ក្រោយពីជេមបានចតឡានរួចរាល់អស់ហើយក៏នៅដើរតាមពីក្រោយហ្វតរហូតដល់ក្នុងថ្នាក់រៀនរៀងៗខ្លួន ។ នៅពេលដល់ម៉ោងសម្រាកជេមក៏នាំហ្វតទៅញ៉ាំបាយជាមួយគ្នា« ហ្វត !! ទៅញ៉ាំបាយជាមួយបងទៅ » អក្នុងថ្នាក់របស់ហ្វតពេលនេះគ្មានមនុស្សទេព្រោះគេទៅញ៉ាំបាយអស់ហើយទើបជេមហ៊ានចូលមកនិយាយជាមួយហ្វត
« គឺ......ខ្ញុំមិនទៅទេ ជេមទៅម្នាក់ឯងចុះ » ហ្វតរាងរដាក់រដុបភ្នែកក្រឡាប់ចាក់បន្តិច
« ខ្ញុំ ទៀតហើយ !! នេះអូន នៅតែនិយាយថាខ្ញុំជាមួយបងទៀតមែនទេ ?? » ជេមនិយាយព្រមជាមួយកែវភ្នែកដ៏ត្រជាក់
« អូនសុំទោស តែជេម ទៅម្នាក់ឯងទៅអូនមិនទៅទេ » ហ្វូតព្យាយាមបដិសេធ
« កុំភ័យអី បងបានបង់លុយថ្លៃអាហាឲ្យអូនមួយឆ្នាំទុកមុនហើយ » ជេមឱនមុខទៅជិតហ្វតហើយទើបយកដៃក្រាស់របស់គេទៅអង្អែកក្បាលរបស់ហ្វតតិចៗ
« ជេម.......អូនគិតថាមិនសមទេ អូនរអៀសខ្លួនណាស់ បងកុំធ្វើបែបនេះអី អូនមានអារម្មណ៍មិនស្រួលទេ » ហ្វតទម្លាក់ទឹកមុខដាក់ជេម
« ហ្វត !! ថ្ងៃនេះបងទិញរបស់ដែលហ្វតចូលចិត្តមកឲ្យហ្វតដែរណា...... » នៅពេលដែលគ្រីសកំពុងតែធ្វើដំណើរមកកាន់ថ្នាក់របស់ហ្វតទាំងមានរបស់ញ៉ាំកាន់នៅក្នុងដៃនោះក៏រាងអាក់ដំណើរបន្តិចព្រោះឃើញជេមនៅទីនោះដែរ
« បងគ្រីស !! » ហ្វតរាងចោលភ្នែកមើលទៅជេម ហើយក៏ហៅឈ្មោះរបស់គ្រីស ហាក់មានពិរុទ្ធ
« នេះគឺជាមូលហេតុរបស់អូនមែនទេ ?? » ជេមដកដៃរបស់ខ្លួនចេញពីហ្វតហើយក៏ឈរជ្រែងហោប៉ៅរបស់ខ្លួនសម្លឹងទៅកាន់គ្រីស
« ជេមគឺមិនមែនបែបនឹងទេ បងកំពុងគិតខុសលើអូននិងបងគ្រីសហើយ » ហ្វតពេលនោះរាងមុខស្លេកបន្តិចហើយ នៅពេលដែលឃើញអកប្បកិរិយារបស់ជេមប្រែរជាបែបនេះ
« ......... » ជេមមិនតបឱនទៅថើបមាត់របស់ហ្វតឆៅៗនៅចំពោះមុខរបស់គ្រីសហើយក៏ដើរចេញទៅទាំងមានចេតនាដើរបំបុកគ្រីសថែមទៀតផង
គ្រីសមិនតបតអ្វីឡើយក៏បានយកអាហាដែលខ្លួនទិញឲ្យហ្វតនឲ្យហ្វតរួចក៏អង្គុយមើលមុខរបស់ហ្វតមួយស្របក់ ទើបនិយាយឡើង

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????