抖阴社区

                                    

« មិនអីទេ !! បងចាំទទួលឯងជានិច្ចណា » ជេគញញឹមហើយក៏យកដៃរបស់ខ្លួនអង្អែលសក់របស់ហ្វតតិចៗ

« ហ្វត !! តើបងហ្វាំង គាត់មានបញ្ហាជាមួយអ្នកណាមែនទេ ?? បានជា......» គ្រីសបានសួរទៅកាន់ហ្វតព្រោះការដែលគេឃើញសភាពហ្វាំងនៅពេលនេះគឺវាធ្ងន់ធ្ងរខ្លាំងណាស់

« បងហ្វាំងខ្ចីលុយរបស់គេព្រោះតែដើម្បីឲ្យខ្ញុំបានរៀន ព្រឹកមិញខ្ញុំខឹងគាត់ខ្លាំងណាស់នៅពេលដែលខ្ញុំបានដឹងរឿងទាំងអស់នេះ ខ្ញុំក៏រត់ចេញពីផ្ទះដោយនិយាយពាក្យមិនល្អដាក់គាត់ថែមទៀតផង » ទឹកភ្នែករបស់ហ្វតក៏ចាប់ផ្ដើមហូរមកម្ដងទៀតនៅពេលដែលបាននិយាយប្រាប់គ្រីសហើយ

« ចង្រៃអើយ!! តើពួកវាសមជាមនុស្សដែរទេ ?? រឿងលុយប៉ុណ្ណឹងសោះបែជាហ៊ានចាយមនុស្សដល់ជិតស្លាប់បែបនេះមែនទេ ហ្វត!!ប្រាប់បងមកថាតើជំពាក់ប៉ុន្មានទៅ ចាំបងយកលុយទៅគប់កណ្ដាលមុខរបស់វា រឿងលុយទុកចិត្តលើបងចុះសម្រាប់ហ្វត គឺបងអាចឲ្យគ្មានដែនកំណត់នោះទេ » គ្រីសស្ទុះឡើងហាក់ខឹងយ៉ាងខ្លាំង

« មិនអីទេបង !! នេះគឺជាបញ្ហាររបស់ខ្ញុំ ចាំខ្ញុំរកលុយដោយខ្លួនឯងវិញ ព្រោះបងបានជួយខ្ញុំមកច្រើនហើយ »

« ឯងធ្វើការនៅហាងរបស់បង ចាំបងគិតថ្លៃឲ្យឯងគុណពីរទៅចុះ » ជេគក៏ចាប់ផ្ដើមនិយាយ

« តែ....»

« ហ្វត!! បើហ្វតនៅតែគ្មានលុយសងពួកវាប្រាកដជា រឿងដែលគេធ្លាប់ធ្វើដាក់បងរបស់ហ្វតក៏ធ្លាក់មកលើហ្វតម្ដងហើយ » ជេគរៀងសង្កត់សម្លេងបន្តិច គេម្នាក់នេះមើលទៅចម្លែកខ្លាំងណាស់ មិនសូវមាត់ច្រើននោះទេនិយាយអ្វីហើយគឺច្បាស់ៗ ឫកពាថ្លៃថ្នូរ តែរូបរាងប្រៀបដូចជាមេបងធំមួយយ៉ាងចឹង មុខមាត់ស្អាតសង្ហារខ្ពស់ស្រឡះស្បែកសចាំង គេម្នាក់នេះមិនសមជាមនុស្សសាមញ្ញធម្មតាឡើយបើមើលពីសំបងក្រៅទៅ

  +++++

   ថ្ងៃថ្មីចូលមកដល់តែថ្ងៃនេះចម្លែកខ្លាំងណាស់មិនបានមិនបានឃើញគ្រីសជិះកងមកយកហ្វតទៅសាលាដូចរាល់ដងនោះទេ ព្រោះតែនៅថ្ងៃនេះគ្រីបានបើកឡានសេរីទំនើបមួយគ្រឿងមកឈប់នៅមុខផ្ទះរបស់ហ្វត

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now