ដោយមិនរង់ចាំហ្វូតបញ្ចប់ប្រយោគរបស់គាត់ ភូវីនបាននិយាយកាត់ភ្លាមៗ
"ហ្វូតតតត មិនបាច់ខ្លាចបងប៉ន៍ទេ!មិនឃើញថាពួកគេដូចគួរអោយសង្ស័យទេឬ? បើយើងមិនធ្វើយប់នេះទេនរណាទៅដឹងវីននីនិងបងប៉ន៍អាចនឹងមានគម្រោងធ្វើបាបជេមផងដឹង"
សាតាំងបានបញ្ចេញយល់បល់បន្ទាប់ពីស្តាប់ភូវិនហើយ
"យើងគិតថាភូវិននិយាយត្រូវ! ពេលនេះយើងសង្ឃឹមលើលោកប្រុសទីបួនហើយ បើគាត់មានបញ្ហាដូចលោកប្រុសជុងនិងអ្នកប្រុសដាំងពិតជាមិនអាចជួយគាត់បានទេ"
ហ្វូតញញឹមញញែមបែបគ្រឺតខ្នាញ់ហើយងាកមកវាយសាតាំង
"ឯងនិយាយអ្វីស្អីហាស!" ភ្លាមនោះហ្វតបានរត់ទៅជួយអន្តរាគមន៍ភ្លាមៗ
"ឆើស ឯងឈប់ប្រកែកវាទៅ! ជិតរសៀលហើយ ឯងមិនមានបំណងធ្វើសកម្មភាពអីឬអី? ម៉េចក៏នៅមានពេលទំនេរឈ្លោះគ្នាទៀត?"
"ហេពួកឯងយកចិត្តទុកដាក់ស្តាប់យើងសិន! ឥឡូវនេះក្នុងចំណោមទាំងបីនាក់សូមជ្រើសរើសអ្នកដែលអាចរាំបានល្អ!"
ភូវិននិយាយពេលរាងតូចដើរទៅតុ អង្គុយដាក់ជើងយកកុំព្យូទ័រយួរដៃដែលនាយតូចរៀបចំចេញពីកាបូបស្ពាយរបស់គេ
ហ្វដងក់ក្បាលហើយសួរដោយច្របូកច្របល់"អូ ហេតុអ្វីបានជាឯងមិនរួមបញ្ចូលខ្លួនឯងចុះ?? ក្នុងចំណោមបួននាក់យើង ឯងគឺជាមនុស្សដែលមានរូបរាងល្អ ហើយឯងក៏ដឹងច្រើនអំពីក្លឹបរាត្រីផងដែរ”
"ឆ្កួតទេហ្អី យើងជាកូនអ្នកធំត្រកូលតាំងស័កយឺនហាសដែលក្នុងពិភពជំនួញអ្នកណាមិនស្គាល់? ក្រៅពីនេះក៏មានផ្ទាំងផ្សព្វផ្សាយជាច្រើនផងដែរ ថ្មីៗនេះអំពីអាពាហ៍ពិពាហ៍រវាងយើងនិងបងប៉ន៍គេបិទពេញនឹង ហេតុអ្វីអោយយើងទៅធ្វើចឹងដាក់វីននីតែម្នាក់ឯងហាស?"
"ហ៊ឹម.. មែនតា"
ហ្វដ ជូតញើសរបស់គេដោយការសញ្ជឹងគិត"ដូច្នេះអាហ្វដធ្វើបានអត់?"
"មិនអាចទេ! បើបងប៉ាគីនដឹងច្បាស់ គាត់នឹងនាំនរណាម្នាក់មករំខានក្លឹបរាត្រី បើរឿងកាន់តែអាក្រក់ទៅៗ...
ដល់ពេលនោះវាកាន់តែច្របូកច្របល់ទៅទៀត"

YOU ARE READING
?????????????? (Khmer translation ?????????????????)
Romance??????????????????? ?????????????????????? ????????????????????????????????????? ?????????????????????????????????????? ?????..... ??????? ????????????????? ????????????????????????????????????????????????, ???????????????????????? ?????????????????...
CHAPTER 31 : ????????
Start from the beginning