« ជាគេមែនទេ » មាត់និយាយតែភ្នែកបែរជាមិនហ៊ានសូម្បីមើលភ្នែករបស់ហ្វតចំឡើយ
« .......... » ហ្វតបញ្ឈប់សកម្មភាពបន្តិចហាក់កំពុងគិតអ្វីមួយទើបនិយាយ
« អឺម !! បងគិតថាពួកយើងទាំងពីរអាចទៅរួចទេបង ព្រោះពួកយើងទាំងពីរខុសឆ្ងាយពីគ្នាខ្លាំងណាស់បង » ហ្វតចាប់ផ្ដើមយំ
« ទីបំផុតឯងបានស្រឡាញ់គ្នាជាមួយមនុស្សដែលឯងតែងតែស្រឡាញ់កន្លងមករហូតហើយ តែ....មនុស្សដែលឯងកំពុងតែស្រឡាញ់នោះ......» ពាក្យទាំងអស់នេះគ្រីសបានត្រឹមតែនិយាយក្នុងចិត្តតែម្នាក់ឯងប៉ុណ្ណោះ
« ..... » គ្រីសមិនបានតបឡើយក៏ទាញក្បាលរបស់
ហ្វតមកឱបជាប់ទ្រូងរបស់គេ++++
« ជេម !! បងនៅតែខឹងនឹងអូនមែនទេ » នៅក្នុងឡានដែលជេមកំពុងបើកតែជេមមិនបានមាត់រកហ្វតសូម្បីតែមួយម៉ាត់
« អូនធ្លាប់ស្រឡាញ់បងដែរទេហ្វត » ជេមនៅតែបន្តបើកឡានទេគេបែរជាចោលសំណួរទៅហ្វតទាំងមិនមើលមុខរបស់ហ្វតឡើយ
« អូនស្រឡាញ់បងជាងអ្វីដែលបងដឹងទៅទៀត » ហ្វតរលីងរលោង
« អូន កុហក់ !! ហ្វតបងមិនយល់ពីអូនទេ អូនដឹងទេថាបងរឹងមាំណាស់ តែបងក៏ត្រូវមកលួចយំរហូតបន្ទាប់ពីបងបានស្រឡាញ់អូន » ជេមភ្នែកក្រហមតែគេនៅតែប្រឹងទប់ទឹកភ្នែករបស់គេមិនឲ្យស្រក់ចុះមក
« ពុទ្ធោ!! ជេមរបស់អូន នេះអូនធ្វើឲ្យបងឈឺចាប់មែនទេ ?? » ហ្វតបានលូកដៃទៅប៉ះមុខរបស់ហ្វតព្រមជាមួយទឹកភ្នែកស្រក់មកតក់ៗ
« ហ្វត !! យប់នេះទៅគេងផ្ទះរបស់បងណា » ជេមលែងដៃពីចង្កូតឡានម្ខាងហើយយកដៃរបស់គេដាក់លើដៃរបស់ហ្វតរួចក៏ស្នើរសំណើរមួយទៅកាន់ហ្វត
« អឺម !! » ហ្វតយល់ព្រមជាមួយសំណើររបស់ជេម ទើបគេដកដៃរបស់ខ្លួនមកជូតទឹកភ្នែកហើយទើបបន្តទៅជូតទឹកភ្នែកឲ្យជេមដូចគ្នា
« អូនមិនបាច់ភ័យទេថ្ងៃនេះម៉ាក់បងមិននៅទេ ព្រោះគាត់រវល់នៅជាមួយគូរ-ដ........»
« គាត់ទៅណាទៅ ?? » ហ្វតមើលភ្នែករបស់ជេមហើយក៏សួរនៅពេលដែលជេមនិយាយមិនអស់ប្រយោគរនស់គេបែបនេះ
« គឺគ្មានអីទេ តោះឡើងទៅបន្ទប់របស់បងទៅ » ជេមបានកាន់ចង្កេះរបស់ហ្វតជាប់ហើយក៏ឡើងជណ្ដើរទៅកាន់បន្ទប់របស់គេ
---------
ពេលនោះផងដែរជេមក៏បានឲ្យហ្វតនៅអង្គុយលើគ្រែគេងរបស់ខ្លួនចាំគេទៅងូតទឹកសម្អាតខ្លួនសិន ។ នៅពេលដែលជេមចូលទៅងូតទឹកហ្វតក៏ចេះតែដើរមើលអ្វីៗនៅជុំវិញបន្ទប់របស់ជេមតាមបែបមនុស្សដែលចង់ឃើញចង់ដឹងថាបន្ទប់របស់សង្សាររបស់ខ្លួនមានអ្វីខ្លះ
តែហ្វូតក៏ប្រែជាស្រឡាំងកាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង ផ្ទៃមុខរបស់ហ្វតប្រែជាពណ៍ផ្កាឈូកនៅតាមថ្ពាល់របស់គេទាំងសងខាងក្រោយពីបានបើកថតតុឃើញអ្វីមួយនៅក្នុងនោះហើយ ។ ស្រមពេញជាមួយគ្នានោះដែជេមក៏បានដើរចេញពីបន្ទប់ទឹកល្មមដោយគេមានតែកូនកន្សែងពណ៍សមួយរុំល្វែងក្រោមប៉ុណ្ណោះ ។ ជេមភ្ញាក់ផ្អើលមិនតិចណាស់ដែរនៅពេលដែលចេញមកបានឃើញរបស់នៅក្នុងដៃហ្វតដែលគេទើបតែយកវាចេញពីក្នុងថតតុអម្បាញ់មិញនេះ
« ជេម !! នេះជាអ្វីនឹង ?? » ហ្វតដឹងយ៉ាងច្បាស់ហើយថានោះជាអ្វីតែគេក៏នៅតែសួរសំណួរទៅកាន់ជេមបន្ថែមទៀត
« គឺ......បងទើបតែទិញវានៅពេលដែលបងស្គាល់អូនទេ ហើយបងក៏មិនដែលធ្លាប់ប្រើវាជាមួយអ្នកណាដែរ » ជេមព្យាយាមបងស្រាយទៅកាន់ហ្វត
« នេះបងទិញស្រោមអស់នេះនៅពេលដែលបងស្គាល់អូនមែនទេ ?? » ហ្វតចំហមាត់ធំៗ ក្រវីក្បាលតិចៗហួសចិត្តយ៉ាងខ្លាំង
« បងគ្មានន័យបែបហ្នឹងទេហ្វត ឲ្យវាមកបងវិញមក » ជេមបានរត់ទៅស្រវាទាញយកស្រោមអនាម័យមួយខ្សែចេញពីដៃរបស់ហ្វត ។ តែពេលនោះជេមក៏បានជំពប់ជើងដួលសង្កត់ហ្វតទៅនៅលើគ្រែគេងរបស់ហ្វត ភ្នែករបស់អ្នកទាំងពីរពេលនេះមើលគ្នាទៅវិញទៅមក ចង្វាក់បេះដូងលោតកាន់តែញ៉ាប់ស្ទើរតែលោតចេញមកក្រៅទៅហើយ ។ ក្នុងឱកាសបែបនេះជេមក៏បានឱនទៅថើបកញ្ចឹងករបស់ហ្វតយ៉ាងប៉ិនប្រសប់ ធ្វើឲ្យហ្វតរមួលខ្លួនស្ទើរស្លាប់ទៅហើយ
- ចប់EP7

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????