មេឃបាក់រសៀល ខ្យល់បក់បោករវិចៗ ប៉ះជាមួយស្លឹកឈើ នឹងផ្កាស្មៅនានា ពេញដងផ្លូវ។ ជុងហ្គុកជិះម៉ូតូកូនទារឌុបប្រពន្ធមកផ្ទះវិញ តែមិនបានទៅ <ភូមិគ្រឹះ ហ៊ាយូគិ> ឡើយ។
ង៉ឺតតត!!មកដល់ផ្ទះភ្លាម នាយក្រាស់ចាប់ហ្វ្រាំងម៉ូតូយ៉ាងលឿន ថេយ៍ចុះកាន់កន្រ្តក់បាយសល់ ចំណែកជុងហ្គុកយក ម៉ូតូទៅទុកសិន។
"សួស្តីអ្នកប្រុសតូច"ជូលីស ស្វាគមន៍ថេយ៍តាមទម្លាប់
"បាទ-"តបធម្មតា មិនមានភាពឆ្មើងឆ្មៃដូចគ្រាហ៍កន្លងឡើយ
"តស់អូន-ជូលីស បាយម្ហូបឆ្អិននៅ?"ជុងហ្គុក ដើរមកគៀកចង្កេះអង្ក្រងតូច ប្រពន្ធបណ្តើរ ចូលផ្ទះទាំងមិនភ្លេច ចោទសួរជូលីស តាមទម្លាប់នាយមកពីធ្វើការ
"រួចហើយបងជុងហ្គុក"
"បងនាំថេយ៍ ទៅងូតទឹកសិនណា ចាំចុះមក ញ៉ាំបាយជុំគ្នា"នាយងក់ក្បាលផ្ងក់ៗ រួចក៏បណ្តើរថេយ៍ ចូលបន្ទប់។ នាងតូចជូលីស ញញឹមទាំង សប្បាយចិត្ត រួចក៏ថតផ្ញើរ សារជូនលោកគីម ពីភាពផ្អែមល្ហែមរបស់ថេយ៍ហ្គុក។
-ក្នុងបន្ទប់
"ប្តីដោះអាវឱ្យអូនតិច"រៀបចំនឹងចូលបន្ទប់ទឹកហើយ ថេយ៍ចាប់មានគំនិតធ្វើស៊ីជុងហ្គុកភ្លាមៗ។ នាយក្រាស់បាន ប្រពន្ធប្រើក៏មិនប្រកែកអីច្រើនដែល ព្រោះដងខ្លួន នឹងកន្លែងសម្ខាន់នៃរាង្គកាយមួយនេះនាយបាន ឃើញបានស្ទាបអង្អែលអស់ហើយនៅឡើយតែចូលខ្លួន ប្រពន្ធឆ្នាស់ប៉ុណ្ណោះ តែនាយមិនធ្វើ មិនមែនមិនហ៊ានតែ.....។
"ងូតទឹកជាមួយគ្នាណាប្តី"កាយអាក្រាតបង្ហាញឱ្យប្តីឃើញពេញៗភ្នែក
"អូនងូតទឹកមុនទៅ បងជាប់ការងារបន្តិច"មិនមែន ត្រេកត្រអាល តែនាយហាមចិត្ត ហាមគិតថា កុំអាល៎ គឺកុំអាល៎ប៉ះពាល់អូន
"<ប្តីអញ ខ្ទើយឬក៏ស្រីទៅ?? ឆ្ងល់អើយឆ្ងល់តិចមិនចេះរឿងលើគ្រែទៅ ណ្ហើយ!! បណ្តោយមិនបានទេ ប្តីសង្ហាក៏សង្ហា ស្រីតាមច្រើនទៀត បើនៅតែសុភាពៗ បែបនេះបន្តទៀត សង្ស័យណាស់!! ប្រាកដជាពពួក ឈ្លើងសត្វព្រៃ ទាំងអស់នោះតោងទាមប្តីអញ មិនខាន>"ថេយ៉ុង គិតក្នុងចិត្ត អើយអើតែឯង សង្ស័យនេះសង្ស័យនោះ។ បើថាមានឈ្មោះជា គូដណ្តឹងគេមិនប៉ះ មិនបេះ មិនថ្វីឡើយតែនេះ គឺមានឈ្មោះជា ប្តីប្រពន្ធណា។

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...