ជេមមិនដឹងថាខ្លួនអាចជាជួយប្អូនបានដោយរបៀបណាទេ គេបានសម្លឹងមើលទៅកាន់គីយ៉ុងដោយព្រមជាមួយទឹកភ្នែកដែលហូរមកមិនឈប់
« ប៉ា!! កុំៗ....ប៉ាៗកុំ....ហឺៗប៉ាលែងប្អូនទៅ » ជេមបានយំយ៉ាងខ្លាំងជាហេតុធ្វើឲ្យលោកកាវ៉ាន់បែរមុខមកក្រោយមើលជេម
« កូនជេម!! មកទីនេះធ្វើអីទៅ ?? ឆាប់ទៅវិញភ្លាមទៅជេម » លោកកាវ៉ាននិយាយសំឡុតជេម
« ហឺៗ...បងជេម....ក្រែងបងជាកូនកំលោះរបស់ខ្ញុំមែនទេ?? ពួកយើងបានរៀបការហើយ បងថានឹងការពារខ្ញុំនោះអី ហឺៗ...» គីយ៉ុងនៅតែឱបជង្គង់យំមិនឈប់
« អាក្មេងចង្រៃ!! បិតមាត់របស់ឯងភ្លាម អ្នកណារៀបការជាមួយឯងទៅ បើដឹងថាឯងកើតមកក្លាយជាបែបនេះយើងមិនទុកឯងរហូតដល់ធំប៉ុន្នេះទេ យើងបាញ់បំបែកក្បាលរបស់ឯងឲ្យស្លាប់តាំងតែពីឯងកើតចេញពីពោះរបស់ម៉ែឯងមកម្ល៉េះ តែឥឡូវឯងក៏ស្លាប់ទៅអាកូនចង្រៃ យើងគ្មានកូនGayដូចជាឯងទេស្លាប់ទៅអាកូនGay »
ផាំងៗៗ
សម្លេងកាំភ្លើងដែលលាន់ឮរំពងបានបាញ់សម្លាប់គីយ៉ុងឲ្យស្លាប់ដោយដៃប៉ារបស់ខ្លួនក្នុងស្ថានភាពពាក់ឆុតកូនក្រមុំនៅឡើយ
« គីយ៉ុងកូន!! គីយ៉ុងងើបឡើងមកនិយាយជាមួយម៉ាក់មក គីយ៉ុង ហឺៗ.....គីយ៉ុងកុំទៅចោលម៉ាក់អី ពិភពលោកមួយបើគ្មានកូនឲ្យម៉ាក់រស់បានយ៉ាងម៉េចទៅ...ហឺៗ... » អ្នកស្រីសាន់យ៉ាមើលភ្នែកក្រឡោតរត់ទៅបីត្រកងសាកសពរបស់កូនយំស្រែកហៅកូនរបស់ខ្លួន យ៉ាងគួរឲ្យសង្វេគ
« គីយ៉ុង!! ...... » ជេមនៅឈរញ័រមួយកន្លែងពេលបានឃើញអំពើឃោឃៅព្រៃផ្សៃរបស់ប៉ាខ្លួនហើយ
តឹបៗៗ។ លោកកាវ៉ាន់មិនបានមានអារម្មណ៍ថាខ្លួនខុសបន្តិចឡើយចំពោះការដែលខ្លួនបានសម្លាប់កូនខ្លួនបង្កើតចោលបែបនេះ ហើយក៏ទម្លាក់កាំភ្លើងចុះដើទៅរកជេមរួចក៏ចាប់ស្មារបស់ជេមហើយនិយាយទៅកាន់គេតិចៗ
« ជេម!! កូនត្រូវចាំណា បើអ្នកមានចរិតដូចអាក្មេងនេះដាក់កូនទៀត ទីបញ្ចប់របស់ពួកវាគឺបែបនេះហើយ ស្ដាប់បានទេៗ...ហាស់ស្ដាប់បានទេ!!! ហាស់ហាស់»

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????