"អូយយយ"
ដាំងបានឱបមុខរបស់ខ្លួន ដោយអង្គុយចុះយ៉ាងលឿន"អូយយ ម៉ែវាអើយយយ.. ច្រមុះអញខូចហើយ"
"ដាំងងង"
ជុងភ័យស្លន់ស្លោយ៉ាងខ្លាំង ក្រោកឈរយ៉ាងលឿនហើយរត់ទៅជួយស្វាមីរបស់ខ្លួនយ៉ាងលឿន"បងសុំទោស អូនមិនអីទេមែនទេ? ឲ្យបងមើលបន្តិចមើល តើឈឺខ្លាំងទេ?"
"ថ្ងៃនេះបងឯងគប់ក្តារឯកសារ ចុះបើលើកក្រោយវាមិនមែនជាគប់ក្តារឯកសារហឺយយយ ឈឺណាស់អាឆ្កួតអើយយយ"
ដាំងជេរបន្តើហើយអង្អែលច្រមុះដែលឡើងក្រហមននាលនោះ"បងសុំទោសណា"
ជុងយកដៃទៅត្រដុសផ្នែកដែលមានស្នាមបន្តិចនៃច្រមុះរបស់ដាំងថ្នមៗដោយស្ងៀមស្ងាត់ដោយមានអារម្មណ៍ឈឺចាប់នៅក្នុងបេះដូងរបស់គេ
ស្បែកមុខរបស់ដាំងគឺរលោង និងស្តើងណាស់ ដូច្នេះវាងាយនឹងដាច់រលាត់ ដាំងខ្វល់ខ្វាយយ៉ាងខ្លាំងចំពោះរូបរាងមុខមាត់របស់គេណាស់ រាងកាយទាំងមូលរបស់គេត្រូវមានតុល្យភាព ហើយស្បែករបស់គេក៏រលោង និងស ធ្វើឱ្យអ្នកដែលបានឃើញគេហើយច្រណែន
នេះជាការអរគុណចំពោះការយកចិត្តទុកដាក់ចំពោះការថែទាំស្បែកជាប្រចាំថ្ងៃ ហើយស្វាមីរបស់ដាំងដែលបានយកចិត្តទុកដាក់ចំពោះគឹយ៉ាងខ្លាំង..
ជារៀងរាល់ថ្ងៃ មិនថាជុងរវល់យ៉ាងណានោះទេ គេត្រូវនាំ ដាំងចេញទៅញ៉ាំអាហារ ទិញទំនិញគ្រឿងសំអាងថ្លៃៗ និងសំលៀកបំពាក់ម៉ាកល្បីៗ
វាហាក់ដូចជាទម្លាប់ដែលជុងមិនអាចឈប់
ជារៀងរាល់ថ្ងៃគេតែងទេដើរស្វែងរកអាហារដែលមានជីវជាតិល្អបំផុត ដើម្បីចិញ្ចឹមស្រាមីតូចជាទីស្រលាញ់របស់គេ
ដាំងតែងតែស្តាប់គ្រប់រឿងដែលជុងនិយាយ មិនថារឿងតាំងពីក្មេងរហូតដល់ពេញវ័យឫរឿងគេស្អប់អ្នកណាដែលបញ្ជាគេ រួមទាំងលោកកូត ផងដែរ"ពួកឯងចេញទៅ"បុគ្គលិកបានដកដង្ហើមធំភ្លាមៗ គ្រប់គ្នានិយាយក្នុងចិត្តអរគុណចំពោះនាយតូវជាទីស្រលាញ់របស់ពួកគេ ហើយរត់ចេញយ៉ាងលឿនដោយទឹកមុខពោរពេញដោយភាពសប្បាយចិត្ត ហាក់ដូចជាពួកគេទើបតែបានរត់ចេញពីគុកនៅមាត់ទ្វារ "មរណៈ"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 26: ?????
Start from the beginning