抖阴社区

EP32

997 107 24
                                    

   
      ពេលនោះជាពេលដែលបងឈឺចាប់បំផុតវាឈឺខ្លាំងណាស់បន្ទាប់ពីបានដឹងថាហ្វតមិនអាចស្រឡាញ់បងវិញបានឡើយ ។ កន្លងមកបងក៏ព្យាយាមកាត់ចិត្តតែនៅតែមិនអាចធ្វើបាន រហូតដល់មកស្ទើរតែឆ្កួតទៅហើយ ។

   បងមិនដឹងថាធ្វើយ៉ាងណាទេក៏សម្រេចចិត្តទុកឡានចោលដើរតាមផ្លូវស្ងាត់តែម្នាក់ឯង ដឹងទេថាពេលនេះបងគឺពិតជាមិនចង់រស់ពិតមែន បងលែងខ្វល់ពីអ្វីនៅជុំវិញខ្លួនបងទៀតហើយ ។  តែស្របពេលជាមួយគ្នានោះក៏ស្រាប់តែបងជេគនោះហើយមកជួយបង បងពេលនេះក៏មិនដឹងគិតអ្វីដូចគ្នាបងមានអាម្មណ៍ថាយ៉ាងម៉េចក៏មិនដឹងថាមិនត្រូវទេដឹងត្រឹមថាគេអាចធ្វើឲ្យបងញញឹមទៅគឺបានហើយ ។

   ទិញថ្នាំរួចរាល់អស់ហើយពួកយើងបានមកដល់ក្នុងឡាន បងពិតជាស្រេកទឹកខ្លាំងណាស់ក៏សុំទឹករបស់គេមកផឹក បន្ទាប់មកគេក៏ជូនមកផ្ទះ ។ ទទួលស្គាល់ថាពេលនោះដូចជាមានអ្វីម្យ៉ាងនៅក្នុងខ្លួនបងប្រាប់ថាមិនចង់ឲ្យគេទៅនោះទេ បងបានហៅគេឲ្យចូលផ្ទះអង្គុយលេងបន្តិចសិន តែមួយសន្ទះក្រោយមកបងមានអារម្មណ៍ថាដូចជាមានអ្វីម្យ៉ាងកំពុងតែដុតខ្លួនបងមកពីខាងក្នុង បងក្ដៅខ្លាំងណាស់ បងត្រូវការគេ ។ បងមិនអាចហាមខ្លួនឯងបាននោះទេព្រោះបងពិតជាត្រូវការគេខ្លាំងពិតមែន ។ នៅក្នុងយប់នោះពួកយើងក៏ចាប់ផ្ដើមសង្រ្គាមដ៏ក្ដៅគគុកជាមួយគ្នាយ៉ាងរោលរាល ហើយបងក៏ដឹងច្បាស់ដែរថាបងបានត្រូវថ្នាំរបស់គេហើយ ។

   នៅក្នុងយប់នោះពួកយើងលេងជាមួយគ្នាច្រើនដងណាស់ គេក៏ប្រាប់ថាស្រឡាញ់បងខ្លាំងណាស់ដូចគ្នា ។ តែនៅពេលដែលបងក្រោកពីដេកមកម្ដងទៀតគឺមិនបានឃើញសូម្បីតែស្រមោលរបស់គេ គេបានទៅចោលបងទាំងមិនប្រាប់មកសូម្បីមួយមាត់ទាំងដែលយប់មិញនៅនិយាយថាស្រឡាញ់ត្រូវការបងចង់រស់ក្បែរបងនៅឡើយ ។

  តឺង

  សម្លេងសារចេញពីទូរស័ព្ទរបស់បង បងគិតថាប្រហែលជាគេផ្ញើរសារមកសុំទោសបងហើយដែលប្រញ៉ាប់ចេញទៅបែបនេះ ។ តែ......អ្វីដែលធ្វើឲ្យបងស្ទើរតែឆ្កួតនោះគឺគេបានផ្ញើររូបរបស់បងទាំងគ្មានសម្លៀកបំពាក់មកឲ្យបងទៅវិញ ។ ហ៊ឹកៗ ហាន់ណាឯងថាទៅ បើឯងជាបងនឹងមានអារម្មណ៍បែបណា វាឈឺចាប់ខ្លាំងណាស់ ។ ក្រោយពីនោះបងមិនបានដឹងអ្វីទៀតនោះទេដឹងខ្លួនម្ដងទៀតក៏នៅក្នុងមន្ទីពេទ្របាត់ទៅហើយ ក្នុងខួរក្បាលរបស់បងនៅតែគិតអំពីរឿងមួយនោះមិនឈប់ ។ ហាន់ណាបងមិនអាចស្រឡាញ់គេបានទេ បងមិនអាចស្រឡាញ់គេបានទេ កន្លងមកនេះបងព្យាយាមបំភ្លេចគេមករហូត រឿងរ៉ាវអាក្រក់ៗដែលគេធ្វើដាក់បងក៏កាន់តែផុសឡើងមកមិនឈប់ ។ មកដល់ពេលនេះតើគេមករកបងវិញដើម្បីអ្វីទៅ ?? ឬដើម្បីថតរូបរបស់បងដេកជាមួយបងគ្រាន់តែបំពេញតណ្ហារបស់គេហ៎??

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now