抖阴社区

EP25

900 112 32
                                    

    +ហាងកាហ្វេ

  « បងជេម!! ក្រែងបងស្រឡាញ់ហ្វតណាស់មិនចឹងហី ?? ហេតុអ្វីក៏ពេលនេះបងហាក់ដូចជា... »

« ហាន់ណា!! ស្ដាប់បងណា រយៈពេលបីឆ្នាំមកនេះសូម្បីតែដានជើងរបស់គេក៏បងមិនដែលឃើញផង គេស្លាប់ឬរស់ក៏មិនដឹង តែមិនអាចបន្ទោសគេបានទេព្រោះវាជាកំហុសរបស់បងខ្លួនឯង រឿងគ្រប់យ៉ាងគឺបងជាអ្នកសាង » ជេមអង្គុយទល់មុខគ្នាជាមួយហាន់ណាគេហាក់អស់សង្ឃឹមខ្លាំងណាស់ មនុស្សដែលធ្លាប់ស្រឡាញ់គ្នាសុខៗបែជាមកជួបរភងដែលធ្វើឲ្យពួកគេត្រូវឃ្លាតឆ្ងាយពីគ្នាដោយអចេតនារាងខ្លួន

« ក្រែងនៅពេលនោះបងជាអ្នកជូនហ្វតទៅមន្ទីពេទ្យមែនទេ ?? » ហាន់ណានៅចាំស្ដាប់ចម្លើយតបរបស់ជេម ព្រោះនាងពិតជាឆ្ងល់អំពីទំនាក់ទំនងរវាងពួកគេទាំងពីរពិតមែន

« នៅយប់នោះគឺ..... »

កាលពីបីឆ្នាំមុន

  +ក្នុងមន្ទីពេទ្យ

« គ្រូពេទ្យៗៗ ជួយសង្សាររបស់ខ្ញុំផងទៅ !! គ្រូពេទ្យ..» ជេមបានបីហ្វតចូលមកដល់ក្នុងមន្ទីពេទ្យទាំងខ្លួនប្រឡាក់ទៅដោយឈាម ។ បន្ទាប់ពីនោះក្រុមគ្រូពេទ្យក៏បាននដាក់ហ្វតទៅលើគ្រែដើម្បីពិនិត្យមើលរបួស ចំណែកឯជេមក៏មិនអាចចូលមកក្នុងវានដូចគ្នាផងដែរ

  ក្រឺងៗ សម្លេងទូរស័ព្ទក៏បានរោទ៍ឡើង

« ...... » ជេមលើកទូរស័ព្ទតែក៏មិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់

« ជេម!! ពេលនេះយើងនឹងបញ្ជូនឯងទៅសហរដ្ឋអាមេរិកហើយ ឯងឆាប់ត្រឡប់មកផ្ទះវិញភ្លាមមកបើឯងមិនចង់ឲ្យអាក្មេងម្នាក់នោះស្លាប់ទេ » លោកកាវ៉ាន់និយាយសម្លុតខ្លាំងៗដាក់ជេមចេញពីក្នុងទូរស័ព្ទមក

« ប៉ា!! »

« ឯងកុំស្មានថាយើងមិនដឹងឲ្យសោះថាអាក្មេងម្នាក់នឹងជាមួយឯងមានសម្ព័ន្ធភាពអ្វីជាមួយគ្នា យើងមិនល្ងង់នោះទេ បើឯងមិនប្រញ៉ាប់មកឥឡូវនេះទេ យើងមិនធានាសុវត្ថិភាពជូននោះទេ »

« ប៉ា!! តែខ្ញុំនៅមិនទាន់រៀនចប់នៅឡើយ ប៉ាកុំអាត្មានិយមពេកបានឬអត់ » ជេមពេលនេះគេទទួលបានសម្ពាធខ្លាំងណាស់រឿងដែលហ្វតត្រូវមកជួបរភងបែបនេះមិនអស់ចិត្តនៅបន្ថែមរឿងមួយមកទៀត

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now