抖阴社区

EP11

1K 120 10
                                    

   « បងកុហក់ខ្ញុំម្ដងទៀតហើយ » ហ្វតមើលមុខរបស់ជេមដោយក្រសែភ្នែកត្រជាក់បំផុត

   « ហ្វត!! បង..... »

    « ពួកយើងមិនអាចបន្តបានទេ យើងបញ្ឈប់វាត្រឹមនឹងទៅ » ហ្វតបាននិយយាកាត់ប្រយោគរបស់ជេម

   « ហ្វត!! តែបងមិនអាចគ្មានហ្វតបានទេ » ជេមមកចាប់កាន់ដៃរបស់ហ្វតទាំងសងខាងទឹកភ្នែករលីងរលោង

   « ចុះហាន់ណាបងស្គាល់នាងទេ ?? » កែវភ្នែកដែលពោរពេញទៅដោយការឈឺចាប់បានសម្លឹងទៅកាន់ជេម

   « អូនស្គាល់នាង ?? »

   « នៅថ្ងៃដែលអូនឈឺចាប់ បេះដូងរបស់អូនស្ទើរតែរលាយក្លាយជាធូលីដី តែបងបែជាកំពុងតែសប្បាយរីករាយជាមួយអ្នកដ៏ទៃទៅវិញ »

   « អូនស្ដាប់បងសិនទៅ នាងមិនមែនជា..»

    « នាងជាគូរដណ្ដឹងរបស់បង !! បងមាននាងហើយតែបងនៅតែទាក់ទងខ្ញុំទៀត ខ្ញុំបែរជាក្លាយទៅជាជនទីបីក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរដោយគ្មានអចេតនាទៅវិញ តើខ្ញុំល្ងង់ណាស់មែនទេដែលព្រមជឿសម្ដីរបស់បងតាំងតែពីដំបូងនោះ។ បងកុំបំផ្លាញស្នេហាដែលនាងមានចំពោះបងអី.......ហើយបងក៏ដោះលែងអូនទៅ »

  « អត់ទេណាហ្វត !! តែបងមិនបានស្រឡាញ់នាងទេ គ្រប់យ៉ាងដោយសារតែគ្រួសាររបសើពួកយើងទាំងពីរនោះទេ បងមិនបានស្រឡាញ់នាង មនុស្សដែលបងតែងតែស្រឡាញ់រហូតមកនោះគឺជាអូន »

« បានហើយអូនចង់រស់នៅក្នុងជីវិតមួយដែលស្ងប់ស្ងាត់ មិនចាំបាច់មកយំឈឺចាប់ដូចពេលនេះក៏ព្រោះតែបងទេ»ជេមនៅតែអង្វរហ្វតឲ្យជឿសម្ដីរបស់ខ្លួន តែហ្វតមិនព្រមចិត្តទន់បន្តទៀតនោះទេ ហ្វតបានដើរចាកចេញពីជេមដោយទុកឲ្យជេមនៅអង្គុយយំត្រង់កន្លែងនោះតែម្នាក់ឯង

  +++++

  មកដល់ក្នុងថ្នាក់គ្រប់គ្នាក៏បានមើលមុខរបស់ហ្វតព្រាត ក៏ធ្វើឲ្យហ្វតមិនសូវមានអារម្មណ៍ល្អប៉ុន្មានដែរ

« ហ្វត!! ឯងមកតាមគ្រូបន្តិចមក » ស្របពេញជាមួយគ្នានោះដែរក៏មានគ្រូម្នាក់មកហៅហ្វតឲ្យទៅជួប

_______

« ហ្វត!! តើឯងចង់រៀននៅទីនេះបន្តឬយ៉ាងម៉េចហាស់ ?? ការសិក្សារបស់ឯងឯងឥឡូវគឺធ្លាក់ចុះខ្លាំងណាស់ បើឯងនៅតែបែបនេះទៀតគ្រូខ្លាចតែឯងលែងទទួលបាន អាហារូបករណ៍ពីសាលាទៀតទេ » លោកគ្រូម្នាក់បាននិយាយទៅកាន់ហ្វតទាំងព្រួយបារម្ភ

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now