抖阴社区

?????????????????????...(?????3)

217 23 0
                                        

រាងរូវតូចច្រឡឹងស្អាត សាច់ពោះសខ្ចីរាបស្មើស្អាតជាងស្រីទៅទៀត អ្នកណាទៅដឹងថាក្នុងសម្លៀកបំពាក់រលុងៗមើលមិនសមភ្នែកបែជាមានរូបរាងល្អឥតខ្ចោះបែបនេះទៅ រាងក្រាស់យើងនេះក៏ភ្លឹកមួយសន្ទុះដែរល្មមភ្ញាក់ខ្លួនវិញ។

« ន៎ែ ក្មេងឆ្គួតដាក់អាវចុះវិញ »

គេប្រញាប់ចាប់ទាញអាវរាងតូចទម្លាក់ចុះវិញ ហើយភ្នែកងាកលិចងាកកើត សំណាងម្តុំនេះជាចំណតរថយន្តសិស្សទើបស្ងាត់ល្អ។

« ខ្ញុំជូតមិនទាន់រួចទេ » Felix ប្រុងសើយអាវឡើងម្តងទៀតតែត្រូវដៃរឹងមាំចាប់ជាប់

« មិនបាច់ទេប៉ុណ្ណឹងបានហើយ » អស់ជម្រើសនាយក៏យកជាយដៃអាវខ្លួនឯងជូតឲ្យរាងតូចតែម្តង

« ហិហិ » Felix សើចស្រស់ចេញមកទាំងរំភើបមិនលាក់លៀម Hyunjin មិនងាយចិត្តល្អបែបនេះទេ
..............

Vroom~ ងឺត
ម៉ូតូធំរបស់ Hyunjin បានឈប់នៅកន្លែងចតឡានក្នុងភូមិគ្រឹះរបស់គេ មិនចម្លែកទេព្រោះផ្ទះជាប់គ្នា Felix ដើរទៅផ្ទះបាន ។

« ដល់ហើយចុះទៅ »

ស្ងាត់!

« Felix~ » រាងក្រាស់ងាកក្រោយក៏ឃើញថា Felix គេងលក់ក្រាបលើខ្នងតាំងពីពេលណាមិនដឹង

« ស្លាប់ហើយចុះបើធ្លាក់តាមផ្លូវគិតយ៉ាងមិច ខ្ញុំមានកូនឆ្គួតណាសងគេទៅ ហឺយ~ អំពុលទុក មែន »

សម្តីអាក្រក់ជាទម្លាប់របស់គេហើយ មិននិយាយៗតែបើហាមាត់អាចដាច់ផ្ងារ។

នាយប្រឹងទប់កាយតូចល្អិតហើយដោះមួកចេញថ្នមៗធ្វើឲ្យគេមើលឃើញផ្ទៃមុខតូចច្រមិចពេញភ្នែក គេភ្លឹកមួយសន្ទុះដែរ Felix ពិតជាស្អាតគ្មានទាស់មែនរាងក្រាស់ក៏ទទួលស្គាល់ដែរ តែដែលមិនចង់ពាក់ព័ន្ធគឺ Felix សតិមិនល្អនេះឯង ។

Hyunjin លើកបី Hyunjin ឡើងប្រុងនាំទៅផ្ទះគេតែក៏ត្រូវអ្នកស្រី Hwang ហៅមុន។

« Hyunjin យ៉ាងមិចនិងកូន lix កើតអី? » គាត់សួរឡើងព្រមជាមួយនិងទឹកមុខភ្ញាក់ផ្អើល

« គ្មានអីទេម៉ាក់ គេគេងលក់តាមផ្លូវនេះសំណាងហើយមិនធ្លាក់ពីលើម៉ូតូស្លាប់ »

??????????? ????//Hyunlix//(???)Where stories live. Discover now