抖阴社区

                                    

« ហេតុអ្វីបានជាបងហ្វតនៅទីនោះទៅវិញ »

« កុំចេះដឹងរឿងរបស់គេអី តោះពួកយើងទៅផ្ទះវិញ »

« ..... » គេមិនមិនតបបានត្រឹមសម្លឹងមើលឡានដែលបើកចេញទៅរហូតដាច់កន្ទុយភ្នែក

  ____

  ក្រោយជេមបាននាំអេមីមកដល់ផ្ទះហើយក៏ឃើញថាជេស៊ីកំពុងតែដេកស្ដូកស្ដឹងកណ្ដឹងកណ្ដាលផ្ទះ មិនដឹងជាកើតអ្វីក៏មិនដឹងដូចគ្នា ។ អេមីយំខ្លាំងណាស់ ចំណែកជេមវិញក៏មិនស្រួលក្នុងខ្លួនដូចគ្នាដែរ ប្រញ៉ាប់រត់ទៅមើលនាង តែហួសពេលបាត់ទៅហើយព្រោះពេលនេះជេស៊ីលែងមានដង្ហើមទៀតហើយ ។

« ជេស៊ីៗៗ បងសុំទោសៗដែលមិនអាចការពារប្អូនស្រីដ៏ល្អរបស់បងបាន ហឺៗ....បងសុំទោស » គ្រាន់តែបានដឹងថាជេស៊ីលែងមានដង្ហើមភ្លាមទឹកភ្នែកមិនដឹងជាមកពីណានោះទេបានហូរមកបន្តកន្ទុយគ្នាមិនឈប់ ។

  គ្រួសារមួយនេះលះបង់ដើម្បីគេច្រើនពេកហើយ ។

« ជេស៊ី!! ឯងកុំបារម្ភអី បងសន្យាថានឹងមើលថែអេមីដោយជីវិតរបស់បង » ជេមចាប់ផ្ដើមឡើងសរសៃក្រហមក្នុងភ្នែកនិយាយទាំងកំហឹងច្រាលឡើង

« ហឹហឹ លោកប៉ាតើម៉ាកើតអីទៅ?? ហេតុអ្វីក៏មិននិយាយជាមួយអេមីចឹង ?? » អេមីយំយកៗហលយសួរទៅកាន់ជេមតាមបែបជាក្មេងដែលមិនសូវដឹងអ្វីបានច្រើន

« អេមី......ហឺៗ...មកនេះមកកូន ម៉ាក់ទៅហើយ កុំនឹកម៉ាក់ទៀតអី » រង្វង់ដៃដ៏សែនកក់ក្ដៅបានចាប់ទាញរាងកាយរបស់អេមីមកក្រសោបយំខ្សឹបខ្សួល

      នៅពេលដែលបានបញ្ចុះសពឲ្យជេស៊ីរួចរាល់សព្វគ្រប់អស់ហើយជេមក៏បានអង្គុយសញ្ជឹងគិតតែម្នាក់ឯងហាក់ស្រណោះជីវិតរបស់ខ្លួនជាពន្ធពេក ។ ខ្លួនគេគ្មានអ្វីសោះតែបែរជាត្រូវឲ្យមនុស្សពីរនាក់មកស្លាប់ជំនួសគេទៅវិញ ។

« ហ្វត!! ពួកយើងប្រហែលជាមិនអាចរស់នៅជាមួយគ្នាបានទេ បងមិនអាចធ្វើឲ្យអូនមានក្ដីសុខបានឡើយ នៅជិតបងមានតែបញ្ហារមិនចេះចប់មិនចេះហើយ » ជេមដាក់ខ្លួនអង្គុយចុះលើដីផ្ទាល់ដែលមានស្មៅដុសតិចៗ និយាយរៀបរាប់ពីរឿងអភ័ព្វរបស់ខ្លួនទៅកាន់ខ្លួនឯង

???????????? ?????? || Hatachi's Lover ? ( END ) ?Where stories live. Discover now