ទម្រាំតែថេយ៍ដាច់ចិត្តឈប់យំ ឈប់ខ្លាចចង់២:០០ ម៉ោងទៅហើយ ដែលនៅក្នុងបន្ទប់ទឹក។ ជុងហ្គុក គ្មានការធុញទ្រាន់ចំពោះថេយ៉ុងឡើយ ផ្ទុយទាំងស្រុង នាយបែរជាងូតទឹក ដុះខាត់ស្បែក ហ្នឹងកក់សក់ ឱ្យរាងតូចដោយការយកចិត្តទុកដាក់។
ក្រោយពីសំអាត កាយរួចរាល់ហើយជុងនាំថេយ៍ ចេញមកក្រៅ ដើម្បីទទួលទានអាហារ ពេលរសៀល ដោយមាន ជូលីស ជាអ្នករៀបចំយ៉ាងស្រស់ស្អាត។"បងប្រុសជុងហ្គុក-អ៎ុះអ្នកប្រុសតូច"ជូលីស ភ្ញាក់ដូចគេទះកំភ្លៀង ខណៈដែល ឃើញវត្តមានរបស់ថេយ៍ នៅទីនេះ ដែលខួរក្បាលនាង ចាប់ថ្នឹក នឹកឃើញ រឿងរ៉ាវជាង ពីរម៉ោងមុន...។
"ឃ្លានណាស់!!"ថេយ៍ស្រែក ដោយភាពឆ្នាស់ឆ្នើមដដែល
"អង្គុយមក!!"ជុងហ្គុក ដូចចិត្តទាញ ថេយ៉ុងឱ្យមកក្បែរ។ តែអ្នកណាទៅដឹងថា ក្មេងឆ្នាស់មិន អង្គុយលើកៅអីឡើយ បែរជាទម្លាក់គូទអង្គុយលើដើមភ្លៅឱ្យនាយក្រាស់ទៅវិញ។
"ថេយ៍-ថេយ៍"ជុងហ្គុក ហៅឈ្មោះថេយ៍ផ្ទួនៗ ក្នុងន័យកើនរំលឹក ព្រោះទីនេះមិនមែនមានតែ នាយនឹងថេយ៍ឡើយ គឺមានជូលីស ម្នាក់ទៀតផងដែរ យ៉ាងណាៗ ក៏ជុងហ្គុក ចេះខ្មាស់ ចេះអៀន មិនដូចអ្នកខ្លះទេ
"ថេយ៍ឃ្លាន~"
"ក្រោកទៅអង្គុយកន្លែងនោះទៅ អូនធ្វើបែបនេះមិនសមភ្នែកអ្នកមើលមកទេ"
"អត់!!"
"ថេយ៍ហា៎"
"....."រាងតូច មិនតបស្តី សុខចិត្តបែរមុខចេញដោយ កាយវិការឆ្មើងឆ្មៃ
"យល់តែចិត្តខ្លួនឯង-"
មនុស្សពីរនាក់ មិនទាន់ដោះស្រាយបញ្ហាចប់ ផងក៏ស្រាប់តែ លេចវត្តមានរបស់ កញ្ញាលូហ្គូ មកល្មម ដោយក្នុងដៃនាង កាន់កន្រ្តក់ផ្លែឈើមកជាមួយផងដែរ÷
"នាងជាអ្នកណា?"ថេយ៍សួរ លូហ្គូ ដោយ ជ្រួញចិញ្ជើមចូលគ្នា
"គូស្នេហ៍ បងជុងដឹង?"លូហ្គូ ត្បកវិញ ឡើងមួយឆ្ងាញ់ តែថា អ្ហេស៎!! នាងដូចជាលេងខុសមនុស្សហើយ នេះ"គីម ថេយ៉ុង ហ៊ាយូគិ" ណាមិនមែន ក្មេងបៀមដៃឡើយ
"គូស្នេហ៍ ម៉ែឪនាងឯង នៅនឹង???"
"ថេយ៍-ថេយ៍!! កុំឈ្លើយដាក់ភ្ញៀវបងណា"ជុងឃាត់ ព្រោះមិនចង់ឱ្យមាន រឿងវែងឆ្ងាយ តែត្រូវថេយ៍ បែរមុខមក សម្លក់នាយក្រាស់ សឹងតែជ្រុះគ្រប់ភែ្នកទៅហើយ

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...