抖阴社区

EP22

837 121 42
                                    

  ជេមក្រលែកទៅមើលថូថ្កាដែលធ្លាក់បែកនោះ ហើយក៏ឱនរើសអំបែងដែលខ្ចាយចេញ

« អួយ!! » ម្រាមដៃរបស់ជេមពេលនេះត្រូវមុតដោយអំបែងថូទើបគេយកម្រាមដៃរបស់គេមកបឺតឈាមចេញមុននឹងនិយាយតែម្នាក់ឯងតិចៗ

« ថ្ងៃនេះវាយ៉ាងម៉េចហ្នឹង ?? ដូចជាចម្លែកៗ ធ្វើអ្វីមិនត្រូវសោះ » រអ៊ូតិចៗហើយគេក៏សម្អាតអំបែងថូនោះយ៉ាងស្អាត

« តើគួរយកថូនេះទៅទុកឯណាទៅ ?? ថូសំណព្វចិត្តរបស់ហ្វតផងបើគេដឹងប្រាកដជាខឹងនឹងយើងស្លាប់ហើយ » ជេមនៅតែបន្តសួរសំណួរទៅខ្លួនឯង ដោយមិនដឹងទុកឯណាគេក៏ចេះតែដើររកមើលជុំវិញបន្ទប់ស្រាប់តែក្រលែកភ្នែកទៅឃើញថង់ខ្មៅមួយនៅជិតនោះគេក៏ចង់យកថង់ខ្មៅនោះមកដាក់អំបែងថូភ្លាម

   ________

« សូមអង្វរ!! ដោះលែងខ្ញុំទៅ ខ្ញុំសន្យាថាស្អែកនេះខ្ញុំនឹងយកលុយឲ្យពួកលោក តែសុំកុំធ្វើបាបខ្ញុំអី » ហ្វតលើកដៃសុំពះពួកកូនចៅម្ចាស់បំណុលរបស់ខ្លួនយំលើកញ័រខ្លួន

ផាំង!!

« ថ្វឺយ!! ហាហា អាក្មេងតូច ឯងគិតថាឯងចេះតែរួចខ្លួនរហូតមែនទេ កុំធ្វើបែបនេះអីវាមិនល្អទេ ពួកយើងមិនឲ្យឯងបោកប្រាស់បានឡើយ ហាសហា ឥឡូវនេះឯងចង់ដាច់ដៃមុនឬក៏ចង់ដាច់ជើងមុនទៅ ?? » បន្ទាប់ពីទះហ្វតមួយទំហឹងហើយបុរសម្នាក់នោះយកកូនកាំបិតតូចមួយចេញមកព្រមទាំងយកវាមកអូសលើមុខរបស់ហ្វតទាំងប្រើសម្ដៅគម្រាមកំហែងថែមទៀតផង

« សូមអង្វរ!! ខ្ញុំនៅមានបងប្រុសម្នាក់ទៀតដែលនៅមន្ទីពេទ្យត្រូវព្យាបាល ហឺៗ...... កុំ....កុំធ្វើអីខ្ញុំអី » ហ្វតកាន់តែភ័យខ្លាចស្ទើតែយំឱនសំពះបុរសម្នាក់នោះដល់បាតជើងទៅហើយព្រោះតែចង់ឲ្យគេទុកជីវិតឲ្យខ្លួន

« ពួកឯងចាប់វាចង់ » គេមិនបានស្ដាប់សម្ដីអង្វររបស់ហ្វតឡើយ ពេលនេះហ្វតក៏ជាប់ចំណង បុរសម្នាក់នេះបាន
ឲ្យហ្វតអង្គុយលើកៅអីមួយរួចក៏ចងដៃចងជើងជាប់ រួចក៏ដើរទៅវាយមុខរបស់ហ្វតរហូតដល់មើលលែងយល់ទៅហើយតែហ្វតក៏នៅទ្រាំទ្របាន

« Aww ពួកឯងយកទូរស័ព្ទមកយើងភ្លេចថតឲ្យអ្នកប្រុសមើល ឲ្យលឿនមកបើនៅតែបន្តិចទៀតប្រាកដជាអ្នកប្រុសមើលមុខវាលែងស្គាល់ហើយ »

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now