ភាគ10« ខ្ញុំសុំទោស ពីថ្ងៃនេះទៅខ្ញុំនិងព្យាយាមធ្វើជាមនុស្សធំមិនរំខានបងទៀតទេ ខ្ញុំនិងទៅពេទ្យរាល់ខែ ខ្ញុំត្រូវឆាប់ជា ឆាប់ដឹងខ្លួនថាបងអត់ស្រឡាញ់ខ្ញុំ ... អ៊ុប! »
បបូរមាត់ស្តើងរបស់ Felix ក៏ត្រូវគ្រប់គ្រងដោយបបូរមាត់របស់រាងក្រាស់ គេសង្គ្រប់ទាំងតក់ក្រហល់ហាក់ដូចជាប្រញាប់លេបសម្តីរាងចូលឲ្យអស់។
« អឹក~ » មិនត្រឹមតែថើប រាងក្រាស់ប្រើជំនាញរបស់ខ្លួនខាំបឺតជញ្ជក់មាត់តូចស្តើងមិនប្រណី នៅស៊កអណ្តាតក្តៅហើយសើមចូលក្នុងក្រអូមមាត់រាងតូចក្រលៀសក្រលាស់លេងទៀត
« ហឹក~ បង Hyun... អឹម~ » Felix ដង្ហក់ខ្យល់សឹងមិនដល់គ្នាព្រោះរាងក្រាស់ហាក់មិនទុកចន្លោះឲ្យគេដង្ហើមសោះ
« ជុប~ » សម្លេងជញ្ជក់មាត់ឮឡើងច្បាស់ៗ ចំណែកដៃរបស់រាងក្រាស់វិញប្រឹងឱបទាញកាយតូចមកនែបនិត្យនិងទ្រូងរឹងមាំរបស់ខ្លួន គេទទួលថាពេលនេះគេឈ្លក់វង្វេងនិងបបូរមាត់តូចច្រមិចនេះខ្លាំងណាស់
« អឹក~ » ក្នុងខ្លួន Felix ហាក់ឡើងកំដៅចម្លែក នេះជាស្អីទៅគេមិនធ្លាប់មានអារម្មណ៍បែបនេះទេ បេះដូងសឹងតែលោតចេញមកខាងក្រៅហើយ
« ហឹក~ បងធ្វើស្អី? » បន្ទាប់ពីរុញដើមទ្រូងហាប់ណែនចេញបានសម្រេចរាងតូចក៏សួរឡើង
« ឯងចង់ដឹងមែនទេ នេះហើយល្បែងមនុស្សធំគេលេង អ្នកស្រឡាញ់គ្នាគេលេងបែបនេះ »
« ហើយមកលេងជាមួយខ្ញុំធ្វើអី? ចង់ថាបងស្រឡាញ់ខ្ញុំមែនទេ? ហឹក~ បោកខ្ញុំឆ្អែតហើយនៅ? ក្រែងថាយើងលេងល្បែងមនុស្សធំជាមួយគ្នាមិនបានមិនអញ្ចឹង បងអ្នកបោកខ្ញុំ បងមិនចង់ឲ្យខ្ញុំនៅជិតមកថើបធ្វើអី »
« Felix~ »
« កុំប៉ះខ្ញុំបើបងស្អប់ខ្ញុំ ធុញខ្ញុំ មិនចូលចិត្តខ្ញុំ មិនបាច់បង្ខំធ្វើល្អដាក់ខ្ញុំទេ កុំបោកខ្ញុំទៀតអីខ្ញុំឆ្គួតពិននឹងខ្ញុំយ៉ាប់ពេកហើយ »« Felix បងមិនបានបង្ខំខ្លួនឯងទេ ឈប់យំទៅ បងអត់បានស្អប់ អត់បានធុញឯងទេ ជឿបង ឈប់យំទៅ »
« មិនជឿទេ » Felix ថយក្រោយហើយក្រវីក្បាលញាប់ស្អេក ទឹកភ្នែកហូរមិនឈប់
