抖阴社区

??????????????

205 24 3
                                        

ភាគ19

Kim yonglix ជាឈ្មោះក្នុងមុខជំនួញរបស់ Felix ដូច្នេះមិនសូវជាមានអ្នកស្គាល់ឈ្មោះពិតរបស់គេច្រើនឡើយ លើកលែងតែអ្នកជិតដិតនិងគ្រួសារ kim ពីជំនាន់លោក dongmin ទើបដឹងរឿងរបស់គេ។

ម៉ោង5ល្ងាចនេះកម្មវិធីប្រគល់ពានរង្វាន់និងចាប់ផ្តើម រាងតូចកំពុងតែរៀបចំខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងកម្មវិធីនេះគេហាក់ដូចជាមនុស្សពិសេសយ៉ាងអញ្ចឹងព្រោះគេនិងត្រូវឡើងទទួលពានចុងក្រោយសម្រាប់បុគ្គលជោគជ័យប្រចាំប្រទេស។

Hyunjin វិញក៏មិនខុសគ្នាគេក៏ទទួលបានពានរង្វាន់នោះដូចគ្នា ពេលនេះកំពុងតែរៀបចំខ្លួនចេញដំណើរទៅហើយ ថ្ងៃនេះគេសង្ហាខ្លាំងណាស់ តែទាស់តែទឹកមុខគ្មានស្នាមញញឹម គេលែងជា Hyunjin ដែលចេះលេងសើចអស់5ឆ្នាំហើយ។

ឡានទំននើបរបស់របស់រាងក្រាស់ក៏ឈប់ពីមុខសណ្ធាគារផ្កាយប្រាំដែលល្បីក្នុងប្រទេស Hyunjin ឈានជើងចុះពីឡានដើរលើកម្រាលព្រំក្រហមយ៉ាងទាក់ទាញ បណ្តាអ្នកកាសែតក៏នាំគ្នាថតរូបយ៉ាងសកម្ម។

« ទាំងអស់គ្នាឮថាអ្នកបន្ទាប់គឺអគ្គនាយកសម្ព័ន kim »
« ឆ្នាំនេះគេបង្ហាញខ្លួនមែនទេ? »
« ត្រូវហើយបញ្ជីឈ្មោះឃើញច្បាស់ណាស់សម្ព័ន្ធ kim នឹងចូលរួមនៅយប់នេះដែរ »

អ្នកកាសែតនាំគ្មាចចារបន្ទាប់ពី Hyunjin ចូលទៅបាត់ បន្ទាប់មកមិនប៉ុន្មាននាទីផងឡានទំនើបចុងក្រោយក៏បានមកដល់ មែនហើយនេះគឺម្ចាស់សម្ព័ន្ធ kim នេះឯង អ្នកកាសែតនាំគ្នាប្រុងប្រៀបកាម៉េរ៉ារបស់ខ្លួនយ៉ាងប្រុងប្រយ័ត្នដើម្បីថតបុគ្គលសំខាន់។

« ..... » ទ្វាឡានបាំងខាងក្រោយបានបើកឡើងដោយអង្គរក្សផ្ទាល់ខ្លួនរបស់ Felix គេឈានជើងចុះមកជាមួយនិងពន្លឺនៃភាពទាក់ទាញ ឈុតខ្មៅតម្លៃថ្លៃសាកសមជាមួយនិងរាងតូច សក់ក៏ត្រូវផ្លុំឲ្យមានរបៀប ផ្ទៃមុខតូចគួរឲ្យស្រឡាញ់តែបង្កប់ដោយអំណាច។

ក្រឹបៗ~
គ្រប់ជំហ៊ានរបស់រាងតូចត្រូវបានអ្នកកាសែតដណ្តើមគ្នាថតយ៉ាងសកម្មមិនឲ្យមរំលងមួយវិនាទី បែបនេះទៅហើយច្បាស់ណាស់ថាព្រឹកស្អែកនិងល្បីពេញប្រទេសមិនខាន។

??????????? ????//Hyunlix//(???)Where stories live. Discover now