抖阴社区

???????????????????

184 22 0
                                        


#ភាគ25

< Juyun ឱប jinjin ម្តងទៀតបានទេ >

ព្រោះតែមួយប្រយោគនេះធ្វើឲ្យ Hyunjin ញញឹមរីកមុខដល់ថ្នាក់យល់ថាខ្លួនឯងចម្លែក។

ភូមិគ្រឹះត្រកូល kim :

នំខេកនិងអាហារសម្រាប់កូនប្រុសសំណព្វចិត្តគឺរៀបចំរួចហើយ ថ្ងៃកំណើត juyun ឆ្នាំនេះគឺ Felix ចង់ឲ្យកូនរីករាយបំផុត។

« ប៉ាតូច »

ក្មេងតូចដែលទើបចេញពីរៀនរត់មកដល់ក្នុងផ្ទះភ្លាមក៏ឡើងលើសាឡុងស្ទុះទៅឱបជិះជាន់ប៉ាតូចគេភ្លាម។

« juyun មកហើយមែនទេ ប៉ាតូចថើបមួយមក »
« ជុបៗ »
« ងូតទឹកសិនល្អទេនិងអាលបានផ្លុំទាននំខេក »
« អត់ទេ juyun មានរឿងចង់ប្រាប់ប៉ាតូចមុន »
« រឿងអីទៅ »
« គឺ ... »

Juyun ងាកទៅទទួលតុក្តតា Panda ពីដៃ Jeongin មកឲ្យប៉ាតូចគេ Felix ឃើញហើយភ្ញាក់ផ្អើលណាស់ juyun បានតុក្តតាមកពីណា? អ្នកណាឲ្យ?

« កូនបានវាពី jinjin »
« jinjin? ម្នាក់ជួបកូននៅតាមផ្លូវនោះមែនទេ? »
« ប៉ាទ ... jinjin ទៅលេង juyun នៅសាលាហើយទិញ Panda ជាកាដូរថ្ងៃកំណើតឲ្យទៀត ប៉ាតូចនិងយកវាទៅបោះចោលទេ? »

Juyun សួរទៅឪពុកទាំងរលីងរលោង គេស្រឡាញ់ Panda ខ្លាំងណាស់អ្នកណាក៏ដឹងដែរ ហើយរិតតែដឹងថា Felix ស្អប់ទៀត អញ្ចឹងវាអាចទៅរួចដែល Felix និងយកវាទៅបោះចោល។

« មកតាមប៉ាតូចមក »

Felix ដឹកដៃកូនទៅផ្ទះបាយ juyun ក៏ដើរទៅតាមដោយដៃនៅឱប Panda មិនលែង។

« រីករាយថ្ងៃកំណើតកូនប្រុសប៉ា »
« Huh ! »

Juyun ភ្ញាក់ផ្អើលដល់ថ្នាក់យកដៃខ្ទប់មាត់ ក្នុងដៃប៉ាតូចគេគឺនំខេករូប Panda ដ៏គួរឲ្យស្រឡាញ់ នេះប៉ាតូចគេព្រមឲ្យមាន Panda ក្នុងផ្ទះហើយមែនទេ?

« ស្រឡាញ់ទេ? »
« ស្រឡាញ់ណាស់ »
« ប៉ាចង់ Suprie កូននិង Panda នេះតែមិននឹកស្មានថា jinjin មិត្តកូនលឿនជាងបែបនេះសោះ »

Felix យឺតជាង Hyunjin មួយជំហ៊ានទៀតហើយ គេមិនដឹងខ្លួនទេ ចុះបើដឹងហើយធ្វើអីរាងក្រាស់បានឬអត់។

« អគុណប៉ាតូច ជុបៗ »

បបូរមាត់តូចរបស់ juyun ក៏ទម្លាក់ទៅលើថ្ពាល់សងខាងរបស់ Felix ម្តងទៀត ថ្ងៃកំណើតកូនប្រុសពួកគេបានផ្តល់ការដូរដ៏មានន័យសម្រាប់កូនព្រមគ្នាធ្វើឲ្យកូនក្មេងមានអារម្មណ៍កក់ក្តៅចម្លែក។

??????????? ????//Hyunlix//(???)Where stories live. Discover now