"តែខ្ញុំមិនព្រម!!!"ថេយ៍ស្រែក តវ៉ាខ្លាំងៗ នឹងរត់បុកទ្រូងជុង ហើយក៏រត់ចូលទៅក្នុងផ្ទះទាំងភ្នែកក្រហមងាំង
"ខ្ញុំគិតថា លាលោកពូហើយ"
"ឈប់សិនក្មួយ"
"លោកពូ កុំហាមខ្ញុំអី ខ្ញុំស្រលាញ់ថេយ៍ ទើបខ្ញុំដោះលែងគេ យ៉ាងណាៗ ក៏ថេយ៍បានដឹង ពីប្រវត្តិនឹងសាវតារបស់ អាម្នាក់នោះហើយ បែបនេះខ្ញុំក៏ អស់ចិត្តដូចគ្នា"
"បើក្មួយស្រលាញ់កូនពូ កុំដោះលែងបានទេ?? ពូមិនទុកចិត្ត អ្នកណាជាងក្មួយឡើយ" លោកគីម ហាស្តី ប្រកបដោយទឹកមុខប្រាកដប្រជា នឹងច្បាស់លាស់បំផុត
"....."ជុងហ្គុកស្ងាត់ មិនផ្តល់ចម្លើយឱ្យលោកគីមឡើយ។ ឃើញបែបនេះ គាត់ក៏បន្តប្រយោគយ៉ាងក្តុកក្តួលអួលណែនពេញទ្រូង ប្រាប់ឱ្យជុងហ្គុកឮ
"ពូដឹងច្បាស់ថា កូនពូរឹងទទឹង មានៈឆ្មើងឆ្មៃ មាត់អាក្រក់ តែចិត្តគេស្អាត នឹងបរិសុទ្ធ ហើយអ្វីរឹតតែវិសេសវិសាលទៀតនោះ គឺពូដឹង ពូជ្រាបច្បាស់ថា ថេយ៍ក៏មានចិត្តស្រលាញ់ជុងណា គ្រាន់តែចិត្តគេមានៈរឹងរូសតែប៉ុណ្ណឹង ក្មួយកុំដោះដៃបានទេ?"
"ខ្ញុំ..."ជុងហ្គុក មិនទាន់តបផង ស្រាប់តែ
"លោកប៉ា!!! កុំសួរគេច្រើន! ប្រុសនេះមឹសៗណាស់ ខាងស្អែកចូលរោងតែម្តងទៅប៉ា យ៉ាងណាៗ ក៏គេបានឃើញ បានស្ទាបប្រាណកូនហើយៗ គេត្រូវតែទទួលខុសត្រូវ"
"ហាស៎??? កូនថាម៉េចមិញនេះ?? អ្នកណាឃើញអ្នកណាស្ទាបប្រាណកូន??"លោកគីមបើកភ្នែកធំប៉ិនពងមាន់ នឹងខំសួរបញ្ជាក់ខ្លាចថាត្រចៀកនេះមានបញ្ហា ស្តាប់ឮអ្វីមិនច្បាស់ នូវពាក្យសម្តីដែលកូននិយាយ÷
"លោកពូ...គឺ..."
"គឺស្អី?? យ៉ាងម៉េច? ឃើញប្រាណ ខ្ញុំហើយ ប្រុងមិនទាន់ខុសត្រូវឬ?"ថេយ៍ស្រែកសួរកន្ទ្រមជើងខ្លាំងៗ ដៃស្រឡូនលើកមកចង្អុរប្រុសកម្លោះមឹសៗ ដូចពាក្យខ្លួនវាចា
"គឺ...!!! គឺទទួល.."
"អូខេ! ចប់ ស្អែកជួបគ្នា ជុប៎ រាត្រីសួស្តីអនាគតប្តីសម្លាញ់"
សមភាពខ្លាប្រែប្រួលមកជា កូនឆ្មាមួយពព្រិចភ្នែកខណៈដែលឃើញភាគីម្ខាងទៀត ព្រមទទួលស្គាល់ នឹងមិនព្រមគេចវេស។ ថេយ៍ឆ្មក់ថើបជុងមួយខ្សឺតមុនក្រវីគូទចូលទៅខាងក្នុងបាត់ទៅ

YOU ARE READING
??????????????
Action"?????????? ??????????????????????? ???????????????????????????????? ?????????????????????? ?????????????? ?????????????? ?????????? ??????????????????? ?? ?????????????????"??? ?????? ??????? "?????????????????????????????? ???????????? ??????????...
???????: ???????????
Start from the beginning