抖阴社区

                                    

     នៅលើផ្លូវស្ងាត់តែម្នាក់ឯងយំផងស្រែកផងមិនដឹងថាពេលណាទើបដើរដល់ផ្ទះរបស់ខ្លួនវិញ ហ្វតនៅពេលនេះលែងគិតពីអ្វីទៀតហើយគិតតែពីយំស្រែកព្រោះវាឈឺចាប់ខ្លាំងណាស់នៅពេលដែលខ្លួនរបស់គេមកត្រូវជួបរឿងបែបនេះ

   « បងហ្វាំងៗ បងនៅទីណាមកយកហ្វតទៅផ្ទះវិញផង ហឺៗ ហ្វតជិតឆ្កួតហើយបងហ្វាំង ហឺៗ » ហ្វតនៅអង្គុយយំឱបក្បាលជង្គង់ក្បែរមាត់ផ្លូវដោយសារតែគេដើរលែងរួចទៀតហើយ

  « ហ្វតៗ!! ហេតុអ្វីមកនៅទីនេះទាំងសភាពបែបនេះហាស់ហ្វត ?? » ភ្លាមៗគ្រីសដែលបានបើកឡានសេរីទំនើបស្លៀកពាក់បែបអភិជនឆ្លងកាន់ទីនោះក៏ឃើញហ្វតដែលស្ថិតនៅក្នុងសភាព ដុនដាប ទើបគេឈប់ឡានហើយរត់មកឱបហ្វតទាំងទឹកមុខព្រួយបារម្ភ

« ហឺៗ បងគ្រីស ខ្ញុំចាញ់ហើយបង ហឺៗហឺ  គេមិនបានស្រឡាញ់ខ្ញុំទេបង » ហ្វតឃើញមុខរបស់គ្រីសហើយក៏យំឱបគ្រីសកាន់តែខ្លាំង

« គេធ្វើបានហ្វតមែនទេ ?? ប្រាប់បងមកហ្វត » គ្រីសយកម្រាមដៃក្រាស់មាំរបស់ខ្លួនទៅជូតទឹកភ្នែកដែលហូរកាត់ថ្ពាល់របស់ហ្វតថ្នមៗស្ទើរតែស្រក់ទឹកភ្នែកតាមហ្វតទៅហើយ តាំងតែពីស្គាល់ហ្វតមកមិនដែលឃើញហ្វតយំខ្លាំងបែបនេះនោះទេ

« អត់ទេបងគេមិនបានធ្វើបាបខ្ញុំទេ តែខ្ញុំល្ងង់ខ្លួនឯងប៉ុណ្ណោះ ហឺៗ » ហ្វតនៅតែបន្តយំ ហើយគ្រីសក៏នៅតែបន្តលោងលោមជូតទឹកភ្នែកឲ្យហ្វតដូចគ្នា

   ______________

  ពេលនេះគ្រីសនឹងហ្វតកំពុងតែស្ថិននៅក្នុងភូមិគ្រឹះមួយដ៏ធំសម្បើមមិនចាញ់ភូមិគ្រឹះរបស់ជេមប៉ុន្មានដែរ

     « ហ្វតនេះទឹក » គ្រីសបានដុចទឹកមួយកែវឲ្យទៅហ្វតទាំងដែលកំពុងតែអង្គុយ សំកុកនៅមួយកន្លែងមិនព្រមនិយាយអ្វីសោះគេឈបើយំទៀតហើយតែភ្នែកនៅក្រហមងាំងនៅឡើយ

   « អរគុណបង» ហ្វតទទួលយកទឹកហើយក៏ផឹកវាសន្សឹមៗ

  « បងនេះជាកន្លែងណាទៅ ?? ហើយចំហេតុអ្វីក៏ថ្ងៃនេះបងតែងខ្លួនមើលទៅដូចជាប្លែកខុសពីរាល់ដងម្ល៉េះ ?? ហើយនៅមានឡានថ្លៃនោះទៀត ?? » ហ្វតលើកកែវដាក់នឹងមាត់បានបន្តិចក៏នឹកឆ្ងល់សួរទៅគ្រីស

« ហឹម!! រឿងវាវែងឆ្ងាយណាស់ ចាំបងប្រាប់ហ្វតពេលក្រោយចុះឥឡូវចាំបងនាំឯងទៅងូតទឹកសម្អាតខ្លួនណា » គ្រីសញញឹមហើយក៏ចាប់បីហ្វតទាំងកែវទឹកនៅក្នុងដៃនៅឡើយ

« បងគ្រីស!! ធ្វើអីនឹង ?? មើលចុះទឹកកំពប់ដាក់ខ្ញុំទទឹកអស់ហើយ » ហ្វតរាងភាំងបន្តិចនៅពេលដែលគ្រីសចាប់បីគេបែបនេះ

« គឺទទឹកបែបនឹងហើយទើបបងឲ្យហ្វតទៅងូតទឹកចេញនោះ » គ្រីសបញ្ចេញទឹកមុខបែបព្រានដាក់ហ្វតហើយក៏មិនព្រមទម្លាក់ហ្វតចុះដូចគ្នា

« ហឹហឹម!! បងគ្រីសធ្វើអីនឹង ?? »ភ្លាមនោះដែរក៏បានសម្លេងរបស់មនុស្សស្រីម្នាក់មានបន្លឺឡើងនៅក្នុងនោះទាំងញញឹមខ្ជឹប ។ ហើយគ្រីសក៏ទម្លាក់ហ្វតចុះវិញទាំងលឿនព្រោះតែអៀនជាមួយប្អូនស្រីរបស់ខ្លួន

« ហាន់ណា !! គឺគ្មានអីទេ នេះហ្វតអនាគតបងថ្លៃរបស់ឯង អ៎ៗគឺអ្នកជិតខាងរបស់បង ហើយក៏ជាមិត្តតែម្នាក់របស់បងផងដែរ គ..គឺបែបនោះឯង» គ្រីសនិយាយទាំងញ័រៗដែលធ្វើឲ្យហាន់ណាញញឹមមិនឈប់នៅពេលដែលឃើញសភាពរបស់បងប្រុសខ្លួនទៅជាបែបនេះហើយ ហ្វតក៏ធ្វើខ្លួនមិនត្រូវផងដែរ

« តាមសប្បាយចុះណាបង!!  ទម្រាំតែខ្ញុំបានមកជួបបងម្ដងៗ បងដឹងទេថាខ្ញុំនេះវេទនាប៉ុន្នា ?? ពេលខ្លះខ្ញុំក៏ចង់ច្រណែន ហ្វតដែរដែលនៅជិតបងរហូត» ហាន់ណារាងអន់ចិត្តជាមួយគ្រីសបន្តិចហើយក៏ធ្វើមុខគួរឲ្យអាណិតដាក់ហ្វតបែបចង់ទូលពិត

« ពុទ្ធោ!! បងសុំទោសណាប្អូនស្រីសំណព្វចិត្តរបស់បងហើយចុះថ្ងៃនេះ ម្ចាស់ប្អូនរបស់បងតែងខ្លួនស្អាតដូចជាព្រះនាងយ៉ាងនេះតើម្ចាស់ប្អូនយាងទៅណាទៅក្រាបទូល » គ្រីសក៏និយាយលួងប្អូនបែបលេងសើច

« aww ហើយបងមិនចាំទេហេស ?? ថ្ងៃនេះប៉ារបស់គូរដណ្ដឹងរបសើខ្ញុំត្រឡប់មកពីប្រទេសក្រៅវិញហើយ ហើយជេមក៏ជាអ្នកមកយកខ្ញុំទៅផ្ទះរបស់គេដោយផ្ទាល់ដែរនៅក្នុងថ្ងៃនេះ »

« គូរដណ្តឹង ?? ជេម ?? » ហ្វតភ្លាត់មាត់និយាយឡើងទាំងកំពុងភ្លឹកស្មារតី នៅពេលដែលបានឮហាន់ណានិយាយបែបនេះហើយ

- ចប់EP9

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now