« ហ្វតហា!! កុំភ្លេចទៅសាលាផងណា ឥឡូវនេះបងទៅទទួលកាវះកាត់ហើយព្រោះខាងមន្ទីពេទ្យគេ មានកម្មវិធីមួយដែលវះកាត់ឥតគិតថ្លៃចំនួនម្នាក់ហើយបងក៏សំណាងជាងគេផងដែរ គឺបងទទួលបានការវះកាត់ដោយឥតគិតថ្លៃណា ហាហា សប្បាយចិត្តដែរទេ ?? » ដោយនៅចាំខាងក្រៅបន្ទប់របស់ហ្វតយូរដែរតែមិនបានឃើញហ្វតចេញមកបានត្រឹមតែឮសម្លេងហ្វតស្រែកប្រាប់ថាចាំបន្តិចៗនោះ ហ្វូងក៏ចេញដំណើរទៅមន្ទីពេទ្យជាមួយសាន់បាត់ទៅ
« ស្លាប់ៗៗ ប៉ិះ ទៅហើយ » ហ្វតដែលកំពុងតែប្រញ៉ាប់ស្លៀកពាក់ខោអាវយ៉ាងប្រយ៉ាប់ប្រញ៉ាលខាងខុសផងខាងត្រូវោងនោះ ក៏ឈរទះក្បាលខ្លួនឯងបន្តិចព្រោះគេស្ទើរតែឲ្យបងប្រុសរបស់ខ្លួនចាប់បានបាត់ទៅហើយ
« បងរបស់អូន ឈឺខ្លាំងមែនទេបានជាដល់ថ្នាក់វះកាត់នោះ ?? »« គឺ....មិនតិចទេ!! គាត់ស្ទើរតែពិការជើងទៅហើយ បើមិនទទួលការវះកាត់ទេជើងរបស់គាត់អាចនិងដើរមិនរួចអស់ពេញមួយជីវិតក៏ថាបានដែរ » ហ្វតចាប់ផ្ដើមកើតមានអារម្មណ៍មិនល្អ នៅពេលនឹកឃើញដល់រឿងរបស់ហ្វាំងព្រោះគេពិតជាបារម្ភខ្លាំងណាស់ តែក៏តែងតែបង្ហាញនូវអាម្មណ៍ធម្មតាមិនចង់ឲ្យហ្វាំងសង្ស័យ ឯចំណែករឿងកម្មវិធីពេទ្យស្អីគេនោះវាគ្មាននោះទេ គ្រប់យ៉ាងហ្វតជាអ្នករៀបចំឲ្យហ្វាំងទាំងអស់ ហើយគេក៏សន្យាជាមួយខ្លួនឯងថានឹងប្រឹងធ្វើការ រកលុយឲ្យបានច្រើនដើម្បីសងគុណបងប្រុសរបស់គេវិញ គេដឹងថាបើមិនប្រើវិធីបែបនេះទេហ្វាំងនឹងមិនព្រមទទួលយកការវះកាត់នោះទេ ។
« ហើយចុះគាត់កើតអីទៅ បានជាដល់ថ្នាក់នេះ គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ឬ ?? » ជេមឃើញសង្សារសំណព្វចិត្តរបស់ខ្លួនមិនសប្បាយចិត្តបែបនេះក៏ចង់ឲ្យគេនិយាយចេញមកដើម្បីរំសាយទុក្ខខ្លះ
« អត់ទេ !! គឺព្រោះតែគ្រួសាររបស់ពួកយើងក្រ » ហ្វតបាននិយាយមួយប្រយោគនេះព្រមជាមួយក្រសែរភ្នែកចងគំនុំ
« ហ្វត!! មិនត្រូវនិយាយបែបនេះនោះទេ »
« ព្រោះវាជាការពិតនោះអី !! បងហ្វាំងត្រូវបានពួកសត្វតិរច្ឆានអស់នោះ វាយជាន់ធាក់ទាត់ដូចជាសត្វធាតុ ព្រោះពួកយើងគ្មានលុយសងពួកវា » ទឹកភ្នែកដែលពោរពេញទៅដោយការខឹងស្អប់បានហូរស្រក់ចុះមក

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????