抖阴社区

EP15

1K 120 27
                                    


     ពេលនោះដែរហាន់ណាក៏បានដើរទៅជិតអ្នកទាំងពីរ ដោយពួកគេមានកាន់ស្ករសំឡីនៅក្នុងដៃថែមទៀតផង ។

« ហាន់ណា !! » នៅពេលដែលជេមបានឃើញវត្តមានរបស់ហាន់ណានិងគ្រីសនោះក៏គេរៀងភ្ញាក់ផ្អើលដែរទើបប្រញ៉ាប់លែងហ្វតយ៉ាងលឿន

« នេះហ្វតស្គាល់ បងជេមដែរមែនទេ ?? » ហាន់ណាហុចស្ករសំឡីមួយដើមឲ្យទៅហ្វតហើយទើបសួរ

« គឺ!! ពួកយើងរៀនជាមួយគ្នា » ហ្វតបានឆ្លើយតបជាមួយហាន់ណាដោយបែរមុខទៅមើលជេមព្រមជាមួយក្រសែភ្នែកត្រជាក់

« ចឹងល្អហើយ ហ្វតនិងបងជេមនៅក្នុងថ្នាក់ 12E2 មែនទេ ?? ចឹងក៏មានន័យថាពួកយើងរៀនជាមួយគ្នាហើយ » ហាន់ណានិយាយទាំងរំភើប ចំណែកគ្រីសដែលឈរនៅពីក្រោយប្អូនរបស់ខ្លួននៅសម្លឹងមុខរបស់ជេមថ្មែរ

     ហ្វតនឹងហាន់ណាបាននាំគ្នាដើរចូលទៅក្នុងថ្នាក់ ហើយជេមក៏ត្រូវបានគ្រីសឃាត់គេឲ្យនិយាយជាមួយខ្លួនសិន

« កុំធ្វើឲ្យប្អូនរបស់យើងឈឺចាប់ឲ្យសោះ ព្រោះកន្លងមកយើងលើកលែងឥ្យឯងច្រើនណាស់មកហើយ ហើយឯងក៏ដោះលែងហ្វតទៅ »

« វាជារឿងរបស់យើងនោះទេ បើយើងស្រឡាញ់ហ្វតវាយ៉ាងម៉េច ?? យើងមិនព្រមឲ្យហ្វតចាកចេញពីយើងបានដោយងាយៗនោះទេ  »

« អាចង្រៃ!! ឯងចង់ធ្វើឲ្យមនុស្សពីរនាក់ មើលមុខគ្នាមិនចំដោយសាតែឯងមែនទេ ?? ឯងសាកគិតដល់បេះដូងរបស់ហ្វតខ្លះផង ឯងជាគូដណ្ដឹងរបស់ប្អូនស្រីយើង ហើយបើឯងនិងប្អូនស្រីរបស់យើងនៅជាមួយគ្នា ពេលនេះតើហ្វតគេមានអារម្មណ៍បែបណាទៅ ?? » គ្រីសខឹងខ្លាំងហក់ទៅវាយជេមពេញមួយទំហឹងរហូតធ្វើឲ្យជេមត្រូវដួលទៅនឹងដី

« ស្មានតែយើងមិនដឹងមែនទេថាឯងក៏ចង់ដណ្ដើមហ្វតចេញពីយើងដែរនោះ  » ជេមយកដៃរបស់ខ្លួនទៅស្ទាបមាត់ដែលមានឈាមជ្រៀបចេញតិចៗមក

« ពុទ្ធោអ្ហើយ!! ឯងនេះពិតជាថោកទាបពេកហើយ » ជេមបម្រុងនឹងងើបឡើងមកវិញហលយតែក៏ត្រូវបានគ្រីសច្រានទៅម្ដងទៀតមុននឹងគេដើរចូលសាលាបាត់

+++++++

« អួយ !! ដូចជាមានចំហាយក្លិនអ្នកក្រមកភាយៗប៉ះចំច្រមុះរបស់យើងយ៉ាងម៉េចទេនៀគ » នៅពេលដែលហ្វតនិងហាន់ណាបានដើរចូលមកដល់ក្នុងថ្នាក់ភ្លាមជូដាក៏បាននិយាយឡើងបែប បញ្ឆិតបញ្ឆៀង  តាមពិតទៅពួកគេក៏មិនសូវជាចាប់អារម្មណ៍ចង់ទៅបង្កររឿងជាមួយហ្វតដែរតែក៏ដោយសារតែហ្វតមានរឿងជាមួយជេមក្នុងថ្នាក់ថ្ងៃមុននោះទើបពួកនាងនិងអ្នកក្នុងថ្នាក់នេះទាំងមូលចាប់ផ្ដើមស្អប់ហ្វត

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now