抖阴社区

                                    

« បាទអរគុណលោកគ្រូហើយដែលបានដាស់តឿន !! ខ្ញុំនឹងខិតខំប្រឹងប្រែងលើងវិញ ព្រោះមួយរយៈនេះមានបញ្ហាច្រើនពេក » ហ្វតឱនគោរពនិយាយទៅកាន់លោកគ្រូ

« ចឹងល្អហើយ កុំធ្វើឲ្យគ្រូខកបំណងណា ឯងទៅវិញចុះគ្រូមានតែប៉ុណ្ណឹងឯងដែលចង់ដាស់តឿនឯង »

« បាទជំរាបលាលោកគ្រូ »

« អេ៎!! ហ្វតឈប់សិន » នៅពេលដែលហ្វតសំពះលាលោកគ្រូស្ទើរតែដើរចេញពីទ្វាហើយ លោកគ្រូក៏បានហៅឃាត់ដំណើររបស់ហ្វត

« បាទ!! »

« គឺ....គ្រូចង់សួររឿងសៃហ្វាំង បន្តិច ព្រោះមួយ រយៈនេះគ្រូដូចជាឃើញសភាពរបស់គេមិនសូវស្រួលសោះ តលគេទៅមានបញ្ហាអ្វីជាមួយ ពួកបងធំបងតូចមែនទេ ?? » ហ្វតគេមិនដែលសូវដឹងអ្វីពីបងប្រុសរបស់ខ្លួនសោះ ទើបតែបានឮលោកគ្រូនិយាយដែលធ្វើឲ្យគេពិបាកចិត្តនិងបារម្ភពីបងប្រុសរបស់ខ្លួនយ៉ាងខ្លាំង ។

  លោកគ្រូម្នាក់នោះមានឈ្មោះថា សាន់ គឺជាមិត្តជិតស្និទ្ធរបស់សៃហ្វាំងដែលត្រូវជាបងប្រុសរបស់ហ្វតទាំងពីរៀននៅវិទ្យាល័យ តែបងប្រុសរបស់ហ្វតក៏ត្រូវឈប់រៀនព្រោះដើម្បីរកលុយមកផ្គត់ផ្គង់ថ្លៃសិក្សានិងចិញ្ចឹមហ្វតផង ។ ជាហេតុធ្វើឲ្យអ្នកទាំងពីមិនសូវបានជួបគ្នាដូចមុន តែលោកគ្រូសាន់តែងតែលួចមើលសៃហ្វាំងដោយសំងាត់រហូតក្នុងរយៈ 5 ឆ្នាំដែលពួកគេមិនបានរៀនជាមួយគ្នាបន្តទៀត ។

+++

នៅក្នុងភូមិគ្រឹះរបស់គ្រួសារជេមដែលធំល្វឹងល្វើយមានអ្នកបំរើជាច្រើននាក់ដែលហាក់គ្មានភាពស្ងប់ស្ងាត់អ្វីឡើយ

« គីយ៉ុង!! ប៉ាកុំ ប៉ា........កុំៗ.....គីយ៉ុងៗ...» ចូលទៅដល់ក្នុងបន្ទប់របស់ អ្នកប្រុសតូច នៅក្នុងភូមិគ្រឹះនេះវិញដែលកំពុងតែដេកញ័រហូរទឹកភ្នែកស្រែកមមើតិចៗហាក់កំពុងតែ ធ្លាក់ចូលនៅក្នុងសុបិន អាក្រក់ យ៉ាងចឹង

   « បងជេម !! បងយកវាទៅខ្ញុំឲ្យវាទៅបងណា » ក្មេងប្រុសអាយុប្រហែលជា5ឆ្នាំបាននិយាយទៅកាន់ជេមក្នុងរូបរាងនឹងអាយុប្រហែល6ឆ្នាំដូចគ្នា

  « ប្អូន!!ហេតុអ្វីប្អូនស្លៀកពាក់រូបបែបនេះហាស់ » ជេមកាលនៅពីក្មេងនោះក៏បាននិយាយឡើងទាំងទទួលយករបស់ពីក្នុងដៃក្មេងប្រុសម្នាក់នោះ

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now