抖阴社区

???????:?????????????

Start from the beginning
                                    

"ស្មោះស្ម័គ្រណាស់ណ៎រ!!!"

"ជុង....!!!"

"ណែក៌!! កុំចូលជិត ស្អុយណាស់ ស្អុយភក់ មិនដឹងភក់នោះ ជាប់អាចម៏គោអត់ទេនុង ព្រោះឃើញក្មេងៗ ឧស្សាហ៍យក គោមកចង់ឱ្យស៊ីស្មៅនៅត្រង់នេះណាស់"

ជុងហ្គុក និយាយចប់ ថេយ៉ុង បើកភ្នែកធំៗ លែងឈឺចង្កេះ ឈឺជង្គង់ទៀតហើយ ដៃទាំងគូ លើកឡើងព្រមគ្នាព្រោះ ច្រមុះចាប់ផ្ដើមស្រង់ក្លិនមិនល្អចេញមក។

អ្ហាយយយយ!!!!
សម្រែកថេយ៍ស្រែកខ្លាំងៗ កំឡុងពេលដែលឃើញដៃស្អាត នឹងស្រឡូនប្រឡាក់ដោយអាចម៏គោ ស្រស់ៗ។
ក្លិនស្អុយ ស្ទើរតែឱ្យខ្លួន សន្លប់ភ្លាមៗ

"ស្រែកអីស្រែកម្លេះ?គ្រាន់តែប្រឡាក់អាចម៏គោសោះ" ឃើញក្មេងភ័យ ទើបញ៉េះញ៉ោះថែម ហើយក៏លួចសើចកក្អឹក ពេលធ្វើបាបថេយ៍បានសម្រេច។ ការពិតជុងហ្គុក លើកថេយ៍ឱ្យអង្គុយក្បែរ អាចម៏គោ ស្របពេលដែលថេយ៍ច្រត់ដៃទៅក្រោយ ដោយមិនចាប់អារម្មណ៍ ស្រាប់តែច្រត់លើ អាចម៏គោតែម្តងទៅ ឥឡូវមានម៉េច បែកក្អួតពេញវាលស្រែ។

"ស្អុយណាស់"

"ស្អុយស្អី??? គោស៊ីស្មៅ គ្មានអី កខ្វក់ណាស់ណាទេ មោះ ឡើងម៉ូតូមក បងឌុបទៅ ផ្ទះវិញ"

"ទៅទាំងបែបនេះឬ??? អត់ទេថេយ៍-ថេយ៍ ខ្មាស់អ្នកភូមិណាស់"

"ខ្មាស់ស្អី?? ដៀលត្មះគេ មិនខ្មាស់ញាតិផង មកខ្មាស់ស្អីត្រឹមប៉ុណ្ណឹងនោះ?"

បានដៃជុងហ្គុកដាក់វិញ កបៗមាត់ហាក់ មិនញញើត ជាមួយថេយ៍ទាល់តែសោះ។

"អានុងផ្សេង!! ទៅកន្លែងផ្សេងវិញទៅណា"

"អត់ទេ! លឿនឡើងមក បងត្រូវទៅ មើលចម្ការទៀតណា"

"តែ-"

"ឡើងអត់ ឥឡូវ? បើមិនឡើងបងទៅហើយ-"

"ប្រុងទៅចោលអូន?"

"នឹងហៃ!!"

"ហឹកៗ ប្រុសឆ្កួត!!"ថេយ៍ទាល់តម្រិះ ត្បកវិញលែងចេញ មានតែ ប្រឹងក្រោកឡើងទៅ អង្គុយកែបម៉ូតូ ដៃទាំងគូរ ប្រុងលូកទៅឱបរឹតចង្កេះ នាយក្រាស់ទៅហើយ តែក៏អាក់ខានវិញខណៈដែល÷

"ណែក៎!!! ដៃប្រឡាក់សុទ្ធតែអាចម៏គោ កុំយក មកឱបបង"

"ខ្ពើមថេយ៍ហ្ន៎?"សួរបែបអន់ចិត្ត តែចម្លើយបានមកវិញដាច់ផ្ងារ

"មិនខ្ពើមអូនទេ- តែខ្ពើមអាចម៏ដែលប្រឡាក់ដៃនឹងខ្លួនអូន"

"អ្ហឹកៗ ប្រុសឡប់ឡែនេះ ឈប់និយាយទៅ!! នាំអូនទៅផ្ទះអូន ចង់ ងូតទឹក ខាត់ស្បែក លាបឡេ អោយក្រអូបៗ ហឹកៗ"

តវ៉ាលែងឈ្នះមែនតែ ព័ទ្ធដៃទៅក្រោយ ទាំងលួចពេបមាត់យំអណ្តឺតអណ្តក ព្រោះស្អុយផង នៅខឹងចិត្តធ្វើអីជុងមិនបានទៀត។ រាងក្រាស់ខាំបបូរមាត់តិចៗ នឹងលួចសើចកក្អឹក ភ្នែកដៀងមើល ថេយ៍តាមកញ្ចក់រួចក៏បញ្ឆេះម៉ាស៊ីនម៉ូតូ មូលហ្គាស ជិះឆ្ពោះចូលទៅក្នុងភូមិវិញ។

ផ្លូវចូលមកភូមិ ថេយ៍សែនខ្មាស់ អស់អ្នកភូមិ មុខឈ្ងោកចុះគេចពីក្រសែភ្នែក គ្រប់គ្នា។ ទម្រាំតែមកដល់ផ្ទះ ថេយ៉ុង សឹងតែ ស្ទះខ្យល់ស្លាប់ភ្លាមៗទៅហើយ។

"អ៎ុះ!!! បងប្រុសជុងហ្គុក មកវិញលឿនម្ល៉េះ? យើងម្តេចខ្លួនបងទៅជាបែបនេះ ចុះបង ឌុបក្មេងមក ពីណានឹង?? អួយ៎ ស្អុយណាស់ អួកៗៗ"ជូលីស ហេតុតែមិនដឹងអី ក៏ស្រដី ញ៉ាប់ៗ លើកដៃខ្ទប់ច្រមុះ ធ្វើសំឡេងក្អួតចង្អោរ ខណៈដែល ក្លិនស្អុយភាយឡើងមួយឆ្ញាញ់

"នាង!!!!"ថេយ៍ខឹងឡើងហុយផ្សែងតាមត្រចៀក តែក៏ស្ងាត់មាត់វិញពេលដែល ជុងហ្គុកទាញដៃចូលបន្ទប់។

"គាត់ជាអ្នកណា??? ដូចប្រហែលៗ ហាស៎! តែណ្ហើយ ខ្ចិលខ្វល់ ធ្វើម្ហូបអាហារ សម្រាប់បងប្រុសជុងហ្គុកវិញ"ជូលីស

/ក្នុងបន្ទប់/
អាយយយយយ!!!!!!=ថេយ៍ស្រែក
គ្រាំង ក្រាកកក!!!=សំឡេងធាក់ទ្វារ ទម្លុះចូលទៅក្នុង យ៉ាងរហ័សផងដែរ។តែ ក៏ឃើញ រាងតូចអង្គុយសណ្តូកជើង ញ័រខ្លួនតតាត់ ដូចហាក់ខ្លាចញញើតអ្វីមូយយ៉ាងអ៊ីចឹង។

"ថេយ៍-ថេយ៍"

"អ្ហឹកៗ តុកកែ ណាបង ហឹកៗ"មិនត្រឹមតែប្រាប់ទេ ថែមទាំងចង្អុរទៅ ទិសដៅដែលមាន តុកកែ ដែលកំពុងវាលឡើងជញ្ជាំងផងដែរ

"ព្រះអង្គ!!!!"នាយក្រាស់គក់ទ្រូង ស្មានតែអី ការពិតខ្លាច តុកកែសោះ ហ្ហឺយយ!!!

"ហឹកៗ បង អូនលែងងូតទឹកហើយបង យកអូនចេញទៅ"

"មិនអីទេៗ!! វាមិនធ្វើអីអូនទេ មោះ បងងូតទឹកឱ្យ អាល៎ទៅ លាបម្សៅឱ្យក្រអូបនោះអី"

"អត់ទេអូនខ្លាច អូនសុខចិត្តស្អុយក៏ មិនចង់ ឃើញអាតុកកែនោះ វាញញឹមដាក់អូនដែល ហឹកៗ"

"ដឹងថាវាញញឹមដាក់ទៀត?"

"អ្ហឹកៗ បងអើយបង!!! អូនខ្លាចមែន វាមើលអូន អត់ដាក់ភ្នែកទេ"ថេយ៍ ឱបជុងហ្គុក ខ្ទប់មុខនឹង ទ្រូងនាយក្រាស់ ស្រែកយំអណ្តឺតអណ្តក បញ្ជាក់ពីភាពភិតភ័យ ក្នុងគ្រាហ៍មួយនេះ។

=====

រងចាំភាគបន្ត...!!

.

??????????????Where stories live. Discover now