បន្ទាប់ពីអង្គុយរងចាំនៅបន្ទប់សង្រ្គោះបន្ទាន់រាងយូរដែរនោះក៏មានពេទ្យម្នាក់ដើរចេញមក«លោកគ្រូពេទ្យ បងរបស់ខ្ញុំយ៉ាងម៉េចហើយ លោកគ្រូពេទ្យ » ហ្វតឆ្លេឆ្លា រត់ទៅសួរគ្រូពេទ្យម្នាក់នោះ
« អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ តែ...... »
« តែយ៉ាងម៉េចទៅលោកគ្រូពេទ្យ?? » ហ្វតកាន់តែបារម្ភពីបងប្រុសរបស់ខ្លួន នៅពេលដែលហ្វតបានស្ដាប់ចម្លើយពីមាត់របស់គ្រូពេទ្យហើយ ក៏ហាក់គ្មានវិញ្ញាណនៅក្នុងខ្លួនចំណែក ជេគនិងគ្រីសក៏ភ្ញាក់ផ្អើលមិនចាញ់ហ្វតដែរនៅពេលបានស្ដាប់ចម្លើយ
ក្រឺងៗ
ហ្វតបានទាញទូរស័ព្ទចេញពីហោប៉ៅរបស់ខ្លួន
« ហ្វត!! នេះអូនតាំងចិត្តគេចមុខពីបងមែនទេបានជាថ្ងៃនេះមិនមករៀន រឿងរបស់យើងនៅមិនទាន់បញ្ចប់ឡើយ » ជេមបានផ្ញើរសារមកកាន់ហ្វត
ហ្វតអានសារនោះរួចគេស្ទើរតែគប់ទូស័ព្ទចោលទៅហើយ ។« មែនហើយពួកយើងមិនយល់ពីគ្នានោះទេ ពួកយើងមិនដែលប្រាប់រឿងអ្វីដល់គ្នាឡើយ សូម្បីតែពេលនេះ ខ្ញុំចង់ឆ្កួតទៅហើយតែបែជាគេមិនបានដឹងអ្វីសូម្បីបន្តិច » ហ្វតបានត្រឹមតែនិយាយៗតែម្នាក់ឯងលាយឡំនឹងសំណើចដែលពោរពេញទៅដោយការឈឺចាប់ បន្ទាប់ពីនោះហ្វតមិនបានតបសាររបស់ជេមឡើយ
« បងហ្វាំង!! ស្អែកនេះខ្ញុំនឹងទៅសាលាហើយ ខ្ញុំសុំទោសដែលខ្ញុំតែងតែក្បាលរឹងមិនព្រមស្ដាប់សម្ដីរបស់បង ឆាប់ជាណាបង នឹងអាលមកធ្វើម្ហូបឆ្ងាញ់ៗឲ្យខ្ញុំញ៉ាំ ច្រៀងឲ្យខ្ញុំស្ដាប់ នឹងតែងតែដាស់ខ្ញុំពីព្រឹកឲ្យខ្ញុំទៅរៀនទៀតណាបង » ហ្វតចូលទៅក្ដោបដៃរបស់ហ្វាំងលើកយកមកដាក់ជិតមុខរបស់ខ្លួន សម្លឹងមើលទៅមុខបងប្រុសរបស់ខ្លួនទាំងទឹកភ្នែករលីងរលោង
« បងជេគ !! ប្រហែលជាខ្ញុំមិនបានទៅធ្វើការនៅកន្លែងបងជាប់ទេ តើបងអាចទទួលខ្ញុំឲ្យធ្វើការនៅពេលខ្ញុំទំនេរពីការសិក្សារបានទេ » ហ្វតលើកខ្នងដៃរបស់ខ្លួនជូតទឹកភ្នែកចេញស្អាតហើយទើបងាកទៅនិយាយជាមួយជេគ

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????