抖阴社区

EP9

1K 120 26
                                    


   នៅពេលដែលបានឮសម្លេងរបស់ហ្វតហើយ ជេមបែរជាគាំងនៅមួយកន្លែងនិយាយអ្វីលែងចេញទៀត ក្នុងកែវភ្នែកដូចជាព្រួយបារម្ភរឿងអ្វីមួយ

   « អាក្មេងម្នាក់នោះគេជាអ្នកណាហាស់ជេម!! » លោកកាវ៉ាន់ ដែលត្រូវជាឳពុករបស់ជេនបានស្រែកសម្លុតឲ្យជេមខ្លាំងៗទាំងចង្អុលដៃកំពុងតែចង្អុលមុខរបស់ហ្វត ពេលនោះដែរជេមភ្នែកក្រឡាប់ចាក់សម្លឹងមើលមុខប៉ាបន្តិចហើយក៏បែរទៅមើលមុខហ្វតវិញទើបនិយាយឡើងមក

« គេគឺជាមិត្តរួមថ្នាក់របស់ខ្ញុំទេប៉ា គេមកដេកជាមួយខ្ញុំមួយយប់ក៏ព្រោះតែអ្នកផ្ទះរបស់គេមិននៅផ្ទះតែប៉ុណ្ណោះ ពួកយើងទាំងពីរគ្មានអ្វីលើសពីនឹងទេ គេមិនស្រួលខ្លួនទើបឲ្យគេនៅទីនេះសិន » ហ្វតស្ទើរតែឆ្កួតចិត្តព្រោះតែបានឮពាក្យទាំងនេះចេញពីមាត់សង្សារសំណព្វចិត្តរបស់ខ្លួន ។ ក្នុងខួរក្បាលរបស់គេពេលនេះកំពុងតែគិតប្រណាំងនឹងបេះដូងរបស់គេ តើគេកំពុងតែលេងល្បែងអីជាមួយខ្ញុំទៅ ?? កន្លងមកខ្ញុំជាមនុស្សល្ងង់ដែលព្រមជឿគេមែនទេ ?? មិត្តរួមថ្នាក់ ?? មែនហើយពួកយើងត្រឹមតែជាមិត្តរួមថ្នាក់ប៉ុណ្ណោះដូចមាត់គេបាននិយាយយ៉ាងចឹង ពួកឋានៈទាបដូចជាខ្ញុំបែរជាចង់ប្រាថ្នា ក្ងានសួគ៌ទៅវិញ ។ សមហើយដែលគេនិយាយបែបនេះដាក់នោះ

   ហ្វតបានដើរចុះមកទាំងភ្នែងរលីងរលោង និយាយទៅកាន់លោកកាវ៉ាន់

« ជំរាបសួ ខ្ញុំជាមិត្តរួមថ្នាក់របស់ជេម !! ខ្ញុំសុំគេមកគេងនៅទីនេះមួយយប់ប៉ុណ្ណោះ ហើយឥឡូវក៏គិតចង់ទៅវិញដែរព្រោះខ្ញុំបានធូរស្រាលហើយ ហើយក៏ស្រឡះខួរក្បាលទៀតផង ស្រឡះខ្លាំងណាស់ ហឹៗ » ហ្វតលើកដៃសំពះគួរសមដាក់លោកកាវ៉ាន់ហើយក៏និយាយដោយកែវភ្នែកសម្លឹងមើលទៅមុខរបស់ជេមទាំងរលីងរលោងសើចផងអីផងវាពិតជាឈឺចាប់ណាស់

« អ៎!! ពូសុំទោសផងក្មួយ ដែលអម្បាញ់មិញនេះមានអកប្បកិរិយាមិនគប្បីដាក់ក្មួយ ចឹងឲ្យកូនជេមជូនក្មួយត្រឡបើទៅផ្ទះវិញទៅចឹង » លោកកាវ៉ាន់ប្រែរទឹកមុខទៅជាស្លូតបូតវិញហើយក៏និយាយគួរសមទៅកាន់ហ្វត

« ប៉ាចឹងខ្ញុំជូនហ្វត....»

« មិនចាំបាច់ !! អ៎គឺខ្ញុំចង់មានន័យថាមិនអីទេខ្ញុំឲ្យបងប្រុសរបស់ខ្ញុំមកយកខ្ញុំហើយ ចឹងខ្ញុំលាសិនហើយលោកពូ អ្នកមីង និងឯងផងដែរមិត្តរួមថ្នាក់ » ហ្វតបាននិយាយកាត់ប្រយោគរបស់ជេមព្រោះមិនចង់ពាក់ព័ន្ធជាមួយគេតទៅទៀត ហើយក៏រត់ចេញពីភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយនោះទាំងយំសស្រាក់រត់ចេញទៅមិនដឹងគោលដៅពិតប្រាកដ ព្រោះពាក្យដែលគេនិយាយថាបងប្រុសមកយកនោះគ្រាន់តែជាពាក្យកុហក់ប៉ុណ្ណោះ

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now