抖阴社区

EP24

897 121 38
                                    

  
     នៅតាមដងផ្លូវមនុស្សកំពុងតែធ្វើដំណើរយ៉ាងមមាញឹក អ្នកខ្លះ ជិះម៉ូតូ អ្នកខ្លះបើកឡាន ហើយក៏នៅមានអ្នកខ្លះទៀតដើរតាមបែបទម្លាប់របស់ពួកគេរៀងៗខ្លួន ។

    ស្របពេលជាមួយគ្នានេះដែរក៏មានបុរសម្នាក់ដែលកំពុងតែអង្គុយម្នាក់ឯងពាក់អាវយ៉ាងក្រាស់ដែលបញ្ជាក់បានថានេះចូលដល់រដូវរងារហើយ ។ ភ្លាមនោះក៏មានក្មេងស្រីម្នាក់បានរត់សម្ដៅមករកគេព្រមជាមួយដៃកាន់ស្កសំឡីជាប់

« លោកប៉ា!! » ក្មេងស្រីដែលមានអាយុតើបតែ2ឆ្នាំនោះក៏សើចស្ញាញដាក់បុរសនោះ

« អេមី!! កូនទើបមកពីណាហ្នឹង?? ហើយចុះឯណាម៉ាក់?? ក្មេងក្បាលខូចរត់ចោលម៉ាក់ទៀតហើយមែនទេ » បុរសនោះចាប់យកក្មេងស្រីអេមីមកឱបហើយក៏យកដៃទៅញីក្បាលរបស់នាងតិចៗ

« កូនអេមី!! បងជេម!! ចាប់អេមីឲ្យជាប់ណាខ្ញុំប្រដៅគេចេញម្ដង នេះហ៊ានរត់ឆ្លងផ្លូវតែម្នាក់ឯងផងហេស??» សម្ដីរបស់នារីម្នាក់បានរត់មកនិយាយទាំងដង្ហក់ខ្យល់ហើយក៏ធ្វើឲ្យយើងបានដឹងដែរថាបុរសម្នាក់នោះគឺជាជេម

« អេមីក្មេងក្បាលខូច ចាំមើលប៉ាចាប់វៃឲ្យហើបគូទម្ដង ហាហា កុំរត់អេមី កុំរត់មកនេះមក » នៅពេលនេះគេក៏កំពុងតែប្រលែងលេងជាមួយក្មេងស្រីអេមីនិងនារីម្នាក់នោះយ៉ាងសប្បាយរីករាយ

   _________

« អ្នកប្រុសបាទ !! ក្មេងប្រុសដែលអ្នកប្រុសឲ្យខ្ញុំស៊ើបប្រវត្តិកាលពីបីឆ្នាំមុននោះ ពេលនេះព៍ត៌មានទាំងអស់នៅក្នុងនេះហើយបាទ » បុរសស្លៀកពាក់ខោអាវខៅមួយឆុតម្នាក់បានដាក់ឯកសារមួយនៅលើតុហើយក៏ដើរចេញពីបន្ទប់របស់ចៅហ្វាយខ្លួនទៅ ។ ចំណែកឯបុរសដែលទទួលបានឯកសារម្នាក់នោះវិញក៏ដកយកឯកសារនោះមកបើកមើលម្ដងមួយសន្លឹកៗ គេមើលកាន់តែច្រើនសន្លឹកទៅទឹកភ្នែករបស់គេក៏កាន់តែហូរមកខ្លាំងឡើងៗដូចគ្នាទើបបង្ហើបសម្លេងសោកសៅមកបន្តិចទៅ

« ទៅបំផុតប៉ារកកូនឃើញហើយ ប៉ាសុំទោសដែលមិនបានមើលថែឯងកន្លងមក »

+ស្ថិតនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ

« សួស្តីលោក មកជួបអ្នកណាដែរចាស៎?? »

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now