កែវភ្នែកស្រទន់ ក្តីស្រឡាញ់ស្មោះស្ម័គ្រ ហាក់អង្រួនឱ្យបេះដូងអូន ពិបាកក្នុងការបដិសេធស្នេហ៍បងណាស តើបងដឹងទេ?
"....."ថេយ៍ងាកមុខចេញ ដោយចិត្តង៉េមង៉ាម ហាក់ធ្វើចិត្តមិនត្រូវ
"បងដឹងហើយ..!"ជុងហ្គុក ញញឹមដាក់ថេយ៍ តែក្នុងចិត្តគ្រាំណាស់ កែវភ្នែកសោកសៅ តែបបូរមាត់ញញឹមដាក់អូន ហាក់លាក់បាំងក្តីទុក្ខព្រួយ
=======
-៣ថ្ងៃក្រោយមក!
ថេយ៉ុងហ្នឹងជុងហ្គុក នៅតែរក្សាទំនាក់ទំនងជាប្តីប្រពន្ធបាន យ៉ាងល្អទោះសព្វថ្ងៃនេះ ថេយ៉ុងមិនបាន ពោលពាក្យសម្តីប្រាប់ប្តីថាស្រលាញ់តែ កាយវិការ កែវភ្នែក បេះដូង បានក្រសោបឱបបងជាប់ទ្រូងហើយ ណាស់តែមាត់រឹងមិនព្រម និយាយពាក្យថា<អូនស្រលាញ់បង>តាស៎។
ទឹកជ្រោះដាច់ស្រយាលពីចម្ការឆ្ងាយគួរសម។ ថេយ៉ុងមក អង្គុយលើថ្មច្រាំងក្បែរទឹកហូរ តែម្នាក់ឯង ព្រោះប្តីរវល់តែ មើលដំណាំជាមួយកម្មករ តែមុនមកទីនេះ ថេយ៍ក៏បានប្រាប់ជុងហ្គុកដែល។
"ត្រជាក់ចិត្តណាស់"ថេយ៍វាចាសម្តីតែម្នាក់ឯង ហាក់ពុំដឹងថាមានមនុស្សឈរនៅ ពីក្រោយឡើយ។
"មើលទៅដូចជាមានក្តីសុខណាស់ណ៎រ អតីតមិត្តសម្លាញ់"វ៉ាងហ្សុី
"?????"ថេយ៉ុងបែរមុខ យ៉ាងលឿនស្លេវ កែវភ្នែកកាចឆ្នាស់ សម្លឹងអតីតមិត្តមិនដាក់ភ្នែកឡើយ ក្នុងចិត្តមានចម្ងល់ជាច្រើនតែ ទាន់និយាយមានតែរងចាំមើល សង្កេតមើលប៉ុណ្ណោះ។
"គួរឱ្យស្តាយណាស់...!"វ៉ាងហ្សុី ចូលទៅជិតនឹង ជញ្ជក់មាត់តិចៗ ដូចស្តាយអ្វីម្យ៉ាងអ៊ីចឹង
"ស្តាយស្អី?ស្តាយស្រណោះ នឹងប្តីអញ មែន?"
"ក៏ត្រូវម្យ៉ាងដែល! ហើយមួយទៀត អ្វីដែលយើងកាន់តែស្រណោះ អាឡោះអាល័យ នោះគឺ៣ ថ្ងៃមុន មិនគួរណាស់ កូនចៅយើងនៀក៎ ខួរក្បាលបង្កងចាប់ឯង មិនបានសោះ"ឱ្យតែនាង គិតដល់ចំណុចមួយនេះពេលណា នាងតែងតែក្តៅក្រហាយរហូត តែថ្ងៃនេះយ៉ាងណាៗ ក៏នាងត្រូវសម្លាប់ អតីតមិត្តសម្លាញ់ម្នាក់នេះ ឱ្យទាល់តែបាន។
"អូហ៍!!! ការពិតយើង ស្មានតែអ្នកណា ខំតែឆ្ងល់ការពិតជា ឆ្កែក្បាលពីរ ដែលយើងស្គាល់សោះ"ថេយ៉ុង លើកដៃខ្ទប់មាត់ បើកភ្នែកធំៗ ហាក់ធ្វើភ្ញាក់ ផ្អើល
"អើរ!!យើងជាឆ្កែក៏បាន តែឆ្កែខាំត្របាក់ស៊ីឯង មិនឱ្យខុសពីឆ្កែព្រៃឡើយ"
"ហាសហាស!!!!"
ថេយ៉ុងសើចកក្អឹក គេសើចឡើងរឹងពោះ នូវពាក្យថា"ឆ្កែព្រៃ"នេះរាល់ថ្ងៃ វ៉ាងហ្សុី ឆ្កួតឬក៏ជាទៅបានជា ប្រដូចខ្លួនឯងទៅនឹងឆ្កែឆ្មានោះ? មួយទៀត វាគ្មានមនុស្សឯណា ទៅបន្ថោកតម្លៃខ្លួនឯងទៅជាសត្វឡើយ។
"ឯងសើចស្អី?"
"សើចព្រោះនាង ភ្លើនាងល្ងង់"
"ចុះឯងគិតថា រាល់ថ្ងៃនេះឆ្លាតណាស់ អ្ហេស៎?"
"ឆ្លាតនឹងហៃ! បើមិនឆ្លាតគិតថាយើងឱ្យពពួកសត្វតិរច្ឆានញី ដូចនាងមក តោងទាមប្តីយើងបាន?"ថេយ៉ុងសើច ហួសចិត្តជាខ្លាំង។
"ឯង!!...ល្អ!!បើដូច្នោះហើយ ជីវិតឯង ក៏គួរតែ អស់ពេលដូចគ្នាហើយ"វ៉ាងហ្សុី និយាយចប់ ក៏ទាញដងកាំបិតចេញមក បំណងចង់ចាក់សម្លាប់ថេយ៍ តែរាងតូចរហ័សណាស់! គេម៉េចនឹងអាចឱ្យ មិត្តទុយ៌សនេះឱ្យជោគជ័យបាននោះ។
"គិតអ្ហេះ!! ថាអាចធ្វើអី យើងបាននោះ?"ថេយ៍គេចនឹងចំអកចំអន់ឱ្យវ៉ាងហ្សុី មួយឆ្ងាញ់ស្រីស្រស់ មិនចុះចាញ់ នៅតែជំនះ ពុះពារ ចង់ផ្តាច់ជីវិត របស់មិត្តសំឡាញ់។
"បើឯងងាប់ ប្តីឯងអាចនឹងមើលឃើញយើង"វ៉ាងហ្សុី វាចាដូចមនុស្សវិកលចរិត
"ស្រីឆ្កួត! ស្រីសោភិនី!នាងឯងខ្វះប្រុសណាស់ឬ បានចេះតែរបស់ដណ្តើមយកតែរបស់អញ យ៉ាងដូច្នេះ"
ថេយ៍អស់ភាពអត់ធ្មត់ហើយ ទើបស្ទុះបោចសក់ ហ្ស៊ី មួយទំហឹងហាក់ពុំប្រណីដៃឡើយ។ រីឯហ្ស៊ីវិញ ក៏ជ្រុះកាំបិតចេញពីដៃដូចគ្នា ខណៈដែលនាង កំពុងតែ ច្បាមសក់ក្បាលរបស់ថេយ៉ុង យ៉ាងមួយឆ្ញាញ់។
"លែង!!!!!"ហ្ស៊ីស្រែក មួយទំហឹងព្រោះឈឺពេក
"មិនលែង!នាងឯងក្រែង ក្បាលអញ សិនទៅ"ថេយ៍ត្បកវិញ
"អញមិនលែង!យ៉ាងម៉េច??"
"មិនលែងអ្ហេស៎! បានតាស៎ ហ្វេន!!!!"
ថេយ៍ខាំមាត់ងក់ក្បាលតិចៗ កែវភ្នែកសម្លឹងមើល ហ្ស៊ីមិនដាក់ភ្នែករួចក៏ ក្រឡាស់ខ្លួនចេញរុញនាងមួយទំហឹងឱ្យបុកដើមឈើ ឮសូរតែដឹប-ដឹប÷
"អូយយ៎!!"ហ្ស៊ីស្រែកដោយក្តីឈឺចាប់ ឥតគណនា
"យ៉ាងម៉េច? ព្រមចាកចេញ ពីប្តីរបស់ យើងទេ?"ថេយ៍ បកវិញសួរបែបធម្មតា
"មិនចេញ!!!"
"ហេតុអ្វី?ក្រែងនាង ក៏ត្រូវជា ប្រពន្ធរបស់ ឆីងលី ហើយ?ចុះចាំបាញ់អី ឃ្លានប្តីអញ ទៀតហាស៎!!?"ថេយ៍ កាន់តែក្រញ៉ាញ់ខួរ លើសដើម ខណៈដែល ហ្ស៊ីមាន មួយមិនស្កប់ មិន១០មិនស្កល់ យ៉ាងដូច្នេះ។
"មិនដឹង! មិនដឹង ស្រលាញ់ ចង់បាន ព្រោះប្តីឯង សង្ហា មានក៏មាន មាឌវិញបាច់និយាយ បើបានមួយយប់ណា..."
ផ្លាច់!!=ថេយ៍ស្ទុះទះនាងមួយកំភ្លៀង កែវភ្នែកឡើងក្រហមឆ្អៅ ហាក់មានគំនុំក្នុងបេះដូងដែលពុំអាចបរិយាយបានឡើយ។
"បើខ្វះប្រុស ចាំអញនាំទៅរក! ប្រុសៗទីនោះ សង្ហា មិនចាញ់ប្តីអញឡើយ...!តែកុំណា កុំប្រមាថ ប្តីអញ"
"មិនទៅទេ!!! ចង់ទៅរកបងហ្គុក" ហ្ស៊ីដូចក្បាលរឹងពេកហៃ មួយម៉ាត់ណាក៏ស្នេហ៍ប្តីគេ ពីម៉ាត់ណាក៏ចង់បានប្តីគេ បើថាប្តីគេ អ្នកផ្សេងដូចជា មិនថ្វីទេណាស់តែ ឃ្លានស៊ីរបស់មិត្តភក្តិខ្លួនឯងនឹងតាស៎។
"ចរិតកែមិនឡើង!!"អស់ហើយ អស់ពាក្យប្រដៅដូចគ្នា វៃបែកក្បាលហូរឈាមកក្លាក់ប៉ុណ្ណឹងហើយ នាងហាក់នៅ មិនរៀងសោះ។ ជេរនាងឡើងស្ពឹកមាត់ ក៏នាងមិនឈឺខួរ ទើបថេយ៍ លែងខ្វល់ ដើរចេញទៅបាត់។
"ឆើសស!!!គិតថា អញ ខ្វល់?"ហ្ស៊ី ស្រដីដោយដៃ ខ្ទប់មាត់។នាងក៏ ឈឺដែលព្រោះនាង ជាសាច់មនុស្ស មិនមែនជាថ្ម តែចិត្តនាងក្លាហាន ទោះឈឺជាងនឹងទៀតក៏ព្រម។
=======
"ថេយ៍-ថេយ៍ ទើបមកពីណា នឹងសក់ក្បាលរញ៉េរញ៉ៃម្លេះអូន?"ជុងហ្គុក ឈរកត់បញ្ជីសុខៗ ក៏ក្រលៀសភ្នែក ឃើញថេយ៍ដើរចូលមក ទាំងមុខ ស្អុយប៉ែន ទើបនាយទម្លាក់ បញ្ជីឱ្យនាយឌីងកាន់
"វៃឆ្កែព្រៃ!!"ថេយ៍តបវិញ តែភ្នែកអត់មាន មើលមុខប្តីសោះ
"ទីនេះមាន ឆ្កែព្រៃដែលឬ?"
"មនុស្ស!តែវាអះអាងថា ធ្វើជា ឆ្កែព្រៃ ដណ្តើមកូនទន្សាយរបស់អូន យកទៅក្រសោប"ថេយ៉ុង ផ្ងើយមុខសម្លឹងមើលភ្នែកប្តី ដៃស្រឡូន អង្អែលរង្វង់មុខប្តីថ្នមៗ ហាក់បញ្ជាក់ថា អូនត្រូវតែការពារប្តីអូន ពីឆ្កែព្រៃអស់នោះ។
"អូនឈឺទេ???"ជុងហ្គុក សួរដោយក្តីព្រួយបារម្ភ
"ឈឺណាស់ប្តី ទោះវាយវា ឈ្នះតែវា ហាក់មិនញញើតសោះ ប្តីគិតមើលថា សមអត់?"បានប្តី លួងចិត្តបែបនេះហើយ ថេយ៍កាន់តែរំអួយ លើសដើម.។
"ហ៊ឹសៗ!!!"
"បងសើចអី?អូនខំញេញធ្មេញ ការពារទន្សាយអូនណា"
"សើចព្រោះកូនខ្លារបស់បង"
"ទីនេះគ្មានខ្លាទេ...!"ថេយ៍គេចមុខចេញ
"អូនជាខ្លានឹងហៃ ការពារចំណី<កូនទន្សាយ> ចេញពីឆ្កែព្រៃ ឆ្កែចចក"

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...