抖阴社区

EP31

859 97 10
                                    

  « អ៊ួយ!! ព្រះអើយក្ដៅចេញមកពីខាងក្នុងតែម្ដងហើយ ពេលណាទើបដូរម៉ាស៊ីនត្រជាក់មួយនេះចេញទៅ?? មើលចុះដាក់អស់លេខហើយនៅតែត្រជាក់ទៀត » ហ្វតនៅក្ដៅចិត្តរអ៊ូង៉ូវៗតែម្នាក់ឯងមិនឈប់

« ហ្វត!! ចេញទៅទិញបាយញ៉ាំជាមួយគ្នាទេ ?? » ដល់ម៉ោងសម្រាក់សម្រាប់អាហារពេលថ្ងៃជេមក៏បានដើរមកបបួលហ្វូតទិញអីញ៉ជាមួយគ្នា

« គឺ....អត់ទេ ..ខ្ញុំញ៉ាំឆ្អែតហើយ »

« នេះគេគ្មានលុយសូម្បីតែសម្រាប់អាហារមួយពេលឬ ?? » ជេមបានត្រឹមតែគិតក្នុងចិត្តបារម្ភពីហ្វត

« មិនអីទេចាំយើងទិញឲ្យឯងទៅចុះ! »

« ទេៗ មិនចាំបាច់ទេ » ហ្វតក៏លូកដៃមកចាប់ស្មារបស់ជេមតែអ្វីដែលធ្វើឲ្យជេមកាន់តែមានអារម្មណ៍អាណិតហ្វតទៀតនោះគឺអាវធំរបស់ហ្វតបានរហែកក្លៀក តែគេក៏មិនហ៊ាននិយាយដែរខ្លាចហ្វូតខ្មាស

ជេមនៅមើលមុខរបស់ហ្វតឡីងឡង់ៗ មិនព្រមដើរទៅមុខហើយហ្វតវិញក៏នៅកាន់ស្មារបស់គេជាប់ដូចគ្នា ។

« លោកប៉ា!! អេមីឃ្លានខ្លាំងហើយ »

« អ៎!! ចឹងចាំយើងទៅទិញអីញ៉ាំជាមួយគ្នា » ជេមក៏ងាកទៅរកអេមី ហ្វតវិញក៏លែងដៃដែលចាប់ស្មារបស់ជេមចេញ

« ជេម!! » ពេលឮហ្វតស្រែកហៅពីក្រោយហើយជេមក៏អាក់ដំណើរបន្តិច

« ហាស់!! មានអីមានទេ?? »

« គឺ......គ្មានអ្វីទេ » ហ្វតហាក់ដូចជាមានអ្វីម្យ៉ាងចង់និយាយតែក៏មិនដាច់ចិត្តប្រាប់ជេមសោះ

« បើចឹងយើងទៅសិនហើយ..... »

_________

« លោកប៉ា...ហ្វតមានរឿងចង់និយាយជាមួយ » ក្រោយម៉ោងធ្វើការត្រូវបានបញ្ចប់ហើយហ្វតក៏បានដើរទៅរកលោកផុង

« awwមានរឿងអ្វីមែនទេ ឡើងឡានសិនទៅចាំនិយាយគ្នានៅផ្ទះវិញ » លោកផុងបានដើរទៅកៀកចង្កេះរបស់ហ្វតចូលក្នុងឡាន ។ តែហ្វតមិនបានដឹងនោះទេថាមានភ្នែកមួយគូរកំពុងតែសម្លឹងមកកាន់គេព្រមជាមួយកែវភ្នែកសោកសៅខកចិត្ត

« លោកប៉ា!! នោះជាបងហ្វតមែនទេ ?? »

« គ....គឺមែនហើយ »

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now