抖阴社区

                                    

   « អត់ទេប៉ា!! » ជេមបានភ្ញាក់ពីសុបិនដ៏អាក្រក់មួយនោះទាំងសភាពយ៉ាបើបំផុត ហើយនេះក៏មិនមែនជាលើកទីមួយរបស់គេដែរ ជេមតែងតែដេកយល់សប្ដិបែបនេះជារើយៗ ការចង់ចាំដ៏អាក្រក់មួយនោះបានតាមលងបន្លាចគេមកជាង12ឆ្នាំមកហើយ

  « កូនជេម!! » ពេលនោះដែរអ្នកស្រីម៉ាណាន់បានចូលមកឱបលួងលោមជេម

  « ម៉ាក់!! ខ្ញុំឃើញគីយ៉ុងទៀតហើយម៉ាក់ ហឺៗ....ខ្ញុំខ្លាចណាស់ម៉ាក់ ខ្ញុំខ្លាចថាថ្ងៃណាមួយបើប៉ាដឹង ប៉ានឹងធ្វើដាក់មនុស្សដែលខ្ញុំស្រឡាញ់ដូចការដែលប៉ាបានធ្វើដាក់គីយ៉ុងដែរ » ជេមឱបម៉ាក់របស់ខ្លួនយ៉ាងណែនយំយកៗ

« គីយ៉ុងនឹងម្ដាយរបស់គេទៅបានសុខហើយ !! កូនល្មមកាត់ចិត្តពីរឿងនោះហើយណាជេម » ឃើញកូនខ្លួនបែបនេះរាល់លើកអ្នកស្រីម៉ាណាន់ពិបាកចិត្តមិនតិចទេ

    +++++

« ហ្វត! ថ្ងៃនេះហេតុអ្វីក៏យឺតយ៉ាងនេះហាស់ ?? » ហ្វាំងបានសួរទៅហ្វតមៅពេលដែលឃើញថ្ងៃរះខ្ពស់ហើយតែមិនឃើញហ្វតទៅសាលាសោះ

« បងហ្វាំង!! ហេតុអ្វីមាត់មកមានស្នាម?? » ហ្វតសួរដោយមុខស្មើ

« អ៎.....គ..គឺ...បង.......»

« បងទៅធ្វើអ្វីមក!! នេះគឺជាអ្វី ?? បងទៅខ្ចីលុយរបស់ពួកវាដើម្បីតែឲ្យខ្ញុំបានរៀនសាលាល្អមែនទេ?? ចឹងខ្ញុំឈប់រៀនទៀតហើយ» ហ្វតស្រែកសំឡុតហ្វាំងខ្លាំងៗយំផងប្រឹងទប់ផង

« ហ្វត......បងសុំទោស !! តែឯងត្រូវតែទៅសាលាណា បងមិនចង់ឲ្យឯងមកលំបាកដូចបងទេ»

« ខ្ញុំមិនរៀនទៀតទេ !! បើសិនជាខ្ញុំនៅរៀនបន្តទៀតបងប្រហែលជាត្រូវពួកវាវាយរាល់ថ្ងៃដោយសាតែរឿងលុយនឹងហើយ »

« តែហ្វត!! បងអាចស៊ូបានណាកុំគិតពីបងអីសំខាន់ឯងត្រូវរៀនឲ្យចប់សិនទៅ » ហ្វាំងទៅចាប់ស្មារបស់ហ្វតទាំងរលីងរលោងទឹកភ្នែក ព្រោះអារម្មណ៍មួយនេះវាសែនឈឺចាប់ខ្លាំងណាស់

« អត់ទេខ្ញុំមិនទៅរៀនទៀតទេ » ហ្វតនិយាយហើយក៏ដើរចេញក្រៅផ្ទះបាត់ក៏មិនដឹងថាគេកំពុងតែដើរទៅទីណាដូចគ្នា ។ ចំណែកហ្វាំងវិញបានត្រឹមតែដាក់ខ្លួនអង្គុយលើតុជិតនោះវាយខ្លួនឯងផងបន្ទោសខ្លួនឯងផងយំតូចចិត្តនឹងជីវិតមួយនេះ ដែលខ្លួនមិនអាចធ្វើឲ្យហ្វតមានសេចក្ដីសុខបាន

     
    
    ការដែលហ្វតដើរទៅនោះខ្លួនគេផ្ទាល់ក៏រកគោលដៅមិនឃើញដូចគ្នា ក៏សម្រេចចិត្តថានឹងចូលទៅក្នុងហាងលក់ទំនិញមួយដើម្បីសុំគេធ្វើការនៅទីនោះ ចំណែកម្ចាស់ហាងវិញគ្រាន់តែបានឃើញហ្វតភ្លាមក៏យល់ព្រមឲ្យហ្វតចូលធ្វើការភ្លាមៗដោយមិនបានសួរដេញដោលច្រើនឡើយ

« បង!! យប់នេះខ្ញុំសុំដេកក្នុងហាងនេះបានទេព្រោះអីខ្ញុំមិនចង់ទៅផ្ទះនោះទេ »

« មិនល្អទេ ក្នុងហាងនេះត្រជាក់ខ្លាំងណាស់ បើមិនប្រកាន់ទេក៏ទៅខុនដូរបស់បងនៅជិតនេះទៅ នេះសោចាំបងជូនឯងទៅ » ម្ចាស់ហាងក៏បានបោះសួរខុនដូរឲ្យហ្វត ។ ដែលធ្វើឲ្យហ្វតក៏រាងចម្លែកចិត្តផងដែរគេទើបតែស្គាល់គ្នាមិនទាន់បានប៉ុន្មានផងតែគេបែជាទុកចិត្តខ្លួនដល់ថ្នាក់នេះ ប៉ុន្តែហ្វតក៏គ្មានជំរើសដែរក៏ទៅតាមម្ចាស់ហាងបាត់ទៅ ។

__________

« អ្នកប្រុស!!មានកូនបំណុលយើងម្នាក់គេមិនព្រមសងលុយយើងតាមការកំណត់ជាច្រើនខែមកហើយ តើយើងគួរតែចាត់ចែងបែបណាទៅព្រោះពួកយលងបានប្រដៅគេខ្លះៗដែរហើយតែគេក៏នៅតែមិនព្រមសងទៀត » ភ្លាមៗក៏បានកូនចៅម្នាក់បាននិយយាមកកាន់ជេម

« មិនអីទេចាំយើងទៅប្រដៅគេដោយខ្លួន៉ងចុះ » ហ្វតងើបចេញពីកៅអីដើរសម្ដៅកាន់យកស្នាប់ដៃមួយហើយក៏បើកឡានចេញទៅក្រៅជាមួយកូនចៅរបស់ខ្លួនជាច្រើននាក់

« តើផ្ទះរបស់គេនៅទីណាទៅ?? » កំពុងតែធ្វើដំណើរនៅតាមផ្លូវជេមក៏បានសួរកូនចៅរបស់ខ្លួន

« ខ្ញុំមិនទាន់តាមគេដល់ផ្ទះទេ ទេខ្ញុំដឹងកន្លែងដែលគេធ្វើការ »

« ចឹងទៅរកគេនៅកន្លែងនោះទៅ » ជេមសម្លឹងមើលទៅស្នាប់ដៃរបស់ខ្លួនយ៉ាងពិសពុលក្រសែភ្នែកកំណាច

-ចប់EP12

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now