបការជាមួយហ្វូតត្រូវទេ?
ប៉ាព្រមទទួលគេភ្លាម ឲ្យតែកូនយល់ព្រមភ្ជាប់ពាក្យជាមួយ រីម តា ហើយទៅក្រុមហ៊ុនទៅធ្វើការ ប៉ានឹងយល់ព្រមតាមដែលកូនចង់បាន""បងនិយាយស្អីនៀគហាស!?"
អ្នកស្រីណាំមីច្រឡោតឡើងយ៉ាងខ្លាំង
"អូននៅស្ងៀមសិនទៅ!"
ជេមបានដកដង្ហើមចូលយ៉ាងខ្លាំង ហើយមើលទៅអ្នកបម្រើទាំងអស់ រួចក៏បន្លឺឡើង
"ចាប់ពីពេលនេះតទៅ ហ្វូតនៅទីនេះមានឋានៈជាគូដណ្តឹងរបស់ ជេមមីណាយ ណូរ៉ាវិត កុំបន្ទោសខ្ញុំបើសិនជាហ៊ាននិយាយថាគេជា "អ្នកបំរើផ្ទាល់ខ្លួន" "
បន្ទាប់ពីនិយាយរួច គេបានចាប់ដៃហ្វូតហើយទាញគេចេញទៅក្រៅ
"ជេម! លោកនាំខ្ញុំទៅណា? លោកមិនទៅក្រុមហ៊ុនដើម្បីទទួលយកតំណែងលោកទេ?!"
"នឹងទៅពេលរសៀលនេះ"
បន្ទាប់ពីទាញរាងក្រាស់និងរាងស្តើងចេញទៅហើយ ជុងបានមើលមកលោកកូតដោយភាពច្របូកច្របល់
"ហេតុអ្វីបានជាប៉ាធ្វើតាមការចង់បានរបស់គេ? ប៉ាសុខចិត្តប្រលែងគេតាមសេរីតែម្តងមែនទេ?"
លោកកូតដកដង្ហើមធំ ហើយឆ្លើយយឺតៗ
"មានតែយើងទេដែលយល់ ជេម... ឯង និងប៉ន៍ ប្រហែលជាពេលឯងទាំងពីរគិតរឿងអ្វីមួយ ហើយចាប់ផ្តើមចង់បានវា ប៉ុន្តែនៅពេលដែលឯងមានអារម្មណ៍ថាមិនអាចទទួលបានរបស់នោះ ពួកឯងនឹងបោះបង់ចោលភ្លាមៗ ប៉ុនែ្តសម្រាប់ ជេមនៅពេលដែលគេចង់បាន ឬចង់ធ្វើអ្វីគេនឹងសម្រុកប្រឹងប្រែងយកអោយទាល់តែបានមិនថាមានអ្វីមកបាំង ឬពិបាកយ៉ាងខ្លាំងប៉ុនណាក៏ដោយ សម្រាប់គេគឺមានតែពាក្យ "យកទាល់តែបាន" ទោះបីជាអ្នករារាំងឪពុកម្ដាយ ឬបងប្អូនរបស់គេក៏ដោយ..."

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 23 : ???????? ???????? ??? ?????????
Start from the beginning