抖阴社区

???????:?????????????

1.2K 70 0
                                    

នោះថាហើយថា!! កុំចេះតែហ៊ាន មុនជិះម្តេចមិនសួរឱ្យច្បាស់សិនអត់ទេ ឥឡូវមាន ម៉េចគ្រាន់តែបាន ប្រុសសង្ហាឱបចង្កេះភ្លាម រាងតូចច្រលឹង មូលហ្គាស រេចង្កូត ដួលព្រូស ក្នុងគម្ពព្រៃ តែអាក់កុសល ព្រៃនោះមាន ស្មៅដុះក្រាស់ៗ ហើយវែង អន្លាយ អមជាមួយភក់ជ្រាំទៀតនោះ កាន់តែធ្វើឱ្យ ថេយ៍ហ្គុក មើលមុខមិនយល់។តែជាសំណាងណាស់ដែរ-ដែលគ្មានបន្លារនឹងឈើឆ្កាងផ្សេងៗ ដែលបង្កឱ្យរបួសធ្ងន់។

"ថេយ៍-ថេយ៍!!"ជុងហ្គុកប្រហោងពោះធ្លុង ស្ទុះងើបទាំងង៉េមង៉ាម លើកម៉ូតូកូនទារដ៏ខ្ចូតចេញ ពីកាយតូចរបស់ថេយ៍។

"អ្ហឹកៗ ឈឺណាស់!! អួយ៎ ចង្កេះថេយ៍"រាងតូចច្រលឹង ខ្លួនពាសពេញដោយភក់ ក្បាលសុតតែស្មៅ ជង្គង់រងរបួសបន្តិចបន្តួចព្រោះតែម៉ូតូសង្កត់

"អ្នកច្បាស់!!"ជួយលើកម៉ូតូ ចេញហើយ ក៏លើកមនុស្សម្តង មិនមែននាយមិនរង់របួសទេ តែវាមិនឈឺនឹង ស្គាសាច់ទេប៉ុណ្ណឹងនោះ។

"កុំបន្ទោសថេយ៍"ដៃទាំងគូស៊កប្រឡោះ.ក នាយកម្លោះជាប់ បបូរមាត់ឆ្នាស់ បន្លឺឡើង ដោយហាមប្រាមមិនឱ្យជុងស្តីបន្ទោសខ្លួន

"ក្បាលរឹងណាស់!! អាណាយក ធ្វើប្រពន្ធដឹងតែ កម្មហើយ យ៉ាងៗ នឹងនោះ"

"ជុងហ្គុក-ជុងហ្គុក ជាអ្នកយកអូន"

"អឹស!! ភ្លេចឱ្យឈឹង"

នាយក្រាស់ទះក្បាលខ្លួនឯងតិចៗ ខណៈដែល ហាស្តីមិនព្រៀងទុកមុន! តែថាកម្មមែន គឺកម្មទាំងទួកសាច់ នឹងកម្មបេះដូង តែបើសួរថា នាយស្ម័គ្រចិត្តទេ? ប្រាកដណាស់ គឺស្ម័គ្រអស់មួយជីវិត ទោះត្រូវរងកម្មធ្ងន់ជាងនេះមួយពាន់ដងក៏ព្រម÷

"ឥឡូវគិតម៉េច??"ថេយ៉ុងសួរ ដោយសម្លឹងមើលនាយក្រាស់ ធ្វើភ្នែកភ្លឹសៗ មិនដឹងអី។

"មានគិតម៉េចទៅរកទឹកងូតនឹងហៃ មិនឃើញខ្លួនស្អុយទេ?"

"តែថេយ៍ ឈឺចង្កេះណាស់! ហើយជង្គង់ក៏ឈឺដែល"

"ខំនោះខំ!! បើថាមិនចេះទេ ខំម្ល៉េះ? អាណាសរសើរ?"

"ខំព្រោះប្រុស! តែណាដឹង ដឹកប្រុសលើកទី១ ស៊ីភក់ជ្រាំ នឹងស្មៅយ៉ាងដូច្នេះនោះ?"

??????????????Where stories live. Discover now