抖阴社区

???????: ??????

1K 58 2
                                    

ឈឺចិត្តស្ទើរស្លាប់ ក៏បងមិនព្រមឈប់ស្រលាញ់អូនឡើយ..បងដឹងថាអូនស្អប់បងដល់ឆ្អឹង តែបង-បងពិតជាស្រលាញ់អូនណាស់ ថេយ៍..។

ជុងហ្គុក សើចចំអកចំអន់ខ្លួនឯង ទាំងអួលដើម.ក ទឹកភ្នែកក៏ស្រក់ចុះបណ្តើរៗ តែនាយខាំមាត់ខាំក ខ្ញាំដៃនឹងកែមតុក្បែរនោះ÷

បង្វែរចំណាប់អារម្មណ៍មកមើលថេយ៍វិញ កំពុងតែដើរកៀកកើយដៃ ជាមួយសង្សារជាទីស្រឡាញ់ ទាំងស្នាមញញឹម មិនបានខ្វល់ខ្វាយពី បុរសដែលកំពុងឈឺចាប់ព្រោះខ្លួនឡើយ។ ដើរសាងសង់ជាមួយគូស្នេហ៍សុខៗ ទូរស័ព្ទរបស់ថេយ៍ក៏ បន្លឺឡើងនឹង ដាក់ឈ្មោះ អេក្រង់ថា "មិត្តសម្លាញ់" ថេយ៍ញញឹម ស្រស់បំព្រង រួចក៏លើកទទួល។

"ហាឡូ មិត្ត"

-ថេយ៍ហា៎ ឮមកថាឯង ឡើងមក សេអ៊ូលត្រូវទេ?

"ត្រូវហើយ មានអ្វីឬ?"

-យើងនឹកឯង ចង់ជួបឯងណា នេះឯងមិននឹកយើងខ្លះទេ?

"នឹកតើ តែ-"

-តែអ្វី?? យើងមិនខ្វល់ទេ យើងចង់ជួប ចង់ឱបឯងណាស់ ឥឡូវឯងនៅឯណា?

"អើ!!ខ្ញុំយើងផ្ញើទីតាំងទៅ"ចិត្តមិនចង់ឱ្យមក ប៉ុន្មានទេ ប៉ុន្តែធ្វើម្តេច? បើវ៉ាងហ្សុី ទទូចស្នើសុំ យ៉ាងដូច្នេះទៅហើយ។

"អ្នកណា ខលមកឬអូន?"ជុងហ្វា

"គឺមិត្តអូននឹងណាបង"

"អូហ៍ ដូច្នេះពួកយើងទៅ ជប់លៀងនៅក្លឹបយប់នេះល្អទេ?? យ៉ាងណាៗ ក៏បាន បបួលមិត្តភក្តិអូនមកដែល"

"គឺ-អូនថាកុំអីបង"
គ្រាន់តែជុងហ្វា មានបំណងចង់បបួលខ្លួនទៅ ក្លឹបយប់នេះភ្លាមហាក់ធ្វើឱ្យថេយ៍ មានអារម្មណ៍មិនស្រួលចិត្តភ្លាមៗ ភ្នែកចេះតែលួចដៀងរកមើលជុងហ្គុករហូត។

"ហេតុអ្វីឬក៏អូន នៅខ្លាចអាម្សៀនោះ?"ជុងហ្វា ចាប់ផ្តើមម៉ូវចិត្តជាខ្លាំង ខណៈដែល ឃើញ អប្បកិរិយារបស់ថេយ៉ុងភ្លែកៗអីបែបនេះ

"កុំហៅ ជុងហ្គុក បែបនេះណា ហ្វា!!"រាងតូចទ្រហឹង ត្រចៀក កំឡុងពេលដែល ជុងហ្វា ហៅជុងហ្គុក ថាជាអាម្សៀ។

"ក្រែងអូន មិនស្រលាញ់វា? ម្តេចបងហៅមិនបាន?"

"បានហើយ...ឈប់និយាយទៅ"ថេយ៍ស្រែក សម្លុតដាក់ជុងហ្វា ខ្លាំងៗ ទាំងទឹកមុខមិន ជាល្អប្រសើរឡើយ គាប់ជួនគ្រាហ៍នោះ វ៉ាងហ្សុី ក៏មកដល់ល្មម។

??????????????Where stories live. Discover now