抖阴社区

???????: ???????????

Start from the beginning
                                    

"ប្តីអូនឆ្លាតណាស់"

"ហ្នឹងហៃ បើមិនឆ្លាតម៉េចបានអូន?"ជុងហ្គុក ត្បកវិញ បបួលឱ្យចិត្តថេយ៍ឡើងដូចភ្លើង ដូចគេដុតចំបើង។

"ល្អៗយកខ្លួនឯង ដល់អាក្រក់ៗ ទម្លាក់ឱ្យប្រពន្ធ សមណាស់គឺសមជាឧត្តមស្វាមីរបស់អូនណាស់"ក្នាញ់ប្តីពេក ក៏លួចក្តិច ខឹងក៏ក្តិច ស្រលាញ់ក៏ក្តិ  ជុងហ្គុក បានប្រពន្ធក្តិចឡើងស្រងំស្ងៀមឈឹង។

-មួយខែក្រោយមក!
ជុងហ្គុក ឡើងទៅសេអ៊ូល ដើម្បីពិភាក្សាអំពីរឿង ការងារ និងផ្នែកទីផ្សារ ទុកឱ្យប្រពន្ធនៅផ្ទះកណ្តោចកណ្តែង ម្នាក់ឯងយ៉ាងគួរឱ្យអាសូរ÷

"នឹកប្តីណាស់!ប្តីទៅបាត់...!"ថេយ៉ុង វាចាដោយជើងទាំងគូរយោចុះយោឡើង។ នេះប្តីទៅមិនទាន់បាន ១ម៉ោង ផងក៏នឹកហើយ តែបើសួរស្រលាញ់ប្តីអត់? ច្បាស់ណាស់គឺទេ...!

-ថេយ៍នឹកប្តី មិនមែនស្រលាញ់! ដូច្នេះបែងចែកឱ្យដាច់ហាស៎។ រាងតូចច្រលឹង អង្គុយ យ៉ាងកំសត់ សុខៗ ក៏មានសំឡេងមួយបន្លឺឡើងផ្តាច់នូវ ចិត្តហោះហើរ នឹកប្តីនៅឯទីក្រុង។

"អ្នកប្រុសតូច...មានភ្ញៀវមករកចា៎ស~"ជូលីស

"អ្នកណា??"

"ឮមកថាជាមិត្តរបស់អ្នកប្រុស"ជូលីស បកវិញ ថេយ៍ ខ្ចិលឆ្ងល់ច្រើន ព្រោះបើមិត្តមែន មានតែវ៉ាងហ្សុី ប៉ុណ្ណោះតែឯង ក្រែងនាងទៅសេអ៊ូលជាមួយជុងហ្វា តាំងពី ខែមុនហើយតាស៎ ចុះនាងមក ធ្វើអី?ឬក៏មកលេង?

ដោយហេតុមិនចង់ឱ្យមិត្តភក្តិរងចាំយូរថេយ៍ ចេញពីបន្ទប់ឆ្ពោះទៅ បន្ទប់ទទួលភ្ញៀវ ហើយក៏ឃើញវ៉ាងហ្សុី អង្គុយទទឹងរងចាំរួចជាស្រេច÷

"សួស្តីថេយ៉ុង..."នាងស្ទុះងើប ពោលពាក្យសម្តីទៅមិត្ត សម្តែងធ្វើជា នឹកនាណាស់អ៊ីចឹង

"អ្ហឹម!! មានអីហ្ន៎វ៉ាងហ្សុី?? បានស្កាត់មកដល់ ជនបទដូច្នេះ?"ថេយ៍បកសួរទៅមិត្តភក្តិ ដោយស្នាមញញឹមចេញពីចិត្ត មុននឹងដាក់បង្គុយក្បែរនាង

"ក៏នឹក...!យើងចង់មករស់នៅទីនេះមួយរយៈឯងគិតយ៉ាងណាដែល?"មាត់ថានឹក តែភ្នែកក្រឡេករកមើល វត្តមានប្តីមិត្ត

??????????????Where stories live. Discover now