抖阴社区

EP28

851 120 12
                                    

     ជេមមិនអាចសូម្បីតែកម្រើកខ្លួនរបស់គេបាន បេះដូងរបស់របស់គេពេលនេះស្ទើរតែលែងលោតទៅហើយ បន្ទាប់ពីបានឃើញមនុស្សម្នាក់នៅចំពោះមុខ ។

« លោកប៉ា!! តោះពួកយើងទៅរកបងហ្វតទៅ » អេមីចាប់កាន់ដៃរបស់ជេស៊ីនិងជេមជាប់រួចក៏ដើរសម្ដៅទៅកាន់ហ្វតទាំងញញឹម ដោយមិនដឹងទេថាពេលនេះអ្នកដែលជាប៉ាហាក់ដើរតាមបានតែខ្លួនប្រាណតែប៉ុណ្ណោះ ចំណែកវិញ្ញាណវិញមិនដឹងជាទៅដល់ទីណាហើយទេ

« បងប្រុស!! បងហ្វត !! លោកប៉ាៗ អ្នកម៉ាក់ បងហ្វតរត់ទៅបាត់ហើយ ហិហិ តើកូនធ្វើអ្វីឲ្យបងមិនសប្បាយចិត្តមែនទេ ?? » បន្ទាប់ពីឃើញមនុស្សម្នាក់ដែលស្ទើរតែមិនគួរឲ្យជឿថាគេនៅឈរត្រង់នេះបាន ដើរតម្រង់មកកាន់គេហើយ ទេកភ្នែករបស់ហ្វតមិនដឹងជាហូរមកពីណានោះទេស្រក់ចុះម៉ាត់ៗ ហើយក៏ឈានជំហ៊ានថយក្រោយម្ដងមួយជំហ៊ានៗរួចក៏សម្រេចចិត្តថានិងមិននៅប្រឈបមុខជាមួយគេនោះទេ ។

« បងជេម!! បងយំមែនទេ ?? បងៗ បងកើតអីឬ ?? » ក្រោយពីហ្វូតរត់ទៅបាត់ជេមក៏នៅតែបន្តឈរធ្មឹងដូចមនុស្សគ្មានវិញ្ញាណដូចដើម ហើយចំណែកទឹកភ្នែកក៏កាន់តែស្រក់ចុះមកខ្លាំងៗ វាហាក់បានជាពេលនេះកំពុងតែមាននរណាម្នាក់បានលួចបេះដូងរបស់គេចេញទៅម្ដងទៀតយ៉ាងចឹង

« ជេស៊ី!! គឺ....គឺ...ម្នាក់នោះហើយ ហឺៗ គេបានត្រឡប់មករកបងវិញហើយ... ហឺៗ....» លែងមានៅភាពអៀនខ្មាស់តទៅទៀតហើយពេលនេះជេមបានងាកមុខមករកជេស៊ីហើយកាន់ស្មារបស់នាងជាប់អង្រួនខ្លាំងៗស្រែកយំទាំងកំពុងស្ថិតនៅក្នុងចំណោមមនុស្សយ៉ាងច្រើនដែលបានសម្លឹងមកកាន់គេ

« ....... »ជេស៊ីមិនមាត់បាននត្រឹមតែមើលភ្នែកធំៗស្ដាប់ជេមនិយាយទាំងឈឺចិត្ត

« ប៉ាៗ!! ហេតុអ្វីប៉ាយំចឹង?? អ្នកម៉ាក់!! តើប៉ាក៏នឹកម៉ាក់របស់ប៉ាដូចជាអេមីដែរមែនទេបានជាប៉ាយំបែបនេះ » ទោះជាអេមីជាក្មេងឆ្លាតក៏ប៉ុន្ដែរឿងមនោសញ្ចេតនាខ្លះគេមិនទាន់យល់ដូចជាមនុស្សធំនៅឡើយនោះទេ

« អេមីកូន!! មកនេះមកកូនទៅជាមួយម៉ាក់ » មិនមានចម្លើយដែលត្រូវផ្ដល់ឲ្យអេមី ជេស៊ីបានលើកអេមីពរហើយក៏ដើរចាកចេញពីជេមទៅដោយទុកឲ្យគេនៅយំក្នុងស្ថានីយ៍រថភ្លើងតែម្នាក់ឯង

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now