ភាគ13« គួតែដល់ពេលហើយ វាជារឿងល្អណាស់ព្រោះវាអាចធ្វើឲ្យខ្ញុំរឹងមាំខ្លាំងជាងនេះ ហឹកៗ »
មាត់ថាជារឿងល្អតែទឹកភ្នែកស្រក់មិនឈប់ គេបិទភ្លើងបន្ទប់ហើយក៏ទម្លាក់ខ្លួនលើគ្រែយំយកតែម្តង សង្ឃឹមថាវាជាលើកចុងក្រោយនៃការឈឺចាប់មួយនេះចុះ។
« ឯងរឹងមាំច្រើនណាស់ បងក៏សង្ឃឹមថាឯងនិងរស់នៅដោយសប្បាយចិត្ត នៅពេលដែលយើងជួបគ្នាម្តងទៀតបងនឹងរកចម្លើយសម្រាប់ខ្លួនឯងដូចគ្នា »
រាងក្រាស់ដែលសម្លឹងឃើញភ្លើងក្នុងបន្ទប់រាងតូចបិទហើយនោះ ក៏ពោលឡើងស្ងាត់ៗម្នាក់ឯង គេក៏សង្ឃឹមថានេះជាដំណោះស្រាយមួយដែលអាចពិសោធន៍ខ្លួនឯងដែរ។
រាល់ឆ្នាំនៅថ្ងៃកំណើតអ្នកប្រុសត្រកូល Hwang ធ្លាប់តែអ៊ូអរ សប្បាយ មានតែសម្លេងសើចនិងពាក្យជូនពរ តែឆ្នាំនេះថ្ងៃនេះ បែជាស្ងាត់ច្រងំ ព្រោះលោក Hwang និងអ្នកស្រីរវល់តែរៀបចំគម្រោងសាងសង់ថ្មីសម្រាប់កូនប្រុស ហើយម្ចាស់ខ្លួនវិញកំពុងតែមានពិធីជប់លៀងជាមួយមិត្ត ។
« នែ៎ ជប់លៀងលាគ្នាមួយទាំងមូលមិចមិនហៅ Felix មកចូលរួមផងនេះឯងនៅតែធុញគេទៀតហី? »
Justin ងាកមកសួរមិត្តទាំងស្រវឹងស្រឿងៗ ពេលនេះពួកគេនៅក្លឹបកម្សាន្តរបស់ Justin នេះឯង។
« ឯងឲ្យយើងនាំគេមកកន្លែងនេះបានយ៉ាងមិច មើលមើល៍សុទ្ធតែស្រា បារី មនុស្សឈ្លើយៗ Felix ស្អាតយ៉ាងនេះបើមានបញ្ហាគិតយ៉ាងមិច »
« អីយ៉ាៗ ចេះបារម្ភពីគេហើយត្អើនេះ »
« យើងគឺមិត្ត យើងនិយាយគ្នារួចហើយ »
« មែនហ៎េស អញ្ចឹងយើងសុំធ្វើមិត្តថ្លៃឯងបានទេ Felix គួរឲ្យស្រឡាញ់ណាស់ »« សាកមើលទៅនឹងបានសុីរន្ទះជើងយើង »
« អើៗ យើងនិយាយលេងទេ យ៉ាងណាក៏គួរតែឲ្យគេមកឆ្លងខួបកំណើតឯងដែរ កុំចិត្តដាច់ពេក គេតាមឯងច្រើនឆ្នាំហើយ »រាងក្រាស់ឮសម្តីមិត្តហើយក៏លើកនាឡិកាមើល ម៉ោង10កន្លះហើយនៅមិនដល់2ម៉ោងទៀតឆ្លងខួបកំណើតគេហើយ Felix អាចនៅចាំឬគេងលក់បាត់ហើយ?
Hyunjin ក្លាយជាមានសំនួរបែបនេះឡើងទាំងដែលពីមុនគេមិនដែលខ្វល់ខ្វាយនិងរឿងអស់នេះផង តែគេក៏ក្រឡេកឃើញ eunsu ដែលជាសង្សានៅទីនេះដូចគ្នាគេគួរធ្វើយ៉ាងមិចទៅ?
............
