抖阴社区

                                    

  « ហ្វត!! ឆាប់ឡើងឡានមក » គ្រីសបានបក់ដៃហៅហ្វតពីក្នុងឡាន នៅពេលដែលហ្វតបានបើកទ្វាចូលហើយក៏ភ្ញាក់ផ្អើលមួយកម្រិតទៀតហើយ ព្រោះ....

« ហាន់ណា !! » ត្រូវហើយពេលនេះហាន់ណាគឺបានផ្ទេរសាលាមករៀននៅសាលាតែមួយជាមួយពួកគេដែរហើយ

« សួស្អីហ្វត !! ឆាប់ឡើងមក » ហាន់ណាញញឹមលើកដៃសួស្ដីរាក់ទាក់ដាក់ហ្វត ។ បន្ទាប់ពីនោះហ្វតក៏បានឡើងលើឡានទាំងមិនស្រណុកនៅក្នុងចិត្ត ព្រោះគេមានគិតរឿងរវាងពួកគេរួចជាមុនរួចមកហើយ ចុងក្រោយក៏ត្រូវមានម្នាក់ដែលត្រូវដើរចេញ ហើយម្នាក់នោះក៏ជារូបគេនោះហើយ ដែលត្រូវដកខ្លួន

« បងគ្រីស !! តើបងជាអ្វីឲ្យពិតប្រាកដទៅ ?? » ហ្វតបានដាក់សំណួរទៅកាន់គ្រីស

« ពួកយើងគឺកូនអ្នកមានប្រចាំប្រទេសម្នាក់ក្នុងចំណោមអ្នកមានទាំង3គ្រួសារ » ហាន់ណាក៏បានជួយឆ្លើយជំនួសគ្រីស

« ចុះហេតុអ្វីបានជាបងគ្រីស....គាត់...»

« ហ្វូតចង់សួរថាហេតុអ្វីបានជាបងគ្រីស នៅជិះកង់ទោសាលានឹងរស់នៅផ្ទះចាស់ជិតផ្ទះហ្វតនឹងមែនទេ ?? »

« អឺម.... » ហ្វតងក់ក្បាលតិចៗនៅពេលដែលហាន់ណាបានដឹងពីសំណួរបស់ខ្លួនមុនបែបនេះ

« ខ្ញុំក៏មិនដឹងដូចគ្នាដែរ តែបើតាមខ្ញុំគិតមើលទៅប្រហែលជាប់ចិត្តនឹងកូនស្រីម្នាក់ជិតនឹងហើយ ហាសហា ហ្វតគិតដូចខ្ញុំដែរទេ » ហាន់ណាសើចមួយអស់ដៃ ដែលធ្វើឲ្យហ្វតកាន់តែមានអារម្មណ៍មិនស្រួលនៅពេលដែលបានឃើញស្នាមញញឹមរបស់នាង គេខ្លាចថាគេតែម្នាក់ដែលបានដណ្ដើមយកស្នាមញញឹមនិងភាពរីករាយចេញពីនាងទៅ

   ចូលមកដល់ជេមវិញដែលកំពុងតែឈរចាំជួបជាមួយហ្វតនៅក្បែផ្លូវតាមសួនមុខសាលាទាំងឆ្លេឆ្លាមិនស្រណុកក្នុងចិត្ត ព្រោះតែពួកគេទាំងពីមិនទាន់បាននិយាយគ្នាឲ្យដឹងសាច់ការនៅឡើយទេ ហើយណាមួយគេCallទៅក៏ហ្វតមិនទទួល ផ្ញើរសារទៅក៏ហ្វតមិនតបជាមួយគេវិញដែរ

« ហ្វត!! »

« លែងខ្ញុំទៅ ...... លែងទៅ ... » គ្រាន់តែបានឃើញហ្វតដើរមកភ្លាម ជេមក៏រត់ទៅចាប់កដៃរបស់ហ្វតជាប់ ទោះហ្វតខំប្រឹងបេះដៃរបស់គេចេញក៏មិនព្រមលែងដែរ

« យើងនិយាយគ្នាសិនណាហ្វត បងមិនបែកគ្នាជាមួយហ្វតនោះទេ បងមិនព្រមបាត់បង់ហ្វតឲ្យអ្នកណាម្នាក់ឡើយ » ជេមព្យាយាមអង្វរហ្វតតែដៃរបស់ខ្លួននៅតែចាបើកដៃរបស់ហ្វតជាបើមិនឲ្យគេដើរទៅណារួចដដែល

« អត់ទេ !! លែងខ្ញុំទៅ » នៅពេលនោះផងដែរដោយហ្វតនៅតែព្យាយាមមិនតបជាមួយគេ គេក៏បានចាប់រាងកាយរបស់ហ្វតយកមកឱបយ៉ាងណែន

« បងជេម !! ហ្វត !! »  ភ្លាមៗសម្លេងរបស់ហាន់ណាក៏បានហៅឈ្មោះរបស់អ្នកទាំងពីរពីក្រោយមក

-ចប់ EP14

 
  

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now