抖阴社区

EP29

935 115 15
                                    


  +ភូមិគ្រឹះរបស់លោកកាវ៉ាន

« ឃុសៗ អូន.....តើជេគគេនៅមិនទាន់ចូលផ្ទះវិញទៀតតើមែនទេ ?? » រាងកាយទាំងមូលស្ថិតនៅលើគ្រែមុខមាត់ស្លេងស្លាំង បបូរមាត់ស្វាយអស់ទៅហើយ

« បងសួររកគេធ្វើអី?? គេត្រូវជាអ្វីនឹងបងដែរ ?? » អ្នកស្រីម៉ាណាន់ដើរមកជិតគ្រែគេងរបស់លោកកាវ៉ាន់ហើយក៏និយាយសម្លេងសង្កត់ខ្លាំងៗ

« គឺ!! គេជាកូនរបស់បងនោះអី ឃុសៗ... គេមិនមកទេឬ ?? » លោកកាវ៉ាន់ប្រឹងនិយាយព្រមជាមួយការក្អកមិនឈប់

« កូន?? បង!! បងនៅមានកូនដែរហ៎?? » ដៃរបស់អ្នកស្រីម៉ាណាន់ក៏បានចាប់អង្រួនស្មារបស់លោកកាវ៉ានខ្លាំងៗ

« អ..អួយ..ឃុសៗ...អូននិយាយអ្វី?? ក្រែងគេជាកូនរបស់ពួកយើងឬ ?? »

« លោកកាវ៉ានស្ដាប់ខ្ញុំណា ឈប់ឆ្កួតទៀតទៅកូនរបស់លោកស្លាប់អស់ហើយ ពេលនេះលោកគ្មានអ្នកណានៅជិតទៀតឡើយ សូមលោករស់នៅជាមួយភាពអត្មានិយមរបស់លោកតទៀតចុះ ខ្ញុំលាហើយ  » និយយាចប់អ្នកស្រីម៉ាណាន់ក៏បានដើរចេញពីលោកកាវ៉ាន់ទៅព្រមជាមួយវ៉ាលីសផ្ទាល់ខ្លួនមួយផងដែរ

« ម៉ាណាន់!! ម៉ាណាន់ .... មិនពិតទេៗ កូនរបស់យើងមិនបានស្លាប់ទេ!! កូនរបស់យើងនៅរស់ ឃុសៗ... កូនៗ..... » ពេលនៅក្នុងភូមិគ្រឹះមួយដែលធំស្កឹមស្កៃមានតែលោកកាវ៉ាន់ម្នាក់ប៉ុាន្ណោះដែលដែកឈឺលើគ្រែស្រមើស្រមៃរង្វេងរង្វាន់តែម្នាក់ឯង សូម្បីតែអ្នកបំរើតែម្នាក់ក៏គ្មានទៀតដែរនៅពេលនេះ

« លោកប៉ា!! ...លោកប៉ាមកនៅជាមួយគីយ៉ុងមក ..លោកប៉ា...គីយ៉ុងរងារខ្លាំងណាស់គីយ៉ុងចង់ឱបលោកប៉ា » សម្លេងល្វើយៗចេញពីបន្ទប់របស់លោកកាវ៉ាន់លាន់ឮពេញត្រចៀករបស់លោក

« អត់ទេ!! ចេញទៅអាក្មេងឆ្កួត កាក្មេងខ្ទើយឆាប់ចេញពីយើងទៅ.....ឆាប់បចេញទៅ » លោកកាវ៉ាន់ដេកប្រកាច់ពេញគ្រែព្រោះតែការស្រមើស្រមៃរបស់ខ្លួនដែលកម្មស្នងឲ្យឃើញគីយ៉ុងកូនប្រុសដែលខ្លួនបានសម្លាប់

« លោកប៉ា....មិននឹកជេមទេហ៎?? មកនៅជាមួយគ្នាមក...លោកប៉ា...បងនៅជាមួយជេមមក » រូបរាងកាយរបស់ជេមដែលពោរពេញទៅដោយឈាមស្រោចមុខមាត់គួរឲ្យរអើមបានហក់ទៅកន្ត្រប់ពីលើលោកកាវ៉ាន់

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now