抖阴社区

EP17

1K 142 30
                                    

   ជេមនៅតែស្រែកយំញ័រចំប្រប់ឱបបុរសម្នាក់នោះយ៉ាងណែនមិនព្រមលែងសោះ

« បងប្រុស!! ខ្ញុំខ្លាច...ហឺៗ.....ប៉ាតែងតែចិត្តអាក្រក់ដាក់ខ្ញុំបែបនេះរហូត »

« កុំខ្លាចអីមានបងនៅទីនេះហើយ » បុរសម្នាក់នោះក៏អង្អែលក្បាលរបស់ជេមតិចៗទាំងទឹកមុខខឹងសម្បារនៅពេលដែលបានស្ដាប់ជេមនិយាយហើយ ។ បន្ទាប់ពីគេបាននៅលួងលោមជេមរួចគេក៏បានដឹកដៃរបស់ជេមចូលទៅក្នុងភូមិគ្រឹះនោះវិញទាំងស្រែកឡូឡាហៅឲ្យប៉ារបស់ខ្លួនចេញមករកគេ ។

  នៅពេលដែលលោកកាវ៉ាន់បានចេញមកឃើញនូវវត្តមានកូនប្រុសច្បងរបស់ខ្លួនភ្លាមក៏ស្រឡាំងកាំងរកពាក្យអ្វីនិយាយមិនចេញដូចគ្នា

« ជេគ!! កូនដាច់ចិត្តមកទីនេះហើយមែនទេ » លោកកាវ៉ាន់ហៅឈ្មោះកូនប្រុសច្បងតិចៗទាំងរំភើប គ្មានចិត្តខឹងសូម្បីតែបន្តិចដែលជេគបានបោករបស់របរនៅក្នុងភូមិគ្រឹះមួយនេះ

« មែនហើយ!! បើខ្ញុំមិនមកទេ ធ្វើយ៉ាងម៉េចនឹងបានឃើញរឿងដែលប៉ាបានធ្វើដាក់ប្អូនរបស់ខ្ញុំនៅក្នុងថ្ងៃនេះទៅ » ជេគខឹងខ្លាំងណាស់គេបានចាប់ទាញបានកាវមួយហើយក៏បោកចំពោះមុខលោកកាវ៉ាន់ដែលជាហេតុធ្វើឲ្យអំបែកក៏ប៉ះសាច់លោកកាវ៉ាន់ខ្លះដែរ តែលោកកាវ៉ាន់មិនបានបញ្ចេញសកម្មភាពថាខឹងនឹងជេគសោះឡើយ

« ជេគ!! តែគេមិនដូចឯងនោះទេ » លោកកាវ៉ាននៅតែរក្សារនូវទឹកមុខស្មើរបែបឃោឃៅរបស់ខ្លួនដដែល រីឯជេមវិញនៅឈរតោងជាយអាវរបស់ជេគទាំងញ័រនៅឡើយ ព្រោះគេពិតជាខ្លាចប៉ារបស់គេខ្លាំងណាស់

« មិនដូចយ៉ាងម៉េចទៅប៉ា!! គេក៏ជាកូនរបស់ប៉ាដែរ » កំហឹងកាន់តែផ្ទុះឡើងទ្វេដង

« តែវាបានព្យាយាមធ្វើឲ្យគ្រួសាររបស់យើងអាម៉ាស់មុខ វាចង់បំផ្លាញកិត្តិយសរបស់គ្រួសារមួយនេះ » លោកកាវ៉ាន់បានសម្លឹងមើលទៅមុខរបស់ជេមព្រមជាមួយក្រសែភ្នែកស្អប់ខ្ពើមថែមមួយកម្រិតទៀត

« តើបំផ្លាញយ៉ាងម៉េចទៅ បើគ្រួសារនៅស្ទើរតែគ្មានកិតិ្តយសសូម្បីបន្តិចផង ហឹស!! ប៉ាសម្លាប់កូនខ្លួនឯង ប៉ាសម្លាប់ប្រពន្ធខ្លួនឯង តើប៉ាគិតថាប៉ាមានកិតិ្តយសដែរទេ ខ្ញុំនៅចាំទឹកមុខដែលអ្នកមីងសាន់យ៉ាញញឹមដាក់ខ្ញុំលើកចុងក្រោយបាន ខ្ញុំនៅចាំបូដែលខ្ញុំបានទិញឲ្យគីយ៉ុងបាន នៅថ្ងៃនោះគេស្រស់ស្អាតណាស់ គេមិនបានចម្លែកទេ ហើយគេក៏មិនសាកសមនឹងទទួលបានការស្អប់ពីអ្នកដ៏ទៃដែរ អ្នកដែលសមនោះគឺជាប៉ាខ្លួនឯងទៅវិញទេ » លោកកាវ៉ាននៅតែឈរស្ងៀមមិនព្រមតបជាមួយជេគបន្តទៀតឡើង រួចក៏ដកយកកាំភ្លើងមកតម្រង់ទៅកាន់ជេមហាក់គ្មានវិញ្ញាណអារម្ភស្រឡាញ់កូនបន្តិចសោះឡើយ

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now