抖阴社区

CHAPTER 27 :????????

Start from the beginning
                                    

តាន់​យក​ទឹក​ត្រជាក់​ពីរ​ដប​មក​ក្បែរ​ហ្វូត

តាន់គឺជាមិត្ត​ភ័ក្តិ​របស់​ហ្វូតដែល​អ្នក​ទាំង​ពីរ​បាន​ស្និទ្ធស្នាល​គ្នា​តាំង​ពី​នៅ​ក្មេង ហើយ​ហ្វូតដោយសារ​គេត្រូវ​តាម​ម្ដាយ​គេទៅ​រស់នៅ​ទីក្រុង​បាងកក​ជាមួយ​ឪពុក ដូច្នេះ តាន់និង​រាងតូចមិនបានជួបគ្នាតាំង​ពី​រៀន​មធ្យម​សិក្សា​រហូត​មក​ដល់​ពេល​នេះ

"ឯងរៀនមិនទាន់ដល់ម៉ោងចេញទេ ឯងលួចគេចមែនទេ?"

ហ្វូតនិយាយខណៈពេលកំពុងក្តិចចង្កេះមិត្តរបស់ខ្លួន

"អូយយ ឯងស្តាប់យើងសិន យើងមានអារម្មណ៍ធុញណាស់ ក៏ធ្វើពុតថាឈឺពោះ ទើបយើងចេញលឿនបាន ហើយចេញមកទីនេះដើម្បីលេងជាមួយឯង"

បន្ទាប់​ពី​តាន់​និយាយ​ចប់ គេក៏​មក​សំពះ​នាយល្អិតភ្លាមៗ

"លើកក្រោយកុំធ្វើបែបហ្នឹងទៀត ដឹងទេ? បើតាន់ឯងធ្វើម្តងទៀត យើងនឹងប្រាប់មីងញឹមឱ្យទៅនេសាទហើយ!"

"អូ បាទយើងដឹងហើយ អាខាងគំរាមនេះមិនចេះផ្លាស់ប្តូរសោះ យើងគ្រាន់តែរំភើបដែលបានឃើញឯងទើបយើងចង់នៅជាមួយអោយបានយូរនឹងហា៎"

"មិនអីទេឯងមកជួបក្រោយរៀនក៏បាន កុំប្រថុយរកលេសសម្រាប់មកបាំងភាពខ្ជិលរបស់ខ្លួនឯង"

"យល់ហើយឈប់ឈ្លោះគ្នាទៀតហើយចាំយើងបើកទឹកអោយឯង ផឹក"

គេបើក​ដប​ទឹករួច​ហុចអោយហ្វូត ដើម្បី​ផឹក
តាន់ បន្តសម្លឹងមើលហ្វូតដោយឥតលាក់លៀម
វាយូរណាស់មកហើយដែលគeបានឃើញមិត្តជិតស្និទ្ធម្នាក់នេះលើកចុងក្រោយ
ហ្វូតមិន​មាន​ការ​ប្រែ​ប្រួល​អ្វី​ទាំង​អស់​នៅ​តែ​មាន​ចរិត​ស្លូតបូត និង​ទឹក​ដម​សំឡេង​ផ្អែម​ដូច​រាល់​ដង ឈានចូលពេញវ័យ ហ្វូតកាន់តែមានសម្រស់កាន់តែស្អាត ជាមួយនឹងដងខ្លួនដ៏ទាក់ទាញ គួបផ្សំនឹងទម្រង់មុខស្រួច លាយឡំនឹងភាពគួរឲ្យស្រលាញ់ នៅពេលដែលគេបញ្ចេញស្នាមញញឹមដ៏គួរឲ្យទាក់ទាញ..

ពួកគេ​ទាំង​ពីរ​និយាយ​លេង​សើច​ជាមួយ​គ្នា ហើយ​នឹង​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​គ្នា​ដោយ​ចៀស​មិន​រួច

?????????????? (Khmer translation ?????????????????) Where stories live. Discover now