« ពុទ្ធោអើយហ្វត!! ប្រាប់បងមកថាអាចង្រៃនោះវាជាអ្នកណាទៅដែលហ៊ានធ្វើបែបនេះនោះ បងនឹងទៅសម្លាប់វាទាំងពូជចោលឲ្យអស់តែម្ដង » ជេមពេលនេះក៏ហាក់ចាប់ផ្ដើមខឹងជាមួយហ្វតដែរហើយ
« ....... » ហ្វតមិនមាត់តទៀតឡើយ
ពីតៗ សម្លេងស៊ីប្លេឡានកំពុងបន្លឺឡើងនៅមុខផ្ទះរបស់ហ្វត ។ គ្រាន់តែបានឮសម្លេងស៊ីប្លេហើយហាក់ដាស់អារម្មណ៍របស់ហ្វតឲ្យរៀបចំសម្លៀកបំពាក់ទៅសាលាយ៉ាងលឿនតាមដែលអាចធ្វើទៅបាន ។
រៀបចំខ្លួនរួចហើយហ្វតជាមួយជេមក៏បានចេញមកក្រៅ ហើយហ្វតក៏នៅញញឹមមិនឈប់នៅពេលដែលបានឃើញជេម ព្រោះតែពេលនេះជេមកំពុងតែស្លៀកពាក់ខោអាវសិស្សរបស់ហ្វតដែលតូចជាងខ្លួនរបស់គេ ការដែលខ្លួនកំពុងតែមានអារម្មណ៍មិនល្អអម្បាញ់មិញនេះក៏ត្រូវរំសាយអស់។
« បងជេម!! ហេតុអីមកនៅទីនេះបាន ?? » ហាន់ណាក្រោយពីបានឃើញជេមចេញមកពីផ្ទះរបស់ហ្វតហើយក៏សួរទាំងចម្លែកនៅក្នុងចិត្ត ព្រោះគេពីរនាក់នេះធ្វើឲ្យនាងកាន់តែសង្ស័យទៅៗ ហើយនៅពេលដែលបានឃើញជេមនៅក្នុងសម្លៀកបំពាក់របស់ហ្វតបែបនេះទៀតនោះ នាងក៏ចាប់ផ្ដើមគិតទៅវិញចាប់តាំងពីនាងបានឃើញជេមនិងហ្វតនៅជាមួយគ្នាលើកទីមួយក្នុងសាលាមក ថាទំនាក់ទំនង់របស់ពួកគេទាំងពីរមិនមែនត្រឹមមិត្តធម្មតានោះទេ
« ....... » ជេមនៅឈរទ្រឹងភ្នែកក្រឡាប់ចាក់មើលមុខហ្វតផងគ្រីសផងថ្មែរ
« មកៗបានហើយ !! ឡើងឡានមកហួសម៉ោងឥឡូវហើយ » ដោយឃើញស្ថានការណ៍ពេលនេះរាងយ៉ាប់ទៅហើយគ្រីសក៏ប្រយ៉ាប់ស្រែកឡើងធ្វើឲ្យកាត់ផ្ដាច់អារម្មណ៍តានតឹងអម្បាញ់មិញនេះទៅ
មកដល់ក្នុងឡានក៏នៅតែស្ងាត់ជ្រៀប ដោយជេមនិងហាន់ណាដែលជិះនៅក្រោយក៏មិននិយាយស្ដីដាក់គ្នា ឯហ្វតដែលអង្គុយនៅខាងមុខជិតគ្រីសនោះក៏មិនមាត់ដាក់គ្នាដែរ ។
« បងជេម !! បងមានអ្វីចង់និយាយជាមួយខ្ញុំឬអត់ ?? » មកដល់ក្នុងសាលាពេលម៉ោងរៀនត្រូវបានបញ្ចប់ហាន់ណាក៏បានសុំពេលជេមនិយាយគ្នាតែពីរនាក់ស្ងាត់ៗនៅលើដំបូលសាលា

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????