抖阴社区

EP26

970 113 13
                                    

  « ឈប់សិនលោកប្រុស!! ខ្ញុំនៅមិនទាន់ត្រៀមខ្លួនទទួលយកវាបានទេ » ហ្វតនិយាយបង្អាក់លោកផុងហើយក៏សម្ដែកកាយវិការដែលធ្វើខ្លួនមិនចង់ត្រូវចេញមក

« ហ្វត!! កូន រយៈពេលជាង20ឆ្នាំមកនេះ ប៉ាតែងតែស្វែងរកកូនមករហូត ប៉ាដឹងថាប៉ាជាអ្នកខុសដែលទុកកូននឹងម្ដាយរបស់កូនចោល តែពេលបានដឹងដំណឹងថាម្ដាយរបស់កូនស្ដាប់ប៉ាក៏ព្យាយាមស្វែងរក កូន តែគួរឲ្យស្ដាយខ្លាំងណាស់ពេលប៉ាទៅដល់ក៏មិនបានឃើញកូនទៀតដែរ » លោកផុងហូរទឹកភ្នែកមកមិនឈប់ ដែលធ្វើឲ្យហ្វតនៅឈរគិតមួយសន្ទុះដែរទើបតប

« ចុះហេតុអ្វីបានជាទើបដឹងនៅពេលនេះ ?? »

« ប៉ាស៊ើបពីឯង3ឆ្នាំមកហើយ តែកុំខឹងប៉ាអី កន្លងមកប៉ាមិនហ៊ានសួរនាំឯងផ្ដេសផ្ដាសទេ បានត្រឹមតែលួចតាមឯងបន្តិចម្ដងៗតែប៉ុណ្ណោះ »

« ចឹងមានន័យថារយៈពេល3ឆ្នាំដែលខ្ញុំបានរស់នៅជាមួយលោកនេះត្រូវបានលោកតាមមើលខ្ញុំរហូតមែនទេ ?? ខ្ញុំមិនយល់នេះទេ ចុះនៅពេលដែលលោកព្រមជួយខ្ញុំចេញពីមន្ទីរពេទ្យកាលនោះព្រោះតែ.... »

« មិនមែនបែបនឹងទេ តែក៏វាស្ថិតក្នុងន័យបែបនឹងផងដែរ នៅពេលដែលឯងមានរបួសនោះគឺប៉ាបារម្ភពីឯងពិតមែន ទោះពេលនោះមិនទាន់ដឹងច្បាស់តែចិត្តរបស់ប៉ាគឺចង់ជួយឯង » លោកផុងព្យាយាមពន្យល់ហ្វតម្ដងបន្តិចៗឲ្យជឿជាក់លើខ្លួនរបស់គេ

« ...... » ហ្វតគេមិនដឹងថាត្រូវតបអ្វីបន្តទៀតនោះទេ

« ចំណែកបំណុលរបស់ឯងដែលប៉ាព្រមសងជំនួសហើយឲ្យឯងមកធ្វើការឲ្យគឺគ្រាន់តែចង់នៅជិតឯងឲ្យបានច្រើនតែប៉ុណ្ណោះ អារម្មណ៍ប្រាប់មកថាពិតជាមានក្ដីសុខណាស់ពេលបាននៅក្បែរឯង »

« តើលោកមិនគិតថាលោកច្រឡំអ្វីមួយទេឬ ?? នៅសុខៗក្មេងក្រីក្រដូចជាខ្ញុំបែរជាមានប៉ាជាមហាសេដ្ឋីក្នុងចំណោមមហាសេដ្ឋីទាំងបីប្រចាំប្រទេសទៅវិញ » ហ្វតរាងជ្រួញចិញ្ចើមចូលគ្នាបន្តិច

« គឺអត់ទេ ប៉ាបានយក សរសៃសក់ និងឈាមរបស់កូនទៅពិនិត្យ DNAរួចហើយ តែវាក៏ចំណាយពេលយូរណាស់ដែរក្នុងការតាមរកប្រវត្តិតាំងតែពីក្មេងរបស់កូនមក » ពេលនោះដែរហ្វតគេក៏ព្យាយាមទប់ទឹកភ្នែករបស់ខ្លួនដែរព្រោះតែឃលញលោកផុងយំខ្លាំងណាស់ តាំងពីគេមករស់នៅក្រោមការមើលថែរបស់លោកផុងមកនេះជាថ្ងៃទីមួយហើយដែលបានឃើញលោកយំខ្លាំងដល់ថ្នាក់នេះ

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now