抖阴社区

EP13

908 136 32
                                    


      ចូលមកដល់ក្នុងខុនដូររបស់ម្ចាស់ហាងដែលហ្វតធ្វើការវិញហាក់មានសភាពស្ងប់ស្ងាត់ខុសពីធម្មតា

   « បង!! បងឲ្យខ្ញុំគេងនៅទីនេះពិតមែនទេបង ?? មើលទៅដូចជាស្ងប់ស្ងាត់ណាស់ អ្នកនៅជិតៗនេះក៏មិននៅទៀត » ហ្វតដូចជាមានអារម្មណ៍ថាមិមសូវស្រួលយ៉ាងម៉េចក៏មិនដឹងដែរ

  « បើឯងខ្លាចបងគេងកំដរឯងនៅទីនេះក៏បានដែរ » ម្ចាស់ហាងម្នាក់នោះដោយឃើញថាស្ថានភាពមើលទៅដូចជាស្ងាត់មែនទើបនិយាយបែបនេះដាក់ហ្វត

  « មិនអីទេបង !! យើងទើបតែស្គាល់គ្នា គ្រាន់តែបងឲ្យខ្ញុំធ្វើការកន្លែងបងនោះខ្ញុំអរគុណបងណាសើទៅហើយ បង....អឺ »

  « បងឈ្មោះ ជេគ ណាកាស៊ី តែឯងអាចហៅបងថាជេគបាន » ដោយឃើញហ្វតចង់ហៅឈ្មោះរបស់ខ្លួនតែមិនទាន់ស្គាល់បែបនេះទើបជេគក៏បានប្រាប់ឈ្មោះរបស់ខ្លួនទៅកាន់ហ្វតទៅ

  « បាទ!! បងជេគ ចឹងខ្ញុំទៅងូតទឹកមុនសិនហើយ »

++++

« នោះហើយគឺជាវា អ្នកប្រុសតូច យើងចូលទៅឥឡូវតែម្ដងទេបាន » បុរសម្នាក់បាននិយាយទៅកាន់ជេមបន្ទាប់ពីរងចាំឲ្យកូនបំណុលរបស់ខ្លួនចេញមកពីកន្លែងធ្វើការហើយ

« ជិះតាមវាទៅ ចាំដល់កន្លែងរាងស្ងាត់បន្តិចចាំចាត់ការ .... ចាប់ទៅ » ជេមសម្លឹងមើលទៅបុរសនោះទាំងមុខស្មើ

   នៅពេលដែលជេមបានតាមបុរសម្នាក់នោះដល់កន្លែងស្ងាត់ហើយក៏បើកឡានមួយទំហឹងទៅស្ទាក់មុចរបស់គេ ។ ហើយគ្នារបស់គេមួយក្រុមក៏ចុះពីលើឡានក្នុងដៃម្នាក់មានសុទ្ធតែដំបង ដើរសម្ដៅទៅកាន់បុរសនោះ

« ...... » បុរសម្នាក់នេះនៅពេលដែលឃើញស្ថានការណ៍មិនសូវស្រួលទើបប្រុងរត់ថយក្រោយវិញតែត្រូវបានជេមទាញដំបងមួយគប់ពីក្រោយដួលនៅមួយកន្លែង

« អាចង្រៃឯងចង់រត់មែនទេ ?? » ជេមពេលនេះមុខម៉ូវខ្លាំងណាស់ដលេទៅចាប់ទាញ ក អាវរបស់បុរសម្នាក់នោះហើយក៏វាយមុខរបស់ពីរបីជាមួយស្នាប់ដៃរបស់ខ្លួន

« សូមអង្វរ !! ទុកពេលឲ្យខ្ញុំសិនទៅ ព្រោះខ្ញុំនៅមានប្អូនម្នាក់ទៀតដែលគេមិនទាន់រៀនចប់ » បុរសម្នាក់នោះលើកដៃសំពះជេមសុំក្ដីមេត្តា

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now