抖阴社区

???????:?????????????????????????????? ??????????????????????????????????????

Start from the beginning
                                    

"ទោះខ្ញុំសុីស្អីទើសឯងមែន???"

"យ៉ាងណាក៏ខ្ញុំ អាយុបងថេយ៍ដល់តែ2 ឆ្នាំណា ម្តេចក៏ឈ្លើយយ៉ាងនេះ? និយាយដូចក្មេងមិនដែលចូលសាលា"

"អ្ហឹកៗ!! អ្ហឹកៗ! ឯងដៀលយើង អ្ហឹកៗ ខ្ញុំហ្នឹងច្របាច់កឯង ឱ្យស្លាប់ ដឹប!!"

"អួយ៎! ឈឺនេះលេងធាក់ទាត់ផងហ្ហែស៎?? " នេះហើយ ថេយ៉ុងបើឈ្លោះមិនឈ្នះគឺ ជេរបើជេរ មិនឈ្នះក៏ទះតប់ឬក៏វាយដំដែល ។ រាងតូចឡើងជិះពីលើខ្លួនរបស់ជុងហ្គុករួចក៏ ទាត់ផងច្របាច់កផងទះផង បណ្តាឲ្យលោកគីមចំហមាត់យ៉ាងធំៗ ព្រោះតែកូន   ព្រះអើយមើលចុះកូនវៃមិនដក់ដៃសោះ បើយ៉ាងៗ ដឹងតែជុងហ្គុក ស្លាប់មុនចោលរោងការទេ។

"លែងខ្ញុំភ្លាមណា៎ អ្នកប្រុស"ជុងហ្គុក ព្យាយាមគេចតែទោះឈឺខ្លួនយ៉ាងណាក្តីក៏នាយ មិនហ៊ានតដៃទៅវិញឡើយ

"ទេ!!!មិនលែង !ខ្ញុំស្អប់ឯង ឯងត្រូវតែស្លាប់! ដឹបៗ" ថេយ៍ និយាយបណ្តើរវាយបណ្តើរស្ទើរតែឱ្យរាងក្រាស់ ធ្លាក់ថ្លើម

"ខ្ញុំសួរម្តងទៀតថា លែងឬក៏មិនលែង??"នាយសួរទាំងចាប់ដៃរបស់ថេយ៍ជាប់មុនហ្នឹងស្រដីទាំងមុខមាំ

"មិនលែង ហើយក៏មិនចុះទើសក្បាលឯង ហ្ហែស៎ អាមុខត្រីឆ្លូង អាសំគីស" ដឹងហើយថាខ្លួនអាយុប្អូនគេ ប៉ុន្តែក្មេងចរិតនៅតែ ឈ្លើយហៅគេម្តងអា ម្តងវាស្តាប់ឮហើយឃ្នើសចិត្តយ៉ាងខ្លាំង ៕ ជុងហ្គុកទ្រាំលែងបាន ក៏ស្រាប់តែ លើកដៃទាំងគូ ក្តោបមុខរបស់ថេយ៉ុងមុនហ្នឹង បង្គ្រប់បបូរមាត់ខ្លួនលើបបូរមាត់តូចស្តើងរបស់រាងតូចខាំផង ក្រញិចផង បឺតជញ្ជក់ផង ក្នុងចិត្តក្នាញ់អើយក្នាញ់ ម្តេចក៏ បបូរមាត់នេះឈ្លើយម្ល៉េះគួរណាស់តែដាក់ទោសខ្លះហើយទើបសម លោកគីម ហ្នឹងអ្នកបម្រើទាំងអស់ ភ្ញាក់ផ្អើលមិនស្ទើរ សូម្បីតែ រាងតូចក៏គាំងនិយាយអ្វីមិនចេញ ដៃជើងទាំងគូរមិនអាចកម្រើកបានឡើយ ដោយហេតុថា គ្រប់នៃសេរីរាង្គកាយហាក់បីដូចជាបញ្ឈប់ចលនា÷

"អឹម!អាស៎!! អាយយ៎ អាឆ្កួតកាម ឡប់ឡែណាស់ ម្តេចក៏ថើប យើងបែបនេះ"ថេយ៍ មួយសន្ទុះក្រោយមកក៏ ភ្ញាក់ស្មារតីខ្លួនវិញក៏ប្រាប់ រុញរាងកាយរបស់ រាងក្រាស់ចេញរួចក៏ ក្រោកឡើងដើម្បីជូតស្នាមថើបដែល ជុងហ្គុកថើប ខ្លួនមុននេះចោលឱ្យអស់ ដោយភាពស្អប់ខ្ពើមជាខ្លាំងពន់ពេក

"ហ៊ានជេរទៀតទេ? ខ្ញុំហ្នឹងធ្វើរើសនេះ ជាងការគិតរបស់អ្នកប្រុសទៅទៀត"ជុងហ្គុកក្រោកឈរ រួចក៏និយាយពាក្យឡក់ឡឺយទៅកាន់ថេយ៍

"ឯងថោកទាបខ្លាំងណាស់ អាកូនអ្នកបម្រើ !!អ្ហឹកៗ!!" ដោយខឹងចិត្តខ្លាំង ពេកថេយ៍ និយាយទាំងទឹកភ្នែក ហូររហេមរហាម

"ប្តូរពាក្យជេរទៅ ស្តាប់ហើយ ត្រលាន់ណាស់ "ជុងហ្គុកនៅតែបន្តរញ៉េះញ៉ោះថេយ៍ដដែល តែបើឃើញទឹកភ្នែករបស់ខ្លួនស្រលាញ់បែបនេះក៏មាន ចិត្តអាណិតជាពន់ពេក ចង់ចូលទៅជិតរួចក៏ ឱបលួងលោម តែនាយគ្មានសិទ្ធិឡើយ

"អ្ហឹកៗ!! លោកប៉ា ប្តឹងវាដាក់គុកទៅ!! វាបំពានកូនអ្ហឹកៗ" ថេយ៍ សម្លក់នាយក្រាស់រួចក៏បែរមកនិយាយជាមួយលោកគីម ទាំងទឹកភ្នែក

"ឱ្យប៉ាប្តឹងបែបណា៎? បើថ្ងៃអនាគតគេជា ស្វាមីកូនណា៎ គ្រាន់តែថើប ប៉ុណ្ណឹងជារឿងធម្មតាទូទៅ ទៅហើយម្តេចក៏កូន ប្រកាន់បងបែបនេះ??" លោកគីមនិយាយចប់ ធ្វើឱ្យថេយ៉ុង កាន់តែគាំងស្ញេញស្ញាញពេបមាត់តិចៗ នេះមានរឿងអី អនាគតស្វាមីជាបុរសដែលខ្លួនតែងតែស្អប់ ពីក្មេងហ្ហែស៎? មិនអាចទេ ប្រហែលជាលោកប៉ាចេះតែនិយាយលេងហើយ

"លោកប៉ា!កុំលេងសើចណា៎ កូនមិនលេងជាមួយទេ អនាគតប្តី? មិនអាចទេ"ថេយ៍បដិសេធភ្លាមៗ

"ប៉ាក៏មិនគួរលាក់បាំងកូនទៀតឡើយ កូនធំហើយណាចាន់ ដូច្នេះហើយ ប៉ាក៏ត្រូវរៀបចំគូរអនាគតជូនកូនដូចគ្នា" លោកគីម

"កូនមិនយល់ព្រម ដាច់ខាត! កូនស្អប់គេ ណាស់ប៉ា "ថេយ៍ នៅតែបន្តតវ៉ា ដដែល

"តែខ្ញុំស្រលាញ់អ្នកប្រុសណា៎ ផ្តល់ឱកាសឱ្យខ្ញុំមើលថែទាំអ្នកប្រុសថេយ៍ផងបានទេ ??"ជុងហ្គុកស្រដីទាំង ពាក្យទន់ភ្លន់ស្តាប់ រំជើបរំជួលចិត្តគេគ្រប់គ្នាតែលើកលែងតែ គីម ថេយ៉ុង ហ៊ាយូគិតែម្នាក់គត់ដែលស្អប់ពេញ ក្រអៅបេះដូង

"ឋានៈតូចទាប មុខមាត់គួរឱ្យស្អប់ខ្ពើម ហ៊ានពោរពាក្យថាស្រឡាញ់យើងពេញៗមាត់ ស្ដាប់ឮហើយមិនចូលត្រចៀក គួរឱ្យចង់ក្អួត មិនគួរណាលោកប៉ា ភ្នែកស្អុយ យកអាអ្នកស្រែមួយរៀលៗ មក រៀបការហ្នឹងយើងសោះ"ថេយ៍ ហ៊ាយូគិ

"ទោះអ្នកប្រុសដៀលត្មះខ្ញុំយ៉ាងណា ក៏ខ្ញុំមិនថា អ្វីប៉ុន្តែក្តីស្រឡាញ់ដែលខ្ញុំឱ្យអ្នកប្រុសគឺចេញពីបេះដូងស្មោះស្ម័គ្រ"ជុងហ្គុក យូណាន់អ៊ិ

"ចុះបេះដូងស្មោះរបស់ឯងវាស៊ីបានមែនទេ???? សម្រាប់យើងវាគួរឱ្យខ្ពើមរអើម ហើយយើងក៏មិនត្រូវការដូចគ្នា ព្រោះវាអាប្រឡាក់ ចេញពីជីវិតយើង យើងស្អប់ឯង ស្អប់មនុស្ស អន់ៗ ដូចជាឯង អាកូន ទាសករ"

=====

រងចាំភាគបន្ត

??????????????Where stories live. Discover now