______
នៅលើស្ពានមួយដែលផុតពីផ្ទៃទឹកយ៉ាងខ្ពស់ហើយពេលនេះក៏មិនមែនជាពេលថ្ងៃដែលមានពន្លឺគ្រប់គ្រាន់ឬក៏សម្បូរមនុស្សឆ្លងកាត់ដែរ វាងងឹតខ្លាំងណាស់ តែវាមិនទាន់ងងឹងដល់ចិត្តមនុស្សម្នាក់ដែលកំពុងតែអង្គុយយំទួញសោកនៅលើស្ពានមួយនេះដែរ
« ជេម!! វាឈឺខ្លាំងណាស់នៅពេលដែលបានឃើញបងម្ដងទៀត ហើយមនុស្សដែលឈរនៅជិតបងអាចឲ្យបងមានស្នាមញញឹមបានមិនមែនជាអូន » សម្លេងខ្សាវៗតែពោរពេញទៅដោយភាពឈឺចាប់នៅក្នុងបេះដូងពេកក្រៃស្ទើរតែមិនអាចរកពាក្យអ្វីនិយាយឲ្យសាកសម
« តើកន្លងមកបងកុហក់អូនតើមែនទេ ពិភពលោកមួយកុហកអូន ទេវតាកុហក់អូន បងក៏កុហក់អូន គ្រប់គ្នាសុទ្ធតែកុហក់អូន តើសប្បាយណាស់មែនទេ ?? សប្បាយដែលឃើញមនុស្សពិការម្នាក់នេះដេកយំរាល់យប់ឬ ?? » ម្រាមដៃតូចៗកំពុងតែគោះទ្រូងដែលអួលណែន តំណក់ទឹកភ្នែកថ្លាយង់ក៏ស្រក់ចុះមករហូតជោគខ្លួនទៅហើយ
« ឃាធី!! ហ្វតនៅតែមិនទាន់ត្រឡប់មកវិញទៀតតើមែនទេ ?? »
« បាទលោកប្រុស អ្នកប្រុសហ្វតមិនបានប្រាប់ខ្ញុំទេថាគាត់ចង់ទៅណានោះ »
« ទេ....ហឺម..!! វាដូចជាចម្លែកខ្លាំងណាស់សព្វដងគេមិនដែលទៅណាយូររហូតដល់យប់ជ្រៅបែបនេះនោះទេ ឡានក៏មិនបើកទៅទៀត យើងដូចជានៅមិនស្រណុកក្នុងចិត្តទាល់តែសោះ » លោកផុងរួចចិញ្ចើមចូលគ្នានៅមិនស្រណុកព្រោះនៅស្មាលនេះហើយកូនប្រុសជាទីស្រឡាញ់ពេលនេះមិនបានឃើញគេត្រឡប់មកផ្ទះវិញឡើយ
__
« ............. » ហ្វតឈានជើងមួយជំហ៊ានៗទៅរកដៃស្ពានហើយក៏ចាប់ផ្ដើមប៉ាកជើងឡើងឡើងទៅលើបង្កាន់ដៃស្ពានមួយនោះ
« ជេម!! អូនលាហើយ យើងជួបគ្នានៅជាតិក្រោយណា ពួកយើងនឹងបានជួបគ្នានៅជាតិថ្មីដែលគ្រប់គ្នារីករាយនឹងទទួលយកស្នេហារបស់ពួកយើង ហ..ហើយ..បងក៏......ក៏មិនក្លាយជារបស់អ្នកផ្សេងដូចនៅក្នុងជាតិនេះទៀត » ត្របកភ្នែករបស់ហ្វតត្រូវបានបិទទៅ គេចាប់ផ្ដើមបែខ្នងទៅរកផ្ទៃទឹកត្រដាងដៃ បំណងទម្លាក់ខ្លួនចូលទៅក្នុងទឹកដ៏សែនជ្រៅដើម្បីបញ្ចបើអ្វីៗគ្រប់យ៉ាងនៅទីនេះ តែភ្លាមៗក៏មានដៃធំមាំមួយបានចាប់ទាញខ្លួនរបស់គេមកវិញយ៉ាងលឿនមិនឲ្យរាងកាយមួយនោះត្រូវធ្លាកើទៅបាន
« ហ្វត!! អូនមិនអាចទៅចោលបងទេ ហឺៗ... អូនជាម្ចាស់ស្នេហ៍របស់បង ជាស្នេហាដំបូង អូនជាម្ចាស់បេះដូង ហើយអូនក៏ជាម្ចាស់ជីវិតដែរ បើអូនទៅចោលបងនៅពេលនេះតើអាចឲ្យបងរស់បានដោយរបៀបណាទៅ អូនដឹងទេវត្តមានអូនដែលចូលមកក្នុងជីវិតបងវាហាក់ដូចជាពន្លឺមួយដែលមិនអាចមានទីងងឹងណាមកបាំងពន្លឺមួយនោះបានយ៉ាងចឹង បងស្រឡាញ់អូនខ្លាំងណាស់ណាហ្វតកុំទៅចោលបងអី ។ បន្ទាប់ពីថ្ងៃដ៏ខ្មៅងងឹងមួយនោះបានចូលមកបងពិតជាខឹងនឹងខ្លួនឯងខ្លាំងណាស់ ជាពិសេសនៅពេលដែលបងមិនអាចសូម្បីតែនៅមើលថែអូនក្រោយពីបងបានសាងកំហុសដ៏ធំមួយឡើងមក » រាងកាយរបស់ហ្វតទាំងមូលពេលនេះកំពុងតែស្ថិតនៅក្នុងរង្វង់ដៃរបស់ គូរស្នេហ៍ដែលបានបែកគ្នាជាយូរមក ។
ជេមយំឱបហ្វតយ៉ាងណែននៅលើស្ពានស្ងាត់ តែក៏មានពន្លឺពណ៍ព្រាលៗពីអំពូលដែលដាក់នៅតាមដងស្ពាន ។ ចំណែកហ្វតនៅស្ដាប់ពាក្យពេចន៍ដែលជេមបានរៀបរាប់មកកាន់ខ្លួនមិនកម្រើងគិតតែពីយំទាំងរាងកាយរបស់អ្នកទាំងពីនៅស្អិតជាប់គ្នានៅឡើយ ហ្វតបានឱបជេមវិញយ៉ាងណែនមិនចង់លែងនោះទេ រឹតតែមិនចង់ឲ្យគេចាកចេញពីខ្លួនទៅម្ដងទៀតចឹង
« អូននឹកបងខ្លាំងណាស់ជេម » ក្រសែភ្នែកសោកសៅដែលពោរពេញទៅដោយសេចក្ដីនឹករលឹករបស់អ្នកទាំងពីរបានប្រសប់គ្នាយ៉ាងយូរ ។ ក្រោយមកបបូមាត់ទន់ៗរបស់ហ្វតបានហក់ទៅផ្អឹបជាប់ជាមួយបបូមាត់របស់ជេម ពួកគេមិនបានបដិសេធគ្នានោះទេ អណ្តាតក្ដៅអ៊ុនៗក៏ក្រលាស់នៅក្នុងក្រអូមមាត់របស់គ្នាទៅវិញទៅមក ។
- ចប់ EP28

YOU ARE READING
???????????? ?????? || Hatachi's Lover ? ( END ) ?
Action???????????????????????? ??????????????????????????? ???? ?????????