"យើងមិនចង់រារាំងព្រោះខួរក្បាលរបស់វាពិសេសណាស់ យើងជឿថាប្រសិនបើក្រុមហ៊ុនមានវា ភាពជោគជ័យ និងភាពរុងរឿងទាំងអស់នឹងក្លាយជារបស់គ្រួសារយើង ចំណែកអាពាហ៍ពិពាហ៍ ជាមួយអ្នកបំរើនោះក៏អាចជួយយើងបានច្រើនក្នុងរឿងនេះដែរ សំខាន់ពេលនេះ ទុកវានៅក្បែរជេម ដើម្បីលើកទឹកចិត្តជេម
នៅពេលដែលអ្វីៗគ្រប់យ៉ាងមិនអីទេ... យើងនឹងប្រើគ្រួសាររបស់ ហ្វូតយកមកគំរាមកំហែង ដោយបង្ខំវាឱ្យរកវិធីធ្វើឱ្យ ជេមស្អប់វាហើយក៏បែកគ្នា"ត្រចៀករបស់ជុងពេលគេឮសម្ដីលោក កូត ភ្លាមៗ គេក្រោកឈរដាក់ដៃលើតុ សម្លឹងមើលឪពុកគេហើយនិយាយឡើង
"ប៉ា ធ្វើបែបនេះ... គឺមិនបានទេ ជេមឆ្កួតមែនតែមិនល្ងង់ទេ! តើប៉ាគិតថាប៉ាអាចឆ្លាតជាងវាទេ? ប៉ុន្តែសម្រាប់ពេលនេះប៉ាអាចនិយាយថាប៉ាអាចឆ្លាតជាងវា ខ្ញុំពិតជាចង់សួរប៉ានិងម៉ាក់ថា...អ្នកទាំងពីរចង់ឃើញកូនសប្បាយចិត្តទេ "
"តើឯងចង់មានន័យថាម៉េច ជុង?"
"អូ! ភ្លេចហើយ សុំទោសដែលសួរ... ស្រាប់តែភ្លេចខ្លួនថា ដែលខ្វល់ថាពួកយើងសប្បាយចិត្តឬអត់? អ្នកទាំងពីតខ្វល់តែពាក្យថាអំណាចតែប៉ុណ្ណោះ នោះហើយមិនខ្វល់ពីការឲ្យ ក្តីស្រលាញ់របស់កូន គ្រាន់ចង់ដូរយកមហិច្ឆិតា និងអាត្មានិយមខ្លួនឯង!!.! ប៉ាធ្លាប់ប្រើវិធីនេះពីមុនមកបង្ខំឲ្យ ដាំងចាកចេញពីខ្ញុំ ដោយសារតែគេមិនមានប្រវត្តិគ្រួសារ និងជាប្រធានក្រុមអង្គរក្សហើយប៉ាម៉ាក់ក៏ចាត់ទុកគេដូចជាហ្វូតអញ្ចឹងពីមុន ក្រោយមកពេលដែលដាំងមកដល់ ឲ្យក្រុមហ៊ុនជួយ ប៉ាក៏មានអារម្មណ៍ថាគេមិនឥតប្រយោជន៍ទាល់តែសោះ ដូច្នេះប៉ាក៏ប្ដូរអាកប្បកិរិយា ហើយម៉ាក់ក៏ដូចគ្នាដែរ! ខ្ញុំនេះគ្រាន់តែជាកូនហើយទុកអោយប៉ាគ្រប់គ្រង បញ្ចាខ្ញុំតាមម៉ាសេរីមែនទេ! មូលហេតុដែលប៉ាចង់អោយពួកយើងប្រកួតប្រជែងគ្នាដណ្តើមតំណែងប្រធានគឺដោយសារតែប៉ាចង់ទាញយកផលប្រយោជន៍ និងធ្វើអោយពួកយើងទាំងបីនាក់ត្រូវស្តាប់បង្គាប់ប៉ាគ្រប់ម៉ាត់"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 23 : ???????? ???????? ??? ?????????
Start from the beginning