« ប្រាប់រឿងអីទៅ ?? » ជេមហាក់មានពិរុទ្ធ ព្រោះតែបានស្ដាប់ឮហាន់ណាសួរគេបែបនេះ
« បងកុហក់ខ្ញុំបាននៅពេលនេះតែមិនមែនមានន័យថាបងអាចមិនអាចកុហក់ខ្ញុំបានមួយជីវិតនោះទេ » ហាន់ណាពេលនេះនាងនិយាយបែបប្រាកដប្រជាជាមួយជេមខ្លាំងណាស់នាងមិនបានលេងសើចដូចមុនទៀតទេ
« ហាន់ណាបងសុំទោស!! » ជេមក៏ទម្លាក់ទឹកមុខចុះបែរទៅរកហាន់ណានិយាយទាំងសម្លេងខ្សាវៗ
« បងសុំទោសខ្ញុំរឿងអីទៅ ?? ខ្ញុំមិនដឹងនោះទេថាខ្ញុំមានទោសអ្វីឲ្យបងឬអត់ »
« ....... »
« ព្រោះតែបងបែបនេះហើយ ទើបធ្វើឲ្យពួកយើងមកដល់ថ្ងៃនេះនោះ បងដឹងទេថាបេះដូងរបស់ខ្ញុំពេលនេះវាប្រេះស្រាំរហែកជាមួយរយជំរៀកទៅហើយ នេះបងមិនអាណិតចិត្តមនុស្សស្រីម្នាក់ដែលស្រឡាញ់បងទេឬ ?? » នៅពេលដែលជេមប្រែជាស្ងាត់មិនតបជាមួយនាងហាន់ណាក៏បន្ទទាំងយំសស្រាក់ នាងពេលនេះស្ទើរតែទន់ជង្គង់ដួលនឹងដីបាត់ទៅហើយ
« ហាន់ណាស្ដាប់បងសិនទៅ ?? បងសុំទោស !! »
« បងនិយាយមកខ្ញុំនៅចាំស្ដាប់ការបកស្រាយពីបង ព្រោះខ្ញុំមិនចង់ឲ្យដឹងរឿងច្រើនជាងនេះដោយបងមិនបាននិយាយអ្វីនោះទេ »
« រឿងបងជាមួយហ្វត គឺបងស្រឡាញ់ហ្វត តែវាមិនមែនជាកំហុសរបស់ហ្វតទេ ព្រោះពេលនេះបងជាអ្នកអង្វរគេតែបងក៏មិនបានប្រាប់គេដែរថាបង... »
« ខ្ញុំមិនស្អប់ហ្វតទេ តែខ្ញុំស្អប់បង បងអាត្មានិយមណាស់ជេម បងមិនដែលបដិសេធខ្ញុំទេ បងទុកឲ្យខ្ញុំស្រឡាញ់បងតែម្ខាង10ជាង បងទុកឲ្យក្មេងស្រីម្នាក់ដែលតែងតែសង្ឃឹមថាថ្ងៃណាមួយនឹងមានសេចក្ដីសុខជាមួយបង បង្កើតគ្រួសារតូចមួយជាមួយបង ត្រូវឈឺចាប់នៅពេលនេះក៏ព្រោះតែភាពអត្មានិយាមរបស់បង » នាងយំខ្លាំងណាស់បេះដូងពេលនេះហាល់មានកាំបិទមុតស្រួចមកចាក់ទម្លុះយ៉ាងចឹង ចំណែកជេមក៏បានត្រឹមតែនិយយាពាក្យសុំទោសនឹងយកដៃមាំរបស់ខ្លួនទៅជូតទឹកភ្នែកឲ្យនាង
៊« ហាន់ណាបើអូនជាបងអូននឹងដឹងថាបងពិបាកទ្រាំប៉ុណ្ណា បងត្រូវលាក់បាំងគ្រប់សព្វសូម្បីតែរស់នៅជាខ្លួនឯង »
« បងប្រាប់ខ្ញុំមក !! ខ្ញុំចង់បានការបងស្រាដែលច្បាស់លាស់ជាងនេះ បើបងមិនបានស្រឡាញ់ខ្ញុំទេបងព្រមទទួលយកខ្ញុំធ្វើអីឬក៏ព្រោះតែគ្រួសាររបស់ពួកយើង » ដោយហេតុហាន់ណានៅតែចង់បានការបកស្រាយពីជេមយ៉ាងខ្លាំង ជេមក៏ដាច់ចិត្តនិយាយពីទុកលំបាកការឈឺចាប់ដែលខ្លួនមានតាំងតែពីតូចព្រមជាមួយរឿងគ្រួសាររបស់គេ និងការដែលឳពុកបានធ្វើមកលើគេនៅក្នុងថ្ងៃនេះទៀតឲ្យហាន់ណាស្ដាប់គ្រប់យ៉ាងទាំងទឹកភ្នែកហូរមកមិនឈប់ ។
ពេលនេះអ្នកដែលចាំលួងជូតទឹកភ្នែកឲ្យជេមនោះគឺជាហាន់ណាទៅវិញព្រោះជេមនិយាយបណ្ដើរយំបណ្ដើរ ដែលធ្វើឲ្យហាន់ណាកាន់តែយល់ពីចិត្តរបស់ជេមថែមទៀត ។
________
« ស៊ើបពីប្រវត្តិរបស់បុរសម្នាក់នេះឲ្យយើងបន្តិច !! »
« បានចៅហ្វាយ !! »
- ចប់ EP19

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????