抖阴社区

                                    

« យើងក៏បានដឹងមកពីកូនចៅរបស់យើងមកខ្លះៗដែរថាប្អូនឯងរៀននៅសាលារបស់យើងដូចគ្នា តែពេលនេះយើងមិនទាន់ដឹងនោះទេថាអាម្នាក់ណាជាប្អូនរបស់ឯង តែបើឯងនៅតែមិនសងប្រាក់របស់យើងទៀតនោះ ប្អូនរបស់ឯងប្រាកដជាបាជួបជាមួយយើងពិតប្រាកដណាស់ » មើលឲ្យយូរទៅទើបដឹងថាបុរសដែលជេមកំពុងតែវាយធ្វើបាបនោះគឺជាហ្វាំងបងប្រុសរបស់ហ្វត

« កុំអីៗៗ !! ប្អូនរបស់ខ្ញុំគេមិនបានដឹងអ្វីទេ រឿងគ្រប់យ៉ាង ធ្វើដាក់ខ្ញុំតែម្នាក់គឺបានហើយ » ហ្វាំងលើកដៃសំពះជេមមិនឲ្យទៅពាក់ព័ន្ធជាមួយប្អូនប្រុសខ្លួន ទាំងដែលខ្លួនរបស់គេផ្ទាល់បែកមុខបែកមាត់អស់ទៅហើយ

« ត្រូវហើយ យើងនឹងមិនធ្វើអ្វីគេទេ បើលើក្រោយឯងព្រមសងយើងឲ្យគ្រប់ចំនួននោះ ពួកឯងចូលមកចាត់ការវាទៅយើងមិនចង់ឲ្យដៃរបស់យើងជាបើឈាមរបស់វាច្រើនជាងនេះនោះទេ  » ជេមបានស្រែកហៅកូនចៅរបស់ខ្លួនឲ្យសម្រុកចូលមកព្រួតគ្នាវាយតប់ហ្វាំងដែលហ្វាំងគ្មានកម្លាំងសូម្បីតែបន្តិចដើម្បីតបតជាមួយពួកគេឡើយ ហ្វាំងពេលនេះស្ទើតែដាច់ដង្ហើមស្លាប់ទៅហើយមុខមាត់ខ្លួនប្រាណរបស់គេគឺពោរពេញទៅដោយឈាមស្រោច

« កុំទៅរកប្អូនខ្ញុំអី....កុំទៅរកគេអី ...» ដង្ហើមខ្លួនមិនចង់មានផងនៅតែហើបមាត់និយាយតិចៗខ្លាចជេមទៅធ្វើបាបប្អូនរបស់ខ្លួន ចំណែកឯជេមវិញឈរមើលសកម្មភាពដែលកូនចៅរបស់ខ្លួនវាយធ្វើបាបហ្វាំងប្រៀបដូចជាសត្វដោយគ្មានអារម្មណ៍អ្វីបន្តិចឡើយ ។ ដោយពេលនេះហ្វាំងមាត់អ្វីលែងកើតទៀតហើយព្រោះគេស្ទើរស្លាប់ស្ទើររស់ទៅហើយ ទើបជេមនាំកូនចៅរបស់ខ្លួនត្រឡប់ទៅវិញដោយទុកឲ្យហ្វាំងនោះទីនោះទាំងសភាពយ៉ាប់បំផុត

  +++++

« បងមើលទៅឯងដូចជាក្មេងខ្លាំងណាស់ ហេតុអ្វីបានជាឯងមករកការងារធ្វើទៅវិញ ?? » ហ្វតចេញពីបន្ទប់ទឹកហើយជេគក៏សួរ

« គឺខ្ញុំ គិតថានឹងឈប់រៀនហើយ ព្រោះតែបងប្រុសរបស់ខ្ញុំខំធ្វើការ ទាំងយប់ទាំងថ្ងៃ ហើយនៅមានខ្ចីលុយគេថែមទៀតដើម្បីឲ្យខ្ញុំរៀន មានពេលខ្លះគាត់ក៏ត្រូវបានគេវាយធ្វើបាបទៀតផង ខ្ញុំខឹងនឹងគាត់ខ្លាំងណាស់ទើបរត់មករកការងារធ្វើបែបនេះទៅ »

« ឯងត្រឡប់ទៅរៀនវិញទៅ !! បើបងជាបងប្រុសរបស់ឯងនោះក៏បងនឹងធ្វើបែបនេះដែរដើម្បីឲ្យប្អូនប្រុសរបស់បងមានអនាគតល្អ »

« អត់ទេខ្ញុំគិតថាចង់ជួយ បងប្រុសរបស់ខ្ញុំសងបំណុលគេរួចសិន » ហ្វតទម្លាក់ទឹកមុខចុះ

« ឯងគិតឲ្យច្បាស់សិនទៅ បើឯងឈប់រៀនចឹងក៏មានន័យថា ការដែលបងប្រុសរបស់ឯងខិតខំលះបង់កន្លងមកក៏គ្មានន័យទៅហើយ »

« ....... » ហ្វតមិនមាត់បានត្រឹមយកសម្ដីរបស់ជេគមកគិតសារឡើងវិញ

រឺងៗៗ ក្នុងបន្ទប់ខុនដូរពេលនេះគ្មានសម្លេងសន្ទនាគ្នាទៀតឡើយ មួយសន្ទះក្រោយមកទើបសម្លេងទូរស័ព្ទរោទ៍បានបន្លឺឡើង ហ្វតក៏ដើរទៅលើកទូរស័ព្ទរបស់ខ្លួន

« អាឡូ!! បងគ្រីស..... ហាស់ថាម៉េច »

ក្ដុក

  បន្ទាប់ពីស្ដាប់គ្រីសដែលបានcallមកខ្លួននិយាយហើយហ្វត ប្រែរជាកាន់ទូរស័ព្ទលែងជាប់ធ្លាក់ទៅលើការ៉ូមួយទំហឹង ខ្លួនប្រាណរបស់ហ្វតទប់លំនឹងលែងជាប់ទៀត ក៏ទម្លាក់ខ្លួនដួលទៅយំយកៗ ក្រវីក្បាលហាក់មិនចង់ជឿលើហេតុការណ៍ដែលបានកើតឡើង

« មានរឿងអ្វីមែនទេហ្វត ?? » ជេគដោយឃើញសភាពហ្វតបែបនេះក៏បានរត់មកទ្រខ្លួនប្រាណរបស់ហ្វត

   « បងគ្រីស!! បងហ្វាំងយ៉ាងម៉េចហើយ ហឺៗ....គាត់មិនកើតអ្វីទេមែនទេ ?? ហឺៗ....បងហ្វាំងកុំកើតអីណាខ្ញុំសុំទោសដែលខ្ញុំមិនបានធ្វើជាប្អូនប្រុសល្អរបស់បង » ហ្វតមកដល់មន្ទីរពេទ្យព្រមជាមួយជេគដែលបានជូនខ្លួនមកដែរនោះឃើញគ្រីសនៅឈររ៉េរាមុខបន្ទប់សង្គ្រោះបន្ទាប់ក៏រត់ទៅយំយកៗនៅទីនោះបន្តទៀត

  « ហ្វត!! បងហ្វាំងគាត់ប្រាកដជាមិនអីទេ » គ្រីសស្ទុះទៅឱបលួងលោមហ្វត ចំណែកឯជេគបានត្រឹមតែឈរមើលពីសកម្មភាពអ្នកទាំងពីរដោយមិនដឹងថាជួយអ្វីបានដូចគ្នា

- ចប់ EP13

ខមិនច្រើនៗមក អាចនឹងចិត្តល្អយប់ចេញមួយEPទៀត


???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now